Tuesday, September 12, 2017

លោកយាយ កែវ ណា រស់នៅក្នុងខ្ទមកំសត់ ពាក់អាវរហែក សំពត់បំណះ គ្មានអ្នកពឹងពាក់...

News New : ម្តាយគេម្តាយយើង ឃើញហើយគួរឱ្យអាណិត ព្រោះតែជីវភាពក្រលំបាកវេទនា រស់ នៅស្លៀកពាក់អាវរហែក និងសារុងបំណះ។

យាយ កែវ ណា អាយុ ៦៥ឆ្នាំ ( ក្រមុំចាស់ ) រស់នៅក្នុុងភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។ គាត់មានមុខរបរធ្វើនំដើរលក់តាមភូមិ និង រើសអេតចាយ នៅថ្ងៃណាលក់នំ ដាច់អស់ ចំណេញ បានប្រហែល ១ ៥០០០រៀល ហើយបើថ្ងៃណាលក់នំ មិនដាច់វិញគឺ ចូលដើម ។ ទោះ បីជាគាត់វេទនាយ៉ាងណាក៏ដោយ ក៏គាត់មិនហ៊ានដាច់ចិត្តលើកដៃ ដើរសុំទានគេទេ គឺរកបានមួយ ថ្ងៃរស់បានតែមួយថ្ងៃ។ គាត់ទ្រាំរស់នៅក្នុងខ្ទមយ៉ាងតូចយ៉ាងកំសត់ស្ទើរតែដួលរលំទៅហើយ ។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment