Tuesday, September 19, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកពារាំង

News New : ជាបន្តបន្ទាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក ស សុខា តំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង តែងតែចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ រយ:ពេលកន្លងមកនេះ ក្រុមគ្រូ ពេទ្យនេះ សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បាន និងកំពុង ចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋស្ទើរគ្រប់ ស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ដែលទទួល បានបងប្អូនយើងចូលរួមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ រាប់ម៉ឺននាក់ គួរឱ្យកត់សំគាល់ ។
ក្រៅពីខេត្តព្រៃវែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជាដើម។

ជាក់ស្តែង នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏បានបន្តចុះ
ពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនយើង នៅសាលាបឋមសិក្សាវៃវេទ ស្ថិតនៅក្នុង ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ដែលមានការពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ វះកាត់ខ្នាតតូច រោគ
ស្ត្រី អេកូ ទណ្ឌសាស្ត្រ និងឱសថសាស្ត្រ ផងដែរ។

សូមបងប្អូនអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នា កុំបីខានឡើយ៕

អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment