Sunday, September 3, 2017

លោក គឹម សន្តិភាព ពន្យល់ផ្លូវច្បាប់ករណីចាប់ខ្លួនលោក កឹម សុខា ទាំងកណ្តាលអាធ្រាត្រ...

News New : បើតាមការបកស្រាយរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅតាម បណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់លោក  ទាក់ទងករណីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ទាំងកណ្តាលអាធ្រាត្រ ដែលលោក កឹម សុខា មានអភ័យឯកសិទ្ធិ ជា អ្នក តំណាងរាស្ត្រផងនោះ ។ លោក គឹម សន្តិភាព បានពន្យល់ដូចខាងក្រោម ៖
"អំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយបរទេស ដើម្បីបង្កបញ្ហាដល់កម្ពុជា នោះជាបទឧក្រិដ្ឋ ដែលមាន ចែងក្នុងមាត្រា៤៤៣ បទ សន្ទិដ្ឋិភាពជាមួយបរទេស នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!
ប្រសិនអំពើនេះ ប្រព្រឹត្តដោយពលរដ្ឋខ្មែរ នោះជាអំពើក្បត់ជាតិ ដែលមានកំណត់ច្បាស់ ក្នុងមាត្រា ៤៣៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា !
សម្តីលោក កឹម សុខា តាមរយៈ វីដេអូឃ្លីប កំពុងតែផ្សព្វផ្សាយរហូតមកដល់ពេលនេះ ដែលនេះ គឺ ជា បទល្មើសជាក់ស្តែង ! ហេតុនេះ មន្ត្រីមានសមត្ថកិច្ចត្រូវចាត់វិធានការ តាមផ្លូវច្បាប់ស្របតាមនី តិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា! អភ័យឯកសិទ្ធិសភាពុំអាចការពារសមាជិកសភា ដែល ប្រព្រឹត្តបទល្មើសជាក់ស្តែងបានទេ! ដំណាក់កាលនេះ ស្ថិតក្រោមសមត្ថកិច្ចតុលាការកម្ពុជា ហេតុ នេះសូមទុកជូនស្ថាប័នឯករាជ្យនេះ ដំណើរការនីតិវិធីទៅតាមច្បាប់"៕





អត្ថបទ ៖ សុផល

0 comments:

Post a Comment