Monday, August 7, 2017

សិស្សអាហារូបករណ៍សិក្សានៅប្រទេសចិន របស់លោក ស សុខា ទទួលបានថវិកា ២៤០$ បន្ថែម

News New : កាលពីល្ងាចថ្ងៃទី៧ ខែសីហា ម្សិលម៉ិញនេះ លោក ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង លោកជំទាវ បានជួបសំណេះសំណាល និង ជូនដំណើរប្អូនៗ សិស្ស-និស្សិត អាហារូបករណ៍ ១០០% រយ:ពេល ៤ឆ្នាំ ទៅសិក្សានៅសាកលវិទ្យាល័យ ហ៊ឺ ហ្វេយ ( Herfei University ខេត្ត អានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន ទាំង ៥៣នាក់ មកពីខេត្តចំនួន ៣ គឺខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ។

ក្នុងនាមជាអ្នកស្វែងរកអាហារូបករណ៍ខាងលើ ជូនដល់ប្អូនៗសិក្សា លោក ស សុខា បានធ្វើការផ្តាំ
ផ្ញើឱ្យប្អូនៗទាំងអស់ ប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងនានា ពីលោកគ្រូអ្នកគ្រូ នៅទី

នោះ ដើម្បីអនាគតខ្លួនឯង និង ចូលរួមអភិវឌ្ឍប្រទេសជាតិ របស់យើងផងដែរ ។ ជាងនេះទៅទៀត លោក ស សុខា សំណូមពរឱ្យប្អូនៗទាំងអស់ត្រូវគោរពច្បាប់ទំលាប់ស្រុកគេឱ្យបានត្រឹមត្រូវ ជៀស
វាងកុំឱ្យគេវាយតំលៃជនជាតិខ្មែរយើង ។

ក្រៅពីអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ សិស្សនិស្សិត ទាំង៥៣នាក់ ក៏ទទួលបានថវិកា ២៤០ ដុល្លារក្នុងម្នាក់ៗ ដែលនេះជាអំណោយបន្ថែមរបស់លោក ស សុខា និង ភរិយា រួមនឹងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង និង លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសសយក​ ខេត្តព្រៃវែង និងលោក ប៉ោ វណ្ណាត ប្រធានសសយក ខេត្តបន្ទាយមានជ័យ ជូនដល់ប្អូនៗសំរាប់ទុកតាមខ្លួនផងដែរ។

សិស្ស និស្សិតទាំង ៥៣នាក់ ក៏​បានសំដែងទឹកចិត្តសប្បាយរីករាយបំផុត និងថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅចំពោះលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពស ហព័ន្ធយុវជនកម្ពុជា និង ភរិយា ដែលបានជួយឱ្យពួកគាត់ មានឱកាសទទួលបានអាហារូបករណ៍ ១០០% រយ:ពេល ៤ឆ្នាំ នាពេលនេះ៕





















អត្ថបទ ៖ វណ្ណ:


0 comments:

Post a Comment