Tuesday, August 22, 2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឡាវ ពិភាក្សាអំពីភាពខុសគ្នារវាងសាសនាខ្មែរ និងឡាវ...


News New : នាព្រឹកថ្ងៃទី២៣ សីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជា មួយឯកឧត្តម ខាមម៉ាញ់ សូវីឡឺត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវ ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការស្វាគមន៍ និងជម្រាបជូនភ្ញៀវពីវិវឌ្ឍន ភាព នៃការរីកចំរើនលើវិស័យព្រះពុទ្ធសាសនា ដែលរាជរដ្ឋភិបាលកម្ពុជា បានខិតខំប្រឹងប្រែងតាំង ពីបាតដៃទទេ រហូតដល់បច្ចុប្បន្ននេះ ។ មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម ក៏បានជម្រាបជូនភ្ញៀវ ផងដែរ ពីរដ្ឋធម្មនុញ្ ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « ព្រះពុទ្ធសាសនា គឺជាសាសនា​របស់រដ្ឋ»តែមិនមែនបានន័យថារដ្ឋចាប់បង្ខំឱ្យពលរដ្ឋទាំងអស់គោរពព្រះពុទ្ធសាសនានោះទេ គឺរដ្ឋ នៅតែផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋគ្រប់រូប ឱ្យទទួលបាននូវការគោរពសាសនាផ្សេងៗទៀត តាម ដែលខ្លួនពេញចិត្ត ។

ឆ្លើយតបចំពោះប្រសាសន៍សម្តេចក្រឡាហោម នាឱកាសនោះ ឯកឧត្តម ខាមម៉ាញ់ សូវីឡឺត បាន ជម្រាបថា ដំណើរទស្សនៈកិច្ច របស់ឯកឧត្តម នៅពេលនេះ គឺជាតបតាមការអញ្ជើញ របស់ក្រសួង ធម្មការ និងសាសនា កម្ពុជា ដែលផ្តល់ឱកាសដល់គណ:ប្រតិភូឡាវសិក្សាស្រាវជ្រាវ។

សូមបញ្ជាក់ថា៖ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កិច្ចការសាសនា ត្រូវបានរដ្ឋាភិ បាល ដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ។



សម្រួលអត្ថបទ ៖ វណ្ណ:អារុណ
ប្រភព ៖ Facebook : នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ

1 comments:

  1. Do you mind if I quote a few of your articles as long as I provide credit and sources back to your webpage? My website is in the exact same area of interest as yours and my visitors would really benefit from a lot of the information you present here. Please let me know if this okay with you. Regards! itunes sign in

    ReplyDelete