Thursday, September 14, 2017

សំបុត្រចូលទស្សនាកាន់តែឡើងថ្លៃ តែផ្លូវមុខប្រាសាទមេបុណ្យ ដក់ទឹកបែកភក់ គ្មានអ្នកធ្វើ ?

News New : ពលរដ្ឋផ្អើលរិះគន់អាជ្ញាធរ និងស្ថាប័នគ្រប់គ្រងតំបន់ប្រាសាទអង្គរវត្ត ព្រោះតែនៅមុខ ប្រាសាទមេបុណ្យខាងកើត ទឹកដីអង្គរវត្ត តំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ខ្មែរ ដែលបាន និង កំពុង រកប្រាក់ចំណូលជាច្រើនជូនជាតិក្នុងមួយឆ្នាំៗ បែរជាគ្មានអាជ្ញាធរ ឬស្ថាប័នគ្រប់គ្រង​នេះ អើពើរធ្វើ ឬជួសជុលផ្លូវជង្គង់ ដក់ទឹកបែកភក់ ប្រហែល ១០ ទៅ២០ម៉ែត្រសោះ បណ្តោយឱ្យភ្ញៀវទេសចរណ៍ ដើរវាងផ្លូវឆ្ងាយ ដើម្បីទៅទស្សនាប្រាង្គប្រាសាទទាំងនោះ។

ការបណ្តែតបណ្តោយគ្មានការជួសជុលផ្លូវមុខតំបន់ទេសចរណ៍បែបនេះ គឺជាការខាតបង់ភ្ញៀវចូល
និងធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្មែរ ចំពោះមុខបរទេសមកទស្សនាទៀតផង។

ពលរដ្ឋ បានរិះគន់ទៀតថា បណ្ណ័ចូលទស្សនាតំឡើងថ្លៃកាន់តែថ្លៃ ពេលមកដល់កន្លែងទស្សនាបែរ ជាត្រូវដើរវាងផ្លូវ ព្រោះផ្លូវជង្ហុគ ដក់ទឹកបែកភក់ ខ្ទាតទឹក និងភក់ ប្រឡាក់សំលៀកបំពាក់ទៅវិញ ។




អត្ថបទ ៖ អារុណ
ប្រភព ៖ Facebook

0 comments:

Post a Comment