Sunday, August 6, 2017

អង្គការស៣ ទទួលអំណោយពីវត្តជោតនារាម (គរ) ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម...

News New : ដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន
ហៅអង្គការសបី បាន និងកំពុង ជួយជនពិការធ្ងន់ធ្ងរ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយរងគ្រោះ ក្មេង
កំព្រា ក៏ដូចជា ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិផ្សេងៗ នៅរសៀលថ្ងៃទី៦ ខែសីហា នេះ ព្រះគ្រូចិរដ្ឋិ តកោ ទេព ស៊ីប៉ូ ចៅអធិការវត្តជោតនារាម (គរ) ស្ថិតនៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួម
និងមន្ត្រីសង្ឃ បានផ្តល់គ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់ រួមមាន ៖ អង្ករ ៥០គីឡូក្រាម
, ចង្ក្រាន្តអគ្គិសនី ៦គ្រឿង , ឆ្នាំងបាយសំល ៤ , បំពង់ទឹកក្តៅ ៣ , ធុងទឹកកក ០៣ , កំសៀវទឹក ០៣ , ជ្រុញ ៣ , មី ២កេស , ទឹកត្រី ២យួរ , ទឹកស៊ីអ៊ីវ ២យួរ និងសំភារ:ប្រើប្រាស់មួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ទូច វណ្ណ: ប្រធានអង្គការសបី បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ
ចំពោះព្រះគ្រូចៅអធិការវត្ត និងមន្ត្រីសង្ឃក្នុងវត្តគរទាំងមូល ដែលជានិច្ចកាល តែងតែជួយឧបត្ថម្ភ
ដល់អង្គការសបី ដើម្បីឱ្យអង្គការ យកសំភារ:ទាំងនេះ បន្តទៅចែកជូនដល់ទុរគត៌ជន ផ្សេងៗទៀត
តាមទិសដៅរបស់អង្គការ ។ លោកក៏បានបន្តទៀតថា នៅក្នុងចំណោមទិសដៅទាំងបី របស់អង្គការ សបី មានទិសដៅមួយគឺស្វែងរកជំនួយមនុស្សធម៌ពីគ្រប់ទិសទីដើម្បីជួយដល់ទុរគត៌ជននានាដែល
កំពុងជួបការលំបាកក្នុងជីវភាព ហើយជាក់ស្តែងកន្លងមក អង្គការសបី បានជួយដល់ជនពិការ ស្ត្រី មេម៉ាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងក្មេងកំព្រា ជាច្រើននាក់ផងដែរ ។ លើសពីនេះទៅទៀត ក៏
បានចូលរួមកសាងវត្តអារាម ចំនួន ៥វត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោក ទូច វណ្ណ: បាន
បន្តទៀតថា បច្ចុប្បន្នអង្គការរបស់លោក នៅជំពាក់សំណើជាច្រើនពីសំណាក់ ព្រះគ្រូចៅអធិការវត្ត
និងបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានជួយ ព្រោះអង្គការពុំមានលទ្ធភាពបន្តទៀតនៅឡើយ ។
គឺទើបតែថ្ងៃនេះ អង្គការ ទទួលបានអំណោយពីព្រះគ្រូចៅអធិការគរ ជាលើកទី៣ ។ ដូច្នោះ អង្គការ
នឹងបន្តជួយបងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅដែរ។

សូមបញ្ជាក់ថា វត្តជោតនារាម(គរ) នេះ បាន និងកំពុង ធ្វើសកម្មភាពមនុស្សធម៌ជួយ ដល់ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា សិស្សសាលា បើកបង្រៀនកុំព្យូទ័រ និងភាសាអង់គ្លេសដល់ព្រះសង្ឃ ក៏ដូចជា ក្មេងៗ ដោយឥតគិតថ្លៃ ដែលមានព្រះសង្ឃ និងក្មេងៗ ចូលរៀនសូត្រជាច្រើនអង្គ /នាក់ ផងដែរ៕

ខាងក្រោមនេះ ជាសកម្មភាពខ្លះៗ របស់អង្គការសបី ៖



























អត្ថបទ ៖ ចាន់ថា




0 comments:

Post a Comment