Saturday, September 30, 2017

សិស្សនិទ្ទេសA ឡុច ស្រីនិច ពីខេត្តព្រៃវែង ថ្លែងអំណរគុណឯកឧត្តម ស សុខា និងលោកជំទាវ

News New : ក្នុងកិច្ចសំភាសន៍ជាមួយពិធីការិនី News New TV Online នារសៀលថ្ងៃទី៣០ ខែ កញ្ញា នេះ យុវតី ឡុច ស្រីនិច សិស្សដែលបានប្រលងជាប់និទ្ទេសA កាលពីសម័យប្រលងថ្ងៃទី២១ ទី២២ សីហា ឆ្នាំ២០១៧កន្លងទៅនេះ បានបញ្ជាក់ថា ប្អូនអរគុណចំពោះឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ដែលបានជួយដល់សិស្សថ្នាក់ទី១២ នៅ ទូទាំងខេត្តព្រៃវែង ដូចជា៖ បើកវគ្គបង្រៀនបំប៉នលើមុខវិជ្ជាសំខាន់ (គណិត គីមី រូប ជីវ: ភាសាខ្មែរ)
មុនប្រលង ៤ខែ ដោយឥតគិតថ្លៃ បើកវគ្គតំរង់ទិសស្តីពីវិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើស ជំនាញមហាវិទ្យាល័យ ផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ជាច្រើនកន្លែង ពិសេសសំរាប់អ្នក
ជាប់និទ្ទេសA ដូចប្អូន នឹងទទួលបានបន្ថែមនូវ ៖ ​ម៉ូតូ ចំនួន ០១គ្រឿង និង ដំណើរទស្សនកិច្ចសិក្សា
នៅប្រទេសចិន ០១សប្តាហ៍ថែមទៀតផង។
យុវតី ឡុច ស្រីនិច សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សូមជួបប្រទះតែពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីខានឡើយ។

បញ្ជាក់ ៖ យុវតី ឡុច ស្រីនិច រៀននៅវិទ្យាល័យ ព្រែកក្របៅ រស់នៅឃុំអង្គរអង្គ ស្រុកពាមជរ ខេត្ត ព្រៃវែង ។

សូមរងចាំទស្សនាវីដេអូ ស្តីពីកិច្ចសំភាសន៍រវាង News New Online ជាមួយប្អូនស្រី នាលេខបន្ទាប់ !


អត្ថបទ ៖ រ៉ន ពិសី

Thursday, September 28, 2017

ក្រសួងមហាផ្ទៃ ប្រកាសផ្អាកសកម្មភាពអង្គការ សមធម៌កម្ពុជា បណ្តោះអាសន្ន ដោយមូលហេតុ...

News New : កាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលម៉ិញនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីមួយស្តីពីការ ផ្អាកសកម្មភាពការងាររបស់អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ដោយមូលហេតុ អង្គការនេះ
បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយពីប្រការ៥នៃលក្ខន្តិក:របស់ខ្លួន ដែលតំកល់នៅក្រសួងមហាផ្ទៃ
ព្រមទាំងផ្ទុយទៅនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការ មិន មែនរដ្ឋាភិបាល នៅកម្ពុជា ។
សូមអានលិខិតខាងក្រោម ៖

អត្ថបទ ៖ សុផល

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីកិច្ចប្រជុំ អាស៊ីអឺរ៉ុប (ASEM) លើកទី១៤ ស្តីពី...

News New : កិច្ចប្រជុំអាស៊ី អឺរ៉ុប (ASEM) លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និង ការគ្រប់ គ្រងលំហូរ ទេសន្តប្រវេសន៍ ត្រូវបានបើកដំណើរការរបស់ខ្លួន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរា ជាណាចក្រកម្ពុជា នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប  នៅព្រឹកថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០១៧ នេះ ដោយមានតំណាងប្រទេស ជាសមាជិកចូលរួមផងដែរ ។

ឯកឧត្តម សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីប្រវត្តិ និង ចក្ខុវិស័យ ព្រមទាំងបានគូសបញ្ជាក់ថាវេទិកាប្រជុំអន្តរអន្តោប្រវេសន៍ និងតំបន់ដ៏មានសារៈសំខាន់មួយ ដែល បានផ្តល់ឱកាសដល់សមាជិក និងដៃគូរពាក់ព័ន្ធ បានជួបធ្វើការពិភាក្សាគ្នាលើបញ្ហាជាច្រើនដោយ ផ្តោតលើវិស័យសន្តិសុខ បរិស្ថាន សិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទេសន្តប្រវេសន៍ និងកិច្ច ការអន្តោប្រវេសន៍ ជាដើម ។

កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប ( ASEM ) លើកទី១៤ ក្រោមប្រធានបទ ស្តីពី យុទ្ធសាស្រ្ត នៃការគ្រប់គ្រងអន្តោ ប្រវេសន៍ ហើយក៏ដើមី្បសហការគ្នាដោះស្រាយវិបត្តិ បញ្ហាប្រឈមចំពោះមុខ ដែលបានកំពុងកើត មាន នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងលើពិភពលោក ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Jorma Vuorio ជាអគ្គនាយកអន្តោប្រវេសន៍ នៃប្រទេសហ្វាំង ឡង់ រួចមក មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះតួនាទី ជាគន្លឹះប្រកបដោយសារៈសំខាន់ នៃវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ នឹងនាំមកការផ្សារភ្ជាប់ទំនាក់ទំនង ជាមិត្តភាព កិច្ចសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដល់អាជ្ញា ធរមានសមត្ថកិច្ចរបស់យើង ក្នុងក្របខ័ណ្ឌ នៃការងារគ្រប់គ្រងលំហុរទេសន្តប្រវេសន៍ កិច្ចការពារ ព្រំដែន និង ការងារពាក់ព័ន្ធជាច្រើន ឲ្យបានកាន់តែទូលំ ទូលាយ ប្រកដោយភាពស្និទ្ថស្នាល និង មានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវការគ្រប់គ្រងព្រំដែនមួយ ប្រកបដោយសុវត្ថិភាពសម្រាប់ តំបន់ទាំងពីររបស់យើង។ សម្តេច បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ នៃការគ្រប់គ្រងអន្តោប្រវេសន៍ របស់ប្រទេសមួយ សម្រាប់តំបន់មួយ តែងមានយន្តការអនុវត្តសម្រាប់នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ប្លែកៗគ្នា ទៅតាមលក្ខខណ្ឌសមស្របរបស់ខ្លួន ។ តាមរយៈវេទិកា នៃកិច្ចប្រជុំនេះ គឺបានផ្តល់ នូវ ឱកាសដល់ប្រទេស ជាសមាជិក ក្នុងការលើកយកនូវបញ្ហាពាក់ព័ន្ធនានា ស្តីពីការគ្រប់គ្រងអន្តោ ប្រវេសន៍ ការ ផ្លាស់ប្តូរព័ត៌មាន អន្តោប្រវេសន៍ ជំនួយសង្រ្គោះដល់ជនរងគ្រោះ ពីអំពើរត់ពន្ធ និង ជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឆ្លងដែន និង បទល្មើសជាច្រើនសណ្ឋានទៀត ក្នុងការទប់ស្កាត់ការលួច ជៀតចូលខុសច្បាប់ សកម្មភាពភេវរកម្ម ការជួញដូរគ្រឿងញៀន តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និង កិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ជាដើម ។ សម្តេច ក្រឡាហោម ស ខេង បានលើកផងដែរថា ផ្អែកតាម ចរន្តថ្មី នៃការបម្លាស់ទីឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន គឺ មានការស្មុគ្រស្មាញ និងមានការវិវឌ្ឍន៍ ទៅតាមភាពរីកចម្រើន នៃវិទ្យាសាស្ត្រទំនើប និង មានការប្តូរទិសដៅ ទៅកាន់តំបន់ផ្សេងៗ នៅលើ ពិភពលោក ។ ការប្រែប្រួលថ្មីនេះ ជាបញ្ហាប្រឈមថ្មី សម្រាប់ការគ្រប់គ្រងលំហូរ ទេសន្តប្រវេសន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ ការងារគ្រប់គ្រងអន្តោប្រវេសន៍ អំពើរត់ពន្ធនិងជួញដូរមនុស្ស ​ឧក្រិដ្ឋកម្មឆ្លង ដែនផងដែរ ។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ដើមី្បប្រែក្លាយវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ ឲ្យក្លាយជាវេទិកាសម្រាប់ផ្សាភ្ជាប់តំបន់អាស៊ី និង អ៊ឺរ៉ុប ដើមី្បឲ្យកិច្ចប្រជុំពិភាក្សា នា ពេលនេះ ទទួលបានជោគជ័យ ដូចការរំពឹងទុក គឺ សូមឲ្យសមាជិកចូលរួម និង ដៃគូរពាក់ព័ន្ធទាំង អស់ ចូលរួមផ្តល់នូវ គំនិត យោបល់ ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង សម្រាប់ធ្វើជា មូលដ្ឋាន ក្នុងការកសាងយុទ្ធសាស្ត្រ នីតិវិធី​អនុវត្តការងារគ្រប់គ្រងអន្តោប្រវេសន៍។ម៉្យាងទៀតសូម ឲ្យកិច្ចប្រជុំទាំងមូល លើកកម្ពស់លើការទំនាក់ ទំនងគ្នា ឲ្យកាន់តែមានភាពស្អិតរមួត និង ផ្តល់ការ ជួយឧបត្ថម្ភ គាំពាគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សបច្ចេកវិទ្យាដល់ប្រទេស ជាសមាជិក ដែលមានចំណេះដឹងជំនាញធនធានបច្ចេកវិទ្យានៅមានកម្រិត ក្នុងការផ្តល់ឱកាស ឲ្យ មានលទ្ធភាពរួមចំណែក ក្នុងកិច្ចការពារសន្តិសុខរបស់ប្រទេសខ្លួន សម្រាប់តំបន់ ហើយសុខសន្តិ ភាព របស់ប្រទេសជាសមាជិកណាមួយ គឺជាសុខសន្តិភាពរួមសម្រាប់តំបន់ និង យើងទាំងអស់គ្នា ផងដែរ ។




ប្រភព ៖ FaceBook : នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ

Wednesday, September 27, 2017

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រគម្រោងកសិកម្មធន់នឹងគ្រោះមហន្តរាយ នៅកម្ពុជា

News New : ក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី ( ADB )  បានអនុម័តលើហិរញ្ញប្បទាន បន្ថែម ក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដើម្បីជួយបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់ លទ្ធភាពទទួលបានទីផ្សាររបស់កសិករខ្នាតតូច ក្នុងឃុំចំនួន ២៧១ ជុំវិញបឹងទន្លេសាប ដែលងាយ រងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ។

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាបនេះ បានទទួលការ
អនុម័តដំបូង កាលពីខែធ្នូ ឆ្នាំ ២០០៩ ជាមួយនឹងទឹកប្រាក់សរុប ៥១,១៥លានដុល្លារអាមេរិក។ ចាប់ តាំងពីពេលនោះមក គម្រោងនេះបានជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាច្រើន ដូចជា៖ ផ្លូវលំជនបទ និងហេដ្ឋារចនា-សម្ព័ន្ធផ្សេងៗ ក៏ដូចជាបានលើកកម្ពស់ការងារកសិកម្ម និងជីវភាពរស់នៅរបស់ប្រ ជាពលរដ្ឋ ក្នុងឃុំចំនួន ១៩៦ ក្នុងខេត្តចំនួន ៥ គឺ៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ។

ហិរញ្ញប្បទានបន្ថែមនេះនឹងជួយឲ្យមានការបន្ថែមសមាសភាគគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ទៅក្នុងកម្មវិធីនេះ និងជួយពង្រីកវិសាលភាពនៃកម្មវិធីនេះដល់ឃុំចំនួន៧៥ ទៀតនៅក្នុងខេត្តកំពង់ ធំ និងខេត្តថ្មីពីរទៀត គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ។

អ្នកស្រី Thuy Trang Dang អ្នកឯកទេសផ្នែកធនធានទឹក នៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ ថា“ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយរដ្ឋាភិបាលបង្កើនផលិតភាពកសិកម្ម ធ្វើពិពិធកម្ម សកម្មភាព សេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច និង បង្កើតជាគំនិតផ្តួច ផ្តើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន ។ សហគមន៍ដែលមានហេដ្ឋា រចនាសម្ព័ន្ធ ដែលកាន់តែអាចធន់ទ្រាំជាមួយនឹងអាកាសធាតុ នឹងអាចធូរស្រាលពីគ្រោះមហន្តរាយ ធម្មជាតិនានាបានយ៉ាងឆាប់រហ័ស” ។

វិស័យកសិកម្មគឺជាវិស័យដ៏មានសារៈសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសារតែវិស័យ នេះ ផ្តល់ការងារដល់ប្រមាណជា ៧០ % នៃគ្រួសារ ដែលរស់នៅតាមតំបន់ជនបទ  ហើយក៏បានរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាលពីពេលថ្មីៗនេះផងដែរ។

អត្រានៃភាពក្រីក្រ របស់កម្ពុជា បានថយចុះដល់ក្រោម ១៤ % ក្នុងឆ្នាំ ២០១៤ ពី ៥៣ % កាលពីឆ្នាំ ២០០៤ ។  ក៏ប៉ុន្តែកំណើនក្នុងវិស័យនេះ បានថមថយ ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិស័យ កសិកម្មប្រឈមនឹងបញ្ហាមួយចំនួនដូចជាការរិចរឹលនៃធនធានធម្មជាតិ ផលិតភាពមានកម្រិតទាប សង្វាក់តម្លៃនៅទន់ខ្សោយ និងភាពងាយរងគ្រោះខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ក៏ដូចជាការកសាង និងការស្តារឡើងវិញនូវផ្លូវលំជបទ ដោយមានបញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅ ក្នុងការរៀបចំគម្រោងទាំងនោះ។ ហិរញ្ញប្បទានបន្ថែមនេះ ក៏នឹងជួយឲ្យសហគមន៍ចេះធ្វើកសិកម្ម ដែលវៃឆ្លាតតាមស្ថានភាពអាកាសធាតុ បង្កើនលទ្ធភាព របស់កសិករក្នុងការទទួលបានទិន្នន័យទី ផ្សារ និងបន្តអភិវឌ្ឍសង្វាក់តម្លៃសម្រាប់កសិផលរបស់ខ្លួនផង។

គម្រោងនេះ ទទួលបាន សហហិរញ្ញប្បទាន ពីហិរញ្ញប្បទានសម្បទាន ១០លានដុល្លារ ពីមូលនិធិ អន្តរ ជាតិសម្រាប់អភិវឌ្ឍ៍កសិកម្ម និងការគាំទ្រពីរដ្ឋាភិបាលសមមូលនឹងទឹកប្រាក់ ៦លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺ មានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ប្តេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាដល់ ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់ ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងប្រារព្វខួបលើកទី៥០ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធរបស់សមាជិកចំនួន ៦៧ប្រទេស ក្នុងនោះមានប្រទេសចំនួន ៤៨ ស្ថិតនៅក្នុងតំបន់។ ក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយសរុបចំនួន ៣១,៧ពាន់លានដុល្លារ ក្នុងនោះ រួមមាន ១៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទាន៕

អត្ថបទ ៖ គន្ធា

Tuesday, September 26, 2017

ព្រឹកនេះ ឯ.ឧ ស សុខា និងលោកជំទាវ ប្រគល់ម៉ូតូ ១២គ្រឿងដល់សិស្សនិទ្ទេសA ក្នុងខេត្តព្រៃវែង

News New : នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា បន្តិចទៀតនេះ  ឯកឧត្តម ស សុខា  អ្នកតំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ នឹងអញ្ជើញប្រគល់ម៉ូតូ ចំនួន ១២គ្រឿង ដល់ សិស្សប្រលងជាប់និទ្ទេស A ទូទាំងព្រៃវែង នាសម័យប្រលងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃទី ២១ - ២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។

ចំពោះការផ្តល់ម៉ូតូខាងលើនេះ គឺជាការលើកទឹកចិត្តពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ដែលប្រលងបាននិទ្ទេស A ដោយក្នុងម្នាក់ៗ ទទួល ម៉ូតូ ១គ្រឿង ។ ក្រៅពីការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូនេះ សិស្សថ្នាក់ទី១២ ទាំងអស់ ទូទាំងខេត្ត ព្រៃវែង ក៏ទទួលបានផងដែរ ដូចជា ៖ វគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាសំខាន់ៗ ដោយឥតគិតថ្លៃ វគ្គទំរង់ ទិស ( វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ) អាហារូបករណ៍ទាំងក្នុង និងក្រៅស្រុក ព្រមទាំងដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមហាអំណាច ១សប្តាហ៍ ថែមទៀត ពី ឯកឧត្តម ស សុខា និងលោកជំទាវ ។

ចំពោះគំរោងសំរាប់ផ្តល់សិស្សជាប់និទ្ទេសA ខាងលើនេះ មិនត្រឹមតែសិស្ស នៅក្នុងខេត្តព្រៃវែង ទេ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏ទទួលបានពីឯកឧត្តម ស សុខា និងលោកជំទាវ ផងដែរ ។

បញ្ជាក់ : សំរាប់កម្មវិធីព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ ឯកឧត្តម ស សុខា និង លោកជំទាវ រួមនឹងលោក ឧកញ៉ា ខៀវ ភារិទ្ធ ប្រធាន សសយក ខេត្តព្រៃវែង ក៏នឹងអញ្ជើញប្រកាសទទួលស្គាល់ សមាសភាព សសយក សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំង១៦ សាខាក្រុងព្រៃវែង ដែលកម្មវិធី ទាំងអស់នេះ គឺប្រារព្ធនៅកីឡាដ្ឋានបាល់ទះ សសយក ខេត្តព្រៃវែង ៕




















អត្ថបទ ៖ អារុណ








មូលហេតុ ២ធំៗ ដែលពលរដ្ឋផ្ទុះការតវ៉ានឹងលោក ម៉េង សុធារ៉ា អតីតមន្ត្រីបក្សសង្គ្រោះជាតិ...

News New : ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ បានផ្ទុះតវ៉ាប្រឆាំងនឹងឈ្មោះ ម៉េង សុធារ៉ា (ហៅ បារាំង) ភេទប្រុស អតីតស មាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ មកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ កញ្ញា ២០១៧ នេះ។

បើយោងតាមសំដីពលរដ្ឋ នៅទីនោះ បានបញ្ជាក់ថា លោក ម៉េង សុធារ៉ា នេះ បានព្យាយាម បំពាន យកដីផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋធ្វើដំណើរ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងធ្វើការរារាំង សកម្មភាពអភិវឌ្ឍនានានៅតំបន់នោះ ។ ជាមួយគ្នានេះដែរ ពួកគាត់បានរាយការណ៍ទៅ លោកចៅ សង្កាត់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ដែរ។ ប៉ុន្តែមិនមានដំណោះស្រាយ មិនដឹងមកពីហេតុអ្វីទេ?
មូលហេតុដែលនាំឱ្យផ្ទុះការតវ៉ានេះឡើង គឺបណ្ដាលមកពី លោក ម៉េង សុធារ៉ា បានធ្វើ ៖
១. រារាំងមិនក្រុមហ៊ុនធ្វើការចាក់ប៉េតុងលើផ្លូវសាធារណៈនេះ ដែលនៅទល់មុខផ្ទះរបស់ខ្លួន ដែល ជាគម្រោងរបស់សាលាខណ្ឌ ។
២. រារាំងរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ មិនអោយគេជីកដី ដើម្បីតទុយោទឹកស្អាត ស្របទៅតាម បណ្ដោយផ្លូវសាធារណៈនៅទល់មុខផ្ទះរបស់ខ្លួន ដើម្បីនាំទឹកស្អាតចូលទៅផ្គត់ផ្គង់ជូនពលរដ្ឋ ជាង ២០០គ្រួសារក្នុងភូមិខ្ទរ(កើត) ដែលកំពុងដង្ហើយហៅរកទឹកស្អាតប្រើប្រាស់អស់រយៈពេលជាង ២០ ឆ្នាំ មកហើយ ដែលនេះជាសមិទ្ធផល នៃការខំប្រឹងប្រែងរបស់អាជ្ញាធរសង្កាត់អាណត្តិចាស់ ដឹកនាំ ដោយលោក ព្រាប មុនី អាជ្ញាធរខណ្ឌ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ ដែលបានខិតខំស្វះ ស្វែងដោះស្រាយអស់ជាច្រើនឆ្នាំមក៕


អត្ថបទ ៖ អារុណ

Saturday, September 23, 2017

រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រណាំងទូក (ង)​ ចំនួន ២ថ្ងៃ សំរាប់ឆ្នាំ២០១៧ នេះ...

News New : ឆ្នាំ២០១៧ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រណាំងទូកង ចំនួន ២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែតុលា ខាងមុខនេះ នៅមាត់ទន្លេ (ចុងប៉ម) ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អក អំបុក បណ្តែតប្រទីប និងសំពះព្រះខែ ...។
អាស្រ័យហេតនេះ សូមបងប្អូនទាំងអស់ ទៅទស្សនាកំសាន្ត អោយបានច្រើនកុះករ ។
សូមអានលិខិតខាងក្រោម ៖

អត្ថបទ ៖ ផានិត

Thursday, September 21, 2017

មេឃុំគៀនជ្រៃ មកពីបក្សសង្គ្រោះជាតិ ប្រើអំណាចវ៉ៃ និងប្រមាថជីវិតពលរដ្ឋ ត្រូវសម្ថកិច្ចចាប់ខ្លួន...

News New : មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ដែល ទើបជាប់ឆ្នោតថ្មី ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗ​ កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៧ ក្រោយប្រើអំពើហិង្សា និងគំរាមដល់អាយុជីវិតរបស់ពលរដ្ឋ ដោយគ្រាន់តែមាន ទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួចប៉ុណ្ណោះ។

មេឃុំរបស់គណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតនោះ ឈ្មោះ ​លីម​ ប្រុស​ អាយុ ៤៥ឆ្នាំ បាន ប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធ​ឈ្មោះ ប៉ិច ស្រី​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ ​បានវាយ​ឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថ គំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា « ង៉ែង​​លើករោងការកូន​មិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ​ ( ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀប​ការកូន )» និងបានជេរប្រមាថដោយប្រើ​ពាក្យអសុរសដដែលៗ ជាច្រើន លើកច្រើនសារ។
ក្រោយ​ទទួលពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តកំពង់ចាម បានចេញ ដីការឃាត់ខ្លួន លោកមេឃុំរូបនេះ​ជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដើម្បីបំពេញសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕


អត្ថបទ ៖ វីរ:
ប្រភព ៖ Fresh News

Tuesday, September 19, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកពារាំង

News New : ជាបន្តបន្ទាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក ស សុខា តំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង តែងតែចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ រយ:ពេលកន្លងមកនេះ ក្រុមគ្រូ ពេទ្យនេះ សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បាន និងកំពុង ចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋស្ទើរគ្រប់ ស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ដែលទទួល បានបងប្អូនយើងចូលរួមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ រាប់ម៉ឺននាក់ គួរឱ្យកត់សំគាល់ ។
ក្រៅពីខេត្តព្រៃវែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជាដើម។

ជាក់ស្តែង នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏បានបន្តចុះ
ពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនយើង នៅសាលាបឋមសិក្សាវៃវេទ ស្ថិតនៅក្នុង ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ដែលមានការពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ វះកាត់ខ្នាតតូច រោគ
ស្ត្រី អេកូ ទណ្ឌសាស្ត្រ និងឱសថសាស្ត្រ ផងដែរ។

សូមបងប្អូនអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នា កុំបីខានឡើយ៕

អត្ថបទ ៖ វណ្ណ:អារុណ

Monday, September 18, 2017

បែកធ្លាយរូបភាពតំណាងរាស្ត្រវ័យក្មេង ស សុខា ត្រូវបានអ្នកលេង Face book លើកមតិផ្សេងៗគ្នា

News New : នៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង ព្រៃវែង និង បន្ទាយមានជ័យ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយ ខេត្តបាត់ដំបង និងខេត្តព្រៃវែង និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ អ្នកលេងប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Face book) បាននាំគ្នាភ្ញាក់ផ្អើល និង Comments ចំពោះរូបភាពលោក ស សុខា
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង អង្គុយលាយឡំជាមួយសមាជិកបក្សខាង ក្រោម ដោយមិនរើសអើង និងមិនគិតពីឋាន:ខ្លួនជាតំណាងរាស្ត្រឡើយ។

បើតាមមតិមួយចំនួនធំលើកឡើងថា លោក ស សុខា ក្នុងតួនាទីលោកជាតំណាងរាស្ត្រផង ជាកូន បង្កើតសម្តេចក្រឡាហោម ស ខេង ផង និងជាកូនប្រសារឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
ផង ហើយក្នុងពិធីនេះ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាគណ:អធិបតីទៀត សមណាស់ត្រូវអង្គុយនៅលើវេទិកា ក្រោយគណ:អធិបតី ។ ប៉ុន្តែបែរជាដាក់ ខ្លួនសាមញ្ញគួរសរសើរណាស់ ដែលនេះសមជាតំណាងរបស់រាស្ត្រមែន។ ជាងនេះទៅទៀត លោក
ស សុខា បានរួមសុខរួមទុក្ខជាមួយយុវជន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដោយមិនប្រកាន់ តួនាទី ឋាន: ពណ៌សម្បុរអ្វីឡើយ មិនថាខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ គឺទូទាំងប្រទេស។

បើតាមមតិមួយចំនួនទៀតលើកឡើងថា ជារឿងល្អហើយ ដែលលោក ស សុខា ដាក់ខ្លួនបែបនេះ ព្រោះលោកជាតំណាងរាស្ត្រ ជាអ្នកបំរើឱ្យរាស្ត្រ ចាំបាច់អីត្រូវកំកើងខ្លួននោះ ។

ជុំវិញការលើកឡើងខាងលើនេះ News New យល់ថា សកម្មភាពរបស់លោក ស សុខា នាពេលនេះ
គឺជារឿងធម្មតាទេ ព្រោះជានិច្ចកាល News New សង្កេតឃើញថា លោក ស សុខា ជាតំណាងរាស្ត្រ វ័យក្មេងមួយរូប ដែលមានលក្ខណ:សាមញ្ញ មិនចេះប្រកាន់រិក ស្រាប់ទៅហើយ។ ជាពិសេសលោក
ជាតំណាងរាស្ត្រមួយរូប ដែលបាន និងកំពុងធ្វើសកម្មភាពល្អជាច្រើន សំរាប់យុវជន ក៏ដូចជា ប្រជា ពលរដ្ឋ និងប្រទេសជាតិទាំងមូលគួរឱ្យសរសើរទៀតផង៕


 លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រៃវែង ពាក់អាវយឺត ពណ៌ទឹកប៊ិចចាស់
 លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រៃវែង ពាក់អាវយឺត ពណ៌ទឹកប៊ិចចាស់
អត្ថបទ ៖ វណ្ណ:អារុណ