Monday, September 4, 2017

គណបក្សសង្គ្រោះជាតិ គួរអនុវត្ត ៤ចំណុច ដើម្បីចៀសវាងពីការរំលាយបក្ស...

បទវិភាគ : ជុំវិញសំណួរដែលចោទថា តើគណបក្សសង្គ្រោះជាតិ អាចត្រូវរំលាយចោលរឺទេ? បន្ទាប់
ពីប្រធានបក្សនេះ គឺ លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា " ក្បត់ជាតិ " នោះ ។
News New សូមធ្វើការវិភាគដូចខាងក្រោម ៖
បើយោងទៅលើច្បាប់ស្តីពី គណបក្សនយោបាយ ដែលទើបតែធ្វើវិសោធនកម្ម ថ្មីនេះ បើក្នុងករណី
លោក កឹម សុខា ប្រព្រឹត្តបទល្មើសមែន ហើយបទល្មើសនោះពាក់ព័ន្ធនឹងគណបក្ស ឬក៏បំរើឱ្យផល
ប្រយោជន៍បក្ស ឬក៏គេរកឃើញថា គណបក្សសង្គ្រោះជាតិ ខ្លួនឯង ទៅឃុបឃិតគ្នាជាមួយទណ្ឌិត ( លោក កឹម សុខា)ក្រោយពីតុលាការសំរេចទៅឃើញថា កឹម សុខា ពិតជាមានទោសមែន នោះបក្ស សង្គ្រោះជាតិ អាចត្រូវរំលាយចោល ដោយផ្នែកទៅលើច្បាប់។ ដូច្នោះ ប្រសិនបើគណបក្សសង្គ្រោះ
ជាតិ មិនទុកចិត្តថា លោក កឹម សុខា មានទោស ឬអត់ ? ទាំងគណបក្ស និង លោក កឹម សុខា ផ្ទាល់
ត្រូវអនុវត្តចំណុចមួយចំនួន ដើម្បីចៀសវាងការរំលាយបក្សចោល ដូចជា ៖
ទី១. លោក កឹម សុខា ត្រូវលាលែងពីប្រធានគណបក្ស ឱ្យបានមុនតុលាការសំរេចថា មានទោស ។ គឺយកគំរូតាមលោក សម រង្ស៊ី នោះឯង។
ទី២. គណបក្សសង្គ្រោះជាតិ មិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា: ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យ
អន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី,ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុ
បក្ស ដោយប្រើប្រាស់មធ្យោបាយហិង្សាក្នុងគោលបំណងដណ្តើមអំណាច និងបង្កើតជាកងកំលាំង
ប្រដាប់អាវុធ ជាដើម។
ទី៣. ត្រូវធានាថា មន្ត្រីជាន់ខ្ពស់ ឬគណបក្សសង្គ្រោះជាតិ ទាំងមូល  មិនបានស្ថិតនៅក្រោមចំណុះ
ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេស នោះទេ។
ទី៤. ត្រូវរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្ស និង បង្រួបបង្រួមផ្ទៃក្នុង ចៀសវាងផ្ទុះផ្ទៃក្នុង ដោយប្រការ
ណាមួយ ដែលនឹងអាចឈានទៅដល់ចំណុចទី២ ខាងលើ ។

អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ





0 comments:

Post a Comment