Recent Posts

Seo Services

មូលហេតុ ២ធំៗ ដែលពលរដ្ឋផ្ទុះការតវ៉ានឹងលោក ម៉េង សុធារ៉ា អតីតមន្ត្រីបក្សសង្គ្រោះជាតិ...

News New : ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ បានផ្ទុះតវ៉ាប្រឆាំងនឹងឈ្មោះ ម៉េង សុធារ៉ា (ហៅ បារាំង) ភេទប្រុស អតីតស មាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ មកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ កញ្ញា ២០១៧ នេះ។

បើយោងតាមសំដីពលរដ្ឋ នៅទីនោះ បានបញ្ជាក់ថា លោក ម៉េង សុធារ៉ា នេះ បានព្យាយាម បំពាន យកដីផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋធ្វើដំណើរ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងធ្វើការរារាំង សកម្មភាពអភិវឌ្ឍនានានៅតំបន់នោះ ។ ជាមួយគ្នានេះដែរ ពួកគាត់បានរាយការណ៍ទៅ លោកចៅ សង្កាត់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ដែរ។ ប៉ុន្តែមិនមានដំណោះស្រាយ មិនដឹងមកពីហេតុអ្វីទេ?
មូលហេតុដែលនាំឱ្យផ្ទុះការតវ៉ានេះឡើង គឺបណ្ដាលមកពី លោក ម៉េង សុធារ៉ា បានធ្វើ ៖
១. រារាំងមិនក្រុមហ៊ុនធ្វើការចាក់ប៉េតុងលើផ្លូវសាធារណៈនេះ ដែលនៅទល់មុខផ្ទះរបស់ខ្លួន ដែល ជាគម្រោងរបស់សាលាខណ្ឌ ។
២. រារាំងរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ មិនអោយគេជីកដី ដើម្បីតទុយោទឹកស្អាត ស្របទៅតាម បណ្ដោយផ្លូវសាធារណៈនៅទល់មុខផ្ទះរបស់ខ្លួន ដើម្បីនាំទឹកស្អាតចូលទៅផ្គត់ផ្គង់ជូនពលរដ្ឋ ជាង ២០០គ្រួសារក្នុងភូមិខ្ទរ(កើត) ដែលកំពុងដង្ហើយហៅរកទឹកស្អាតប្រើប្រាស់អស់រយៈពេលជាង ២០ ឆ្នាំ មកហើយ ដែលនេះជាសមិទ្ធផល នៃការខំប្រឹងប្រែងរបស់អាជ្ញាធរសង្កាត់អាណត្តិចាស់ ដឹកនាំ ដោយលោក ព្រាប មុនី អាជ្ញាធរខណ្ឌ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ ដែលបានខិតខំស្វះ ស្វែងដោះស្រាយអស់ជាច្រើនឆ្នាំមក៕


អត្ថបទ ៖ អារុណ

មូលហេតុ ២ធំៗ ដែលពលរដ្ឋផ្ទុះការតវ៉ានឹងលោក ម៉េង សុធារ៉ា អតីតមន្ត្រីបក្សសង្គ្រោះជាតិ... មូលហេតុ ២ធំៗ ដែលពលរដ្ឋផ្ទុះការតវ៉ានឹងលោក ម៉េង សុធារ៉ា អតីតមន្ត្រីបក្សសង្គ្រោះជាតិ... Reviewed by Unknown on 6:50:00 AM Rating: 5

No comments:

Powered by Blogger.