Saturday, September 2, 2017

លោកស្រី សំ សុគន្ធា បន្តបង្ហាញភស្តុតាង ៦ទៀត ដើម្បីសុំឱ្យតុលាការផ្តល់យុត្តិធម៌...

News New : បន្ទាប់ពី News New ចេញផ្សាយវីដេអូមួយ របស់លោកស្រី សំ សុគន្ធា និងម្តាយបង្កើត ដែលលើកអំពីដំណើរដើមទង នៃការប្រគល់កូន ( សំ សុគន្ធា )  អោយទៅលោកស្រី អឿ ស៊ីម៉ុន ជា
ម្ចាស់មរតកដី និងផ្ទះនោះ យើងសង្កេតឃើញថា មានមនុស្សទូទាំងពិភពលោកប្រមាថជិត ៥៧ម៉ឺន
នាក់បានឃើញវីដេអូមួយនេះ និង មានអ្នក Like ១ ៥០០នាក់ ព្រមទាំង អ្នក Comments គាំទ្រលោក
ស្រី និងធ្វើការរិះគន់ទៅលើប្រព័ន្ធតុលាការកម្ពុជា ជាច្រើននាក់ផងដែរ។

ក្រៅពីការរៀបរាប់តាមវីដេអូឃ្លីបនោះ លោកស្រី សំ សុគន្ធា ក៏បានបង្ហាញភស្តុតាង ៦ចំណុចទៀត
ដែលបញ្ជាក់ថា៖ លោកស្រី ពិតជាកូនចិញ្ចឹមស្របច្បាប់ របស់លោកស្រី អឿ ស៊ីម៉ុន ដែលបានបាត់ បង់ជីវិតទៅនោះ ។ ភស្តុតាងទាំម ៦ចំណុចនោះ រួមមាន ៖
១.លិខិតធ្វើអំណោយកូន ៖ កាលពីឆ្នាំ១៩៩៤ លោក សំ វណ្ណ: និងភរិយា បានប្រគល់កូនស្រីបង្កើត
របស់ខ្លួនឈ្មោះ សំ សុគន្ធា ឱ្យទៅលោកស្រី អឿ ស៊ីម៉ុន ចិញ្ចឹមបីបាច់ថែរក្សា ដោយមានទាំងមេឃុំ
ជ្រោយចង្វារ សម័យនោះ ចុះហត្ថលេខា និងបោះត្រា ទទួលស្គាល់ផងដែរ។
២.លិខិតទទួលអំណោយកូន ៖ ក្នុងឆ្នាំ១៩៩៤ ដដែលនោះ លោកស្រី អឿ ស៊ីម៉ុន ( ម្ចាស់មរតក ) ក៏​បានធ្វើលិខិតទទួលអំណោយកូនស្រី សំ សុគន្ធា ពីឈ្មោះ សំ វណ្ណ: និងភរិយា មកចិញ្ចឹមបីបាច់ថែ
រក្សា ដោយមានមេឃុំជ្រោយចង្វារ សម័យនោះ ចុះហត្ថលេខា និងបោះត្រា ដឹងផងដែរ។
៣.ក្នុងសំបុត្របញ្ជាក់កំណើត របស់លោកស្រី សំ សុគន្ធា ៖ កាលពីឆ្នាំ១៩៩៤ ក៏បានបញ្ជាក់នៅក្នុង
នោះយ៉ាងច្បាស់ថា លោកស្រី អឿ ស៊ីម៉ុន ជាម្តាយចិញ្ចឹមរបស់លោកស្រី សំ សុគន្ធា ដែរ។
៤.ក្នុងសៀវភៅគ្រួសាររបស់លោកស្រី អឿ ស៊ីម៉ុន និងស្វាមី គឺបានបញ្ចូលលោកស្រី សំ សុគន្ធា ជា
កូនចិញ្ចឹមយ៉ាងពិតប្រាកដ។
៥.រូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលលោកស្រី សំ សុគន្ធា ជាមួយលោកស្រី អឿ ស៊ីម៉ុន ដែល
សុទ្ធតែបង្ហាញពីភាពស្និទ្ធស្នាលរវាងម្តាយ និងកូន ទោះបីជាមិនមែនកូនបង្កើតក្តី ។៦.ក្នុងសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ ឆ្នាំ២០១៥ លោកស្រី សំ សុគន្ធា គឺជា មេគ្រួសារ នៅ
ក្នុងដីឡូ និងផ្ទះ របស់លោកស្រី អឿ ស៊ីម៉ុន ដែលបានស្លាប់ទៅ ។
ក្រុមគ្រួសាររងគ្រោះ សូមឱ្យអស់លោកអ្នកច្បាប់ទាំងឡាយ មេត្តាពិចារណាមើល តើភស្តុតាងទាំង ៦ចំណុចខាងលើនេះ តើអាចបញ្ជាក់បានទេថា លោកស្រី សំ សុគន្ធា ជាកូនចិញ្ចឹមស្របច្បាប់របស់ ម្ចាស់មរតក និងសមទទួលបានទ្រព្យទាំងនេះដែររឺទេ? ព្រោះថា បើតាមច្បាប់ កូនចិញ្ចឹមស្របច្បាប់ គឺមានសិទ្ធិទទួលមរតកពីឪពុកម្តាយ ដូចកូនបង្កើតដែរ។
យើងរងចាំមើលលទ្ធផលពីតុលាការ ទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះ។ ថាតើលោកស្រី សំ សុគន្ធា អាចទទួលបានយុត្តិធម៌ ដែរ ឬទេ?

ខាងក្រោមនេះ គឺជា ការ Comments ខ្លះៗរបស់អ្នកលេង Facebook បន្ទាប់ពី News New បង្ហោះវីដេអូ
ឃ្លីប របស់លោកស្រី សំ សុគន្ធា ដែលមានអ្នកឃើញ ៣៩ ៧៦១៦នាក់ និង អ្នកចូលមើលវីដេអូនេះ
ចំនួន 172K ស្មើនឹង ១៧ ២០០០ដង ៖












អត្ថបទ ៖ រតនា

0 comments:

Post a Comment