Wednesday, August 23, 2017

Page : "ស្ថាបនា ដើម្បីខ្មែរ" រិះគន់ពិធីករវិទ្យុ FM 87.7MHz រឿងយកបទចំរៀងដើម មកលេងសើច...

News New : បើតាម Page Facebook មួយ ដែលមានឈ្មោះថា " ស្ថាបនា ដើម្បីខ្មែរ " បានសរសេរ បង្ហោះបែបរិះគន់ពិធីករវិទ្យុ FM 87.7MHz ដោយសារតែពិធីកររូបនោះ យកចំរៀងដើម មកកែច្នៃ និងស្រែកច្រៀងអាឡូអាឡា ខុសទំរង់ដើម ធ្វើឱ្យខូចបទគេ ។
ខាងក្រោមនេះ ជាខ្លឹមសារ ដែល Page នេះ សរសេរបង្ហោះ ៖

" ពិធីករវិទ្យុ FM 87.7MHz យកបទចំរៀងលោកតា ស៊ិន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា មកច្រៀងលេងសើច ដូចជា បាយឡុកបាយឡ !
......................................................................................................
នៅក្នុងកម្មវិធី ច្រៀងខារ៉ាអូខេ របស់វិទ្យុ FM 87.7MHz ម៉ោង ១-២រសៀល កាលពី ថ្ងៃទី២៣ សីហា ម្សិលម៉ិញនេះ អ្នកស្តាប់មួយចំនួន បាននាំគ្នារិះគន់ចំៗថា៖ ពិធីករ ច្រៀងបទចំរៀងឆ្លយឆ្លើយ ជា មួយប្រិយមិត្ត ចំណងជើងថា " បណ្តែតក្បូនលេង " ជាសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា នោះ គឺបែបជាកំប្លែងលេងសើច ខុសទំនង ដូចជា៖ កាឡៃពាក្យពេចន៍ ដើមចុងៗឃ្លា និង កែចង្វាក់គេទៅជា ស្រែកអាឡូអាឡាខុសទំរង់ដើម ធ្វើឱ្យខូចបទដើមរបស់គេ ។
ឧទាហរណ៍ ពាក្យពេចន៍ខ្លះៗ ដែលគាត់កែ ដូចជា ៖
-ពាក្យដើម ( ច្រៀង ) គាត់កែទៅជា ( ជំទាល )
-ពាក្យដើម ( ពិរោះពិត ) គាត់កែទៅជា ( ពិរោះក្រៃ ) ...។
ស្ថាបនា ដើម្បីខ្មែរ ស្នើឱ្យវិទ្យុនេះ ក៏ដូចជា ក្រសួងព័ត៌មាន សូមមេត្តា ត្រួតពិនិត្យ រឿងនេះឡើងវិញ កុំឱ្យកូនខ្មែរជំនាន់ក្រោយមានការយល់ច្រលំ និងធ្វើឱ្យប៉ះពាល់ ដល់មរតកចំរៀងដើម ដ៏ល្អផូរផង់ ដែលទាំងខ្មែរ និងបរទេសគាំទ្រជាខ្លាំងនោះ"។

សូមបងប្អូនពិចារណា តាមការគួរ ៕

អត្ថបទ ៖ GM


0 comments:

Post a Comment