Sunday, August 27, 2017

ជនរងគ្រោះ លី ចាន់ណា អស់សង្ឃឹមក្នុងការរងចាំយុត្តិធម៌ពីតុលាការខេត្តព្រៃវែង ព្រោះតែ...

News New : គិតមកដល់ត្រឹមថ្ងៃទី២៨ សីហា នេះ រឿងរ៉ាវអយុត្តិធម៌របស់កញ្ញា លី ចាន់ណា គឺមិន
ទាន់ត្រូវបានតុលាការខេត្តព្រៃវែង ដោះស្រាយនោះទេ ។ នេះបើតាមការលើកឡើងពីជនរងគ្រោះ
កាលពីម្សិលម៉ិញ ។

បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងខាងស្តាំ ដោយសារឈ្មោះ យឺន នឿន ភេទប្រុស
បើកបរធ្វេសប្រហែសមកបុកជនរងគ្រោះពេញទំហឹង កាលពីខែមីនាកន្លងទៅ អាជ្ញាធរគ្រប់លំដាប់
ថ្នាក់ បានធ្វើដោះស្រាយដែរ ។ ប៉ុន្តែជនបង្កមិនព្រមផ្តល់សំណងជូនជនរងគ្រោះទៅតាមការស្នើសុំ ថែមទាំងបោះសំដីម៉ាក់ងាយជនរងគ្រោះថែមទៀត ។ តែរហូតមកដល់ដើមខែសីហា នេះ តុលាការ
ខេត្តព្រៃវែង បានហៅគ្រួសារជនរងគ្រោះទៅសាកសួរ និង អោយស្បថពីការចំណាយលុយក្នុងការ ព្យាបាលកន្លងមក នឹងថា ប្រហែលជាថ្ងៃទី១៧ សីហា នេះ តុលាការកោះហៅទៅដោះស្រាយ ប៉ុន្តែ
រហូតមកដល់ថ្ងៃទី២៨ សីហានេះហើយ មិនទាន់មានដំណឹងអ្វីសោះ ធ្វើឱ្យជនរងគ្រោះអស់សង្ឃឹម
ក្នុងការទទួលបានយុត្តិធម៌នេះ។

ជុំវិញករណីនេះ News New ចោទជាសំណួរទៅកាន់តុលាការខេត្តព្រៃវែង ថា  តើតុលាការជាប់គាំង
រឿងអ្វី ដែលមិនអាចដោះស្រាយបាន ? រឺតុលាការរវល់ពេកភ្លេចរកយុត្តិធម៌ជូនជនរងគ្រោះហើយ?
បើដូច្នោះ តើជនរងគ្រោះសង្ឃឹមអ្វី ?

គួររំលឹកផងដែរថា ៖
បើតាមការរៀបរាប់របស់ជនរងគ្រោះ គឺកញ្ញា លី ចាន់ណា អាយុ ២១ឆ្នាំ ក៏ដូចជា ក្រុមគ្រួសារនោះ ថា កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ រូបនាង និងម្តាយ ព្រមទាំងក្មួយតូចៗ បានជិះម៉ូតូឌ្រីមសង់
ធ្វើដំណើរតាមស្តាំដៃធម្មតា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះ យឺន នឿន ភេទប្រុស
រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ( ជាមួយគ្នា ) ជិះម៉ូតូសង់កូរ៉េ នៅផ្លូវ ម្ខាងទៀត បានបត់ម៉ូតូយ៉ាងលឿន បញ្ច្រាសទិសក្នុងស្ថានភាពស្រវឹង ដោយទើបតែចេញហូបការ
គេ មកបុកនាងពេញទំហឹង បណ្តាលឱ្យបាក់ជើងខាងស្តាំ និង ម៉ូតូខូចខាតយ៉ាងដំណំ ។ បន្ទាប់បង្ក
គ្រោះថ្នាក់នេះហើយ ឈ្មោះ យឺន នឿន ពុំបានជួយមើល រឺយកនាងមន្ទីរពេទ្យឡើយ ថែមទាំងបោះ
ពាក្យសំដីថា ខ្លួនជាអ្នកត្រូវ ហើយមិនសងមួយរៀលនោះទេ ។ ជនរងគ្រោះ បានបន្តទៀតថា នាង
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ក្រោយពីធ្វើការថត និងព្យាបាលមួយរយ: ក្រុមគ្រួ
សារក្រីក្រ ខ្លាចពុំមានលុយអោយពេទ្យ ក៏យកនាងមករកគ្រូខ្មែរវិញ ។ ប៉ុន្តែការសំរាកព្យាបាលនៅ​គ្រូខ្មែរមួយរយ:ទៀត ក៏មិនធូរស្បើយសោះ ក្រុមគ្រួសាររបស់នាង ក៏បន្តយកនាងមកព្យាបាល នៅ
ផ្ទះគ្រូខ្មែរមួយទៀត ឈ្មោះលោកគ្រូ ប៊ុន ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល រហូតដល់បច្ចុប្បន្ននេះ។ បើតាមកិច្ចសំភាសន៍ក្នុងឃ្លីបវីដេអូមួយ រវាងភ្នាក់ងារ News New
ជាមួយជនរងគ្រោះ នៅល្ងាចថ្ងៃទី២២ កក្កដា នេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះ គឺឆ្អឹងជង្គង់ បាក់ ផុងចេញពីគ្នា ហើយត្រូវគ្រូខ្មែរ ( គ្រូប៊ុន) ចាប់ដកតំរង់ឱ្យត្រូវដោយកំលាំងមនុស្សបីបួននាក់ ៣ ទៅ
៤ដងមកហើយ នៅតែរបូតទៀត។ ស្ថានភាពបែបនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ សំដែងពីក្តី
យ៉ាងខ្លាំង ព្រោះខ្លាចឆ្អឹងនោះ មិនអាចតជាប់គ្នាបាន ។ ក្រុមគ្រួសារជនរងគ្រោះ  ចង់យកព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាពចំណាយថ្លៃពេទ្យ។ ដូច្នោះ ក៏ចេះតែបន្តសំរាកព្យាបាល ជា
មួយលោកគ្រូខ្មែរនេះទៅ ព្រោះគ្រូខ្មែរនេះគាត់ពុំទាន់គិតលុយទេ រហូតដល់ជាសះស្បើយ ទើបគិត
ថ្លៃព្យាបាល ។ ម្យ៉ាងវិញទៀត លោកគ្រូខ្មែរ(គ្រូប៊ុន)រូបនោះ មានក្តៅអាណិតអាសូរ និងយកចិត្តទុក
ដាក់ព្យាបាលអស់ពីចិត្ត មិនត្រឹមតែប៉ុណ្ណោះជួយទាំងលុយទៀតផង ។ ចំពោះការចំណាយវិញ គិត
មកដល់ពេលនេះក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា អស់ប្រហែលជាង ៣ពាន់ដុល្លារហើយ៕

អត្ថបទ ៖ សុផល


0 comments:

Post a Comment