Thursday, September 21, 2017

មេឃុំគៀនជ្រៃ មកពីបក្សសង្គ្រោះជាតិ ប្រើអំណាចវ៉ៃ និងប្រមាថជីវិតពលរដ្ឋ ត្រូវសម្ថកិច្ចចាប់ខ្លួន...

News New : មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ដែល ទើបជាប់ឆ្នោតថ្មី ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗ​ កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៧ ក្រោយប្រើអំពើហិង្សា និងគំរាមដល់អាយុជីវិតរបស់ពលរដ្ឋ ដោយគ្រាន់តែមាន ទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួចប៉ុណ្ណោះ។

មេឃុំរបស់គណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតនោះ ឈ្មោះ ​លីម​ ប្រុស​ អាយុ ៤៥ឆ្នាំ បាន ប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធ​ឈ្មោះ ប៉ិច ស្រី​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ ​បានវាយ​ឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថ គំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា « ង៉ែង​​លើករោងការកូន​មិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ​ ( ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀប​ការកូន )» និងបានជេរប្រមាថដោយប្រើ​ពាក្យអសុរសដដែលៗ ជាច្រើន លើកច្រើនសារ។
ក្រោយ​ទទួលពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តកំពង់ចាម បានចេញ ដីការឃាត់ខ្លួន លោកមេឃុំរូបនេះ​ជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដើម្បីបំពេញសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕


អត្ថបទ ៖ វីរ:
ប្រភព ៖ Fresh News

0 comments:

Post a Comment