Thursday, August 3, 2017

ក្រុមគ្រូពេទ្យ ស សុខា នឹងចុះព្យាបាលជំងឺឥតគិតថ្លៃ ជូនពលរដ្ឋ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៥...

News New : ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ កែ សួនសុភី ជា ប្រធានកិត្តិយស នឹងចុះពិនិត្យ ក៏ដូចជា ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០១៧ ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នាបរិវេណសាលាបឋមសិក្សារ ទំនប់ ក៥ ស្ថិតនៅក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ​ ។
អាស្រ័យហេតុនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ ចូល
រួមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ គ្រប់វ័យ និង គ្រប់និន្នាការនយោបាយទាំងអស់ ឱ្យបាន
ច្រើនកុះករ ។

អត្ថបទ ៖ សុជាតិ



0 comments:

Post a Comment