Saturday, August 5, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា ស្នើឱ្យរាល់កម្មវិធីនីមួួយៗ គួរដាំឈើជានិមិត្តរូប និងដាំដើមឈើហូបផ្លែ...

News New : ព្រឹកថ្ងៃទី៦ សីហា នេះ ក្រុមការងារ សសយក ខេត្តព្រៃវែង ដឹកនាំដោយលោក ស រដ្ឋា បានរៀបចំពិធីដាំកូនឈើ ចំនួន ១០០០ដើម ក្នុងបរិវេណវិទ្យាល័យ រុក្ខគីរី ស្ថិតនៅ ភូមិគគីរ ឃុំស្តុក ប្រវិល ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌល ព្រៃវែង និងជាអនុប្រធាន សសយក និងលោកជំទាវ ។

ឯកឧត្តម ស សុខា  ក្នុងនាមតំណាងរាស្ត្រវ័យក្មេង និងជា ថ្នាក់ដឹកនាំយុវជនមួយរូប បានបញ្ជាក់ថា ដើម្បីថែរក្សាបរិស្ថានបៃតងអោយកាន់តែស្រស់បំព្រង ទប់ស្កាត់កំដៅភពផែនដី ទប់ស្កាត់ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងបំផុសស្មារតីយុវជន និង ប្រជាពលរដ្ឋ នាំគ្នាចូលរួមដាំដើមឈើ
ឱ្យបានគ្រប់ទីកន្លែងនោះ ទើប សសយក ខេត្តបាត់ដំបង ក៏ដូចជា រូបឯកឧត្តមផ្ទាល់ រៀបចំ ដាំដើម
ឈើ នាឱកាសនេះ។ លើសពីនេះទៅទៀត ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់យុវជន និងបង
ប្អូនប្រជាពលរដ្ឋទាំងអស់ បន្តស្មារតីស្រឡាញ់បរិស្ថាន និងព្រៃឈើ ព្រមទាំងជួយដាំដើមឈើ រាល់ កម្មវិធី ដែលបានរៀបចំបើអាចរាល់កម្មវិធីនីមួយៗ គួរមានការដាំដើមឈើជានិមិត្តរូប។ ឯកឧត្តម ក៏ ស្នើឱ្យបងប្អូនតាមផ្ទះក្នុងមូលដ្ឋាន ដាំកូនឈើទាំងហូបផ្លែ ឬដាំដើមឈើប្រើការផ្សេងឱ្យបានច្រើន តាមដែលអាចធ្វើបាន ។












អត្ថបទ ៖ អារុណ





0 comments:

Post a Comment