Saturday, September 30, 2017

សិស្សនិទ្ទេសA ឡុច ស្រីនិច ពីខេត្តព្រៃវែង ថ្លែងអំណរគុណឯកឧត្តម ស សុខា និងលោកជំទាវ

News New : ក្នុងកិច្ចសំភាសន៍ជាមួយពិធីការិនី News New TV Online នារសៀលថ្ងៃទី៣០ ខែ កញ្ញា នេះ យុវតី ឡុច ស្រីនិច សិស្សដែលបានប្រលងជាប់និទ្ទេសA កាលពីសម័យប្រលងថ្ងៃទី២១ ទី២២ សីហា ឆ្នាំ២០១៧កន្លងទៅនេះ បានបញ្ជាក់ថា ប្អូនអរគុណចំពោះឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ដែលបានជួយដល់សិស្សថ្នាក់ទី១២ នៅ ទូទាំងខេត្តព្រៃវែង ដូចជា៖ បើកវគ្គបង្រៀនបំប៉នលើមុខវិជ្ជាសំខាន់ (គណិត គីមី រូប ជីវ: ភាសាខ្មែរ)
មុនប្រលង ៤ខែ ដោយឥតគិតថ្លៃ បើកវគ្គតំរង់ទិសស្តីពីវិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើស ជំនាញមហាវិទ្យាល័យ ផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ជាច្រើនកន្លែង ពិសេសសំរាប់អ្នក
ជាប់និទ្ទេសA ដូចប្អូន នឹងទទួលបានបន្ថែមនូវ ៖ ​ម៉ូតូ ចំនួន ០១គ្រឿង និង ដំណើរទស្សនកិច្ចសិក្សា
នៅប្រទេសចិន ០១សប្តាហ៍ថែមទៀតផង។
យុវតី ឡុច ស្រីនិច សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សូមជួបប្រទះតែពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីខានឡើយ។

បញ្ជាក់ ៖ យុវតី ឡុច ស្រីនិច រៀននៅវិទ្យាល័យ ព្រែកក្របៅ រស់នៅឃុំអង្គរអង្គ ស្រុកពាមជរ ខេត្ត ព្រៃវែង ។

សូមរងចាំទស្សនាវីដេអូ ស្តីពីកិច្ចសំភាសន៍រវាង News New Online ជាមួយប្អូនស្រី នាលេខបន្ទាប់ !


អត្ថបទ ៖ រ៉ន ពិសី

0 comments:

Post a Comment