Monday, September 11, 2017

នារីស្រស់ស្អាត កែច្នៃរថយន្តខុសបច្ចេកទេស ត្រូវពលរដ្ឋរិះគន់ ជាខ្លាំង ព្រោះតែ...

News New : នារីមុខស្រស់ស្អាត បើករថយន្តម៉ាកព្រុស ដោយបិទកញ្ចក់ស្កុតខ្មៅជុំវិញ ខុសប្រក្រតី ពេលនគរ​បាល​ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ឃាត់រថយន្ត​ ដើម្បី​ធ្វើការ​អប់រំ និង​ជ​ម្រុញឱ្យម្ចាស់យាន​យន្ត​បក​ចេញវិញ ស្រាប់តែនារីនោះ ចុះពីរថយន្ត​មក​ដៀលប៉ូ​លីស សុទ្ធ​តែ ថា ​ប៉ូលីស​បែក​ថ្នាំ ឃាត់​ឡានខ្លួន មិន​ចេះ​មើល​ទៅ​វិញ និងអួត​អាង​តែ​រឿង​ខ្សែធំ បង្ក​អោយ​មានការ ភ្ញាក់​ផ្អើល​ កាល​ពី​ម៉ោង​៨ និង៤០​នាទីព្រឹក​ ថ្ងៃទី​១២ ខែកញ្ញានេះ​ ស្ថិតនៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី ​ត្រង់​ចំណុច​ភ្លើង​ស្តុប​កែង​ផ្លូវ​២០០៤ ភូមិ​តាងួន សង្កាត់កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។
ករណីនារីស្រស់ស្អាតស្តីថា ឱ្យប៉ូលីសចរាចរខាងលើនេះ  ត្រូវបានប្រជាពលរដ្ឋ  ដែលឃើញហេតុ

ការណ៍នោះ ធ្វើការរិះគន់ជាខ្លាំងចំពោះកាយវិការ និងសំដីសំដៅរបស់នាង ទៅកាន់សមត្ថកិច្ច ទាំង
ខ្លួនឯងខុសបែបនេះ។

ការជេរប្រមាថមន្ត្រីរាជការសាធារណ: គឺត្រូវមានទោស នេះបើផ្នែកទៅលើ ច្បាប់ ក្នុងព្រះរាជាណា ចក្រកម្ពុជាយើង មិនថា អ្នកនោះជាកូនមន្ត្រីធំ ឬជាកូនអ្នកមានលុយ នោះឡើយ ត្រូវតែទទួលតាម ច្បាប់ដូចគ្នា ។ ដូច្នោះ News New ស្នើឱ្យសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីជាការព្រមាន ដល់ អ្នកអាងខ្សែ អាងលុយ កុំចេះតែហ៊ានទៀត។ ជាក់ស្តែង កន្លងមកនេះ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ហើយថា មន្ត្រីរាជការចាប់ពីឋាន:ជា ឧបនាយករដ្ឋមន្ត្រី ចុះក្រោម ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា៕



អត្ថបទ ៖ អារុណ
ប្រភព ៖ SON

0 comments:

Post a Comment