Sunday, August 20, 2017

លោកស្រី សំ សុគន្ធា ៖ "អយុត្តិធម៌ណាស់" ខ្លួនមានឯកសារគ្រប់គ្រាន់ ចាញ់គេមានលុយ និងអំណាច

News New : បើយើងនិយាយអំពីតួនាទីរបស់តុលាការ គឺ មានតួនាទីសំខាន់ណាស់ នៅក្នុងប្រទេស នីមួយៗ លើពិភពលោកយើងនេះ ព្រោះតុលាការ ជាកញ្ចក់ឆ្លុះមើលរឿងគ្រប់បែបយ៉ាង ដើម្បីស្វែង
រកយុត្តិធម៌ជូនជនរងគ្រោះគ្រប់ទូទៅ ។ ប៉ុន្តែតុលាការ ក៏ត្រូវថ្លឹងថ្លែងយុត្តិធម៌ឱ្យជនល្មើស រឺ ជនបង្ក
ដែរ មិនមែនរកយុត្តិធម៌ឱ្យតែជនរងគ្រោះ ហើយទៅដាក់ពិន័យ រឺទោសធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តរហូត
ដល់លើសពីកំណត់របស់នោះទេ។ ចុះហេតុអ្វីបានជានៅកម្ពុជាយើងនេះ គេឧស្សាហ៍ឃើញជនរង គ្រោះ ស្រែកថា អយុត្តិធម៌ៗ ម្លេះ ? មូលហេតុនោះគឺ បណ្តាលមកពីតុលាការមួយចំនួនតូច ( ដោយ
បុគ្គល) ប្រព្រឹត្តនូវអំពើពុករលួយ កែច្នៃត្រូវឱ្យទៅជាខុស ខុសឱ្យទៅជាត្រូវ សឱ្យទៅជាខ្មៅ និងខ្មៅ
ឱ្យទៅជាស ជាដើម ។ 

ចំពោះករណីតុលាការនេះដែរ ថ្មីៗនេះ News New ទទួលបានសំរែកថា " អយុត្តិធម៌ " ពីគ្រួសារមួយ
ដែលរស់នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺគ្រួសារលោក
ស្រី សំ សុគន្ធា។ បើតាមការលើកឡើងរបស់លោកស្រី សំ សុគន្ធា ថា" ដី និងផ្ទះចាស់ ដែលជាកេរ
ដំណែលម្តាយចិញ្ចឹមរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្នត្រូវបានគេមកប្តឹងយកយ៉ាងអយុត្តិធម៌ ព្រោះតែគេមាន
លុយ និងមានសាច់ញាតិជាអ្នកមានអំណាច"។ លោកស្រីបានបន្តទៀតថា " នាងខ្ញុំមានឯកសារជា
ច្រើនពាក់ព័ន្ធរឿង ដី និងផ្ទះ ម្តាយចិញ្ចឹមរបស់ខ្លួននេះ ដូចជា ៖ លិខិតធ្វើអំណោយកូន ,លិខិតស្មូម កូន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ .............តាំងពីសម័យម្តាយចិញ្ចឹមរបស់ខ្លួននៅរស់ម្លេះ។
ចំណែកឯអ្នកប្តឹងលោកស្រី ទាមទារចំណែកដី និងផ្ទះនេះ មិនដឹងជានៅទីណាទេ? ពីមុនមក គ្រាន់
តែត្រូវជាប្អូនបង្កើតជាមួយម្តាយចិញ្ចឹមរបស់ខ្លួន។ ប៉ុន្តែបើនិយាយពីរឿងសាច់ឈាមវិញ លោកស្រី
សំ សុគន្ធា ថា លោកស្រី មិនត្រឹមតែជា " កូនចិញ្ចឹមស្របច្បាប់ " នោះទេ ! លោកស្រី ក៏ជា ក្មួយស្រី
បង្កើតរបស់ម្តាយចិញ្ចឹមរបស់ខ្លួន ( លោកស្រី អឿ ស៊ីម៉ុន ) ដែរ ព្រោះឪពុកលោកស្រី ក៏ជាប្អូនប្រុស បង្កើតរបស់ម្ចាស់ដី និងផ្ទះ ដែរ។

សូមបញ្ជាក់ថា : លោកស្រី អឿ ស៊ីម៉ុន ដែលត្រូវជាម្ចាស់ដី និងផ្ទះ ខាងលើនេះ រស់នៅតែពីរនាក់ប្តី
ប្រពន្ធ គឺពុំមានកូនចៅនោះទេ ។ ក្រោយមក ក៏បានសុំក្មួយស្រីបង្កើត របស់ខ្លួន គឺលោកស្រី សំ សុ គន្ធា មកចិញ្ចឹម ដោយបានធ្វើជា លិខិតស្មូមកូន និង លិខិតធ្វើអំណោយកូន ដែលមាន អាជ្ញាធរឃុំ ជ្រោយចង្វារ សម័យនោះ ដឹងលឺ ទៀតផង ។ ស្រាប់តែ ឥលូវមានអ្នកមកប្តឹងលោកស្រី យកដី និង
ផ្ទះ នេះ ទាំងគ្មានឯកសារអីសោះ ។ បើតាមការសំរេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ពី
ពេលកន្លងមក លោកស្រី សំ សុគន្ធា មានសិទ្ធិគ្រប់គ្រាន់លើដី និងផ្ទះនេះ។ ប៉ុន្តែស្រាប់តែដល់សា លាឧទ្ធរណ៍ លោកស្រី ដូចជា ចាញ់ប្រៀបខាងណោះវិញ ។

ដោយបញ្ហាអស់នេះហើយ ទើបលោកស្រី សំ សុគន្ធា ស្រែកថា " អយុត្តិធម៌ " ព្រោះលោកស្រី ជា
កូនចិញ្ចឹមស្របច្បាប់ និងមានឯកសារស្ទើរទាំងអស់ ហើយខាងអ្នកប្តឹង គ្មានអីសោះ ? តើហេតុអ្វី?
យើងរងចាំមើលលទ្ធផល សាលាឧទ្ធរណ៍ បើកសាវនាការបន្តទៀត នៅពេលឆាប់ៗនេះ ។

បើសិក្សាទៅតាមផ្លូវច្បាប់ មិនថា កូនចិញ្ចឹម រឺកូនបង្កើត នោះទេ សុទ្ធតែមានសិទ្ធិទទួលមរតកនេះ
ទាំងអស់ គឺមិនទាន់ដល់សាច់ញាតិនោះទេ។

បញ្ជាក់ : នៅលេខបន្ទាប់ News New នឹងបង្ហាញឯកសារទាំងអស់ របស់លោកស្រី សំ សុគន្ធា និង
ការសំរេចរបស់តុលាការ ដើម្បីទុកជូនអ្នកអាន ពិចារណាតាមការគួរ ។






អត្ថបទ ៖ បូរិន
រូបភាព ៖ សុផា







0 comments:

Post a Comment