Thursday, September 28, 2017

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីកិច្ចប្រជុំ អាស៊ីអឺរ៉ុប (ASEM) លើកទី១៤ ស្តីពី...

News New : កិច្ចប្រជុំអាស៊ី អឺរ៉ុប (ASEM) លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និង ការគ្រប់ គ្រងលំហូរ ទេសន្តប្រវេសន៍ ត្រូវបានបើកដំណើរការរបស់ខ្លួន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរា ជាណាចក្រកម្ពុជា នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប  នៅព្រឹកថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០១៧ នេះ ដោយមានតំណាងប្រទេស ជាសមាជិកចូលរួមផងដែរ ។

ឯកឧត្តម សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីប្រវត្តិ និង ចក្ខុវិស័យ ព្រមទាំងបានគូសបញ្ជាក់ថាវេទិកាប្រជុំអន្តរអន្តោប្រវេសន៍ និងតំបន់ដ៏មានសារៈសំខាន់មួយ ដែល បានផ្តល់ឱកាសដល់សមាជិក និងដៃគូរពាក់ព័ន្ធ បានជួបធ្វើការពិភាក្សាគ្នាលើបញ្ហាជាច្រើនដោយ ផ្តោតលើវិស័យសន្តិសុខ បរិស្ថាន សិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទេសន្តប្រវេសន៍ និងកិច្ច ការអន្តោប្រវេសន៍ ជាដើម ។

កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប ( ASEM ) លើកទី១៤ ក្រោមប្រធានបទ ស្តីពី យុទ្ធសាស្រ្ត នៃការគ្រប់គ្រងអន្តោ ប្រវេសន៍ ហើយក៏ដើមី្បសហការគ្នាដោះស្រាយវិបត្តិ បញ្ហាប្រឈមចំពោះមុខ ដែលបានកំពុងកើត មាន នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងលើពិភពលោក ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Jorma Vuorio ជាអគ្គនាយកអន្តោប្រវេសន៍ នៃប្រទេសហ្វាំង ឡង់ រួចមក មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះតួនាទី ជាគន្លឹះប្រកបដោយសារៈសំខាន់ នៃវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ នឹងនាំមកការផ្សារភ្ជាប់ទំនាក់ទំនង ជាមិត្តភាព កិច្ចសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដល់អាជ្ញា ធរមានសមត្ថកិច្ចរបស់យើង ក្នុងក្របខ័ណ្ឌ នៃការងារគ្រប់គ្រងលំហុរទេសន្តប្រវេសន៍ កិច្ចការពារ ព្រំដែន និង ការងារពាក់ព័ន្ធជាច្រើន ឲ្យបានកាន់តែទូលំ ទូលាយ ប្រកដោយភាពស្និទ្ថស្នាល និង មានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវការគ្រប់គ្រងព្រំដែនមួយ ប្រកបដោយសុវត្ថិភាពសម្រាប់ តំបន់ទាំងពីររបស់យើង។ សម្តេច បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ នៃការគ្រប់គ្រងអន្តោប្រវេសន៍ របស់ប្រទេសមួយ សម្រាប់តំបន់មួយ តែងមានយន្តការអនុវត្តសម្រាប់នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ប្លែកៗគ្នា ទៅតាមលក្ខខណ្ឌសមស្របរបស់ខ្លួន ។ តាមរយៈវេទិកា នៃកិច្ចប្រជុំនេះ គឺបានផ្តល់ នូវ ឱកាសដល់ប្រទេស ជាសមាជិក ក្នុងការលើកយកនូវបញ្ហាពាក់ព័ន្ធនានា ស្តីពីការគ្រប់គ្រងអន្តោ ប្រវេសន៍ ការ ផ្លាស់ប្តូរព័ត៌មាន អន្តោប្រវេសន៍ ជំនួយសង្រ្គោះដល់ជនរងគ្រោះ ពីអំពើរត់ពន្ធ និង ជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឆ្លងដែន និង បទល្មើសជាច្រើនសណ្ឋានទៀត ក្នុងការទប់ស្កាត់ការលួច ជៀតចូលខុសច្បាប់ សកម្មភាពភេវរកម្ម ការជួញដូរគ្រឿងញៀន តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និង កិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ជាដើម ។ សម្តេច ក្រឡាហោម ស ខេង បានលើកផងដែរថា ផ្អែកតាម ចរន្តថ្មី នៃការបម្លាស់ទីឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន គឺ មានការស្មុគ្រស្មាញ និងមានការវិវឌ្ឍន៍ ទៅតាមភាពរីកចម្រើន នៃវិទ្យាសាស្ត្រទំនើប និង មានការប្តូរទិសដៅ ទៅកាន់តំបន់ផ្សេងៗ នៅលើ ពិភពលោក ។ ការប្រែប្រួលថ្មីនេះ ជាបញ្ហាប្រឈមថ្មី សម្រាប់ការគ្រប់គ្រងលំហូរ ទេសន្តប្រវេសន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ ការងារគ្រប់គ្រងអន្តោប្រវេសន៍ អំពើរត់ពន្ធនិងជួញដូរមនុស្ស ​ឧក្រិដ្ឋកម្មឆ្លង ដែនផងដែរ ។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ដើមី្បប្រែក្លាយវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ ឲ្យក្លាយជាវេទិកាសម្រាប់ផ្សាភ្ជាប់តំបន់អាស៊ី និង អ៊ឺរ៉ុប ដើមី្បឲ្យកិច្ចប្រជុំពិភាក្សា នា ពេលនេះ ទទួលបានជោគជ័យ ដូចការរំពឹងទុក គឺ សូមឲ្យសមាជិកចូលរួម និង ដៃគូរពាក់ព័ន្ធទាំង អស់ ចូលរួមផ្តល់នូវ គំនិត យោបល់ ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង សម្រាប់ធ្វើជា មូលដ្ឋាន ក្នុងការកសាងយុទ្ធសាស្ត្រ នីតិវិធី​អនុវត្តការងារគ្រប់គ្រងអន្តោប្រវេសន៍។ម៉្យាងទៀតសូម ឲ្យកិច្ចប្រជុំទាំងមូល លើកកម្ពស់លើការទំនាក់ ទំនងគ្នា ឲ្យកាន់តែមានភាពស្អិតរមួត និង ផ្តល់ការ ជួយឧបត្ថម្ភ គាំពាគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សបច្ចេកវិទ្យាដល់ប្រទេស ជាសមាជិក ដែលមានចំណេះដឹងជំនាញធនធានបច្ចេកវិទ្យានៅមានកម្រិត ក្នុងការផ្តល់ឱកាស ឲ្យ មានលទ្ធភាពរួមចំណែក ក្នុងកិច្ចការពារសន្តិសុខរបស់ប្រទេសខ្លួន សម្រាប់តំបន់ ហើយសុខសន្តិ ភាព របស់ប្រទេសជាសមាជិកណាមួយ គឺជាសុខសន្តិភាពរួមសម្រាប់តំបន់ និង យើងទាំងអស់គ្នា ផងដែរ ។




ប្រភព ៖ FaceBook : នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ

0 comments:

Post a Comment