Monday, September 4, 2017

ករណីឯកឧត្តម កឹម សុខា ៖ ចិនគាំទ្រចំណាត់ការកម្ពុជា ក្នុងការរក្សាស្ថិរភាព និងសន្តិសុខជាតិ...

News New : រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញជំហរខ្លួនគាំទ្រចំណាត់ការ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងស្ថិរភាពដោយចាប់ខ្លួនឯកឧត្តម កឹម សុខាប្រធានគណបក្ស សង្គ្រោះជាតិ កន្លងមក ពាក់ព័ន្ធទោសក្បត់ជាតិ ។ ចិន ក៏បញ្ជាក់ឡើងវិញថា ខ្លួនគាំទ្រការអភិវឌ្ឍន៍ របស់កម្ពុជា ដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងស្រុករបស់ខ្លួន ។

ពីទីក្រុងប៉េកាំង ថ្ងៃចន្ទទី៤ ខែកញ្ញា  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន លើកឡើងថា ចិនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងប្រទេស។ អ្នកនាំពាក្យឆ្លើយបែបនេះ ក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ពេលអ្នកកាសែតចោទសួរ ពីជំហររបស់ ចិន ជុំវិញការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា កន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេសចិន ខាងលើ បានថ្លែងដូច្នេះ ៖ « យើងបានកត់សម្គាល់ឃើញព័ត៌ មាននេះដែរ ។ ជាអ្នកជិតខាងល្អ ជាមិត្ត ជាដៃគូ និងបងប្អួនរបស់កម្ពុជា ភាគីចិនតែងតែគាំទ្រការ អភិវឌ្ឍរបស់កម្ពុជា ដែលស្របទៅតាមលក្ខខណ្ឌក្នុងស្រុករបស់ខ្លួន និងការប្រឹងប្រែងរបស់រដ្ឋាភិ បាលកម្ពុជា ក្នុងការរក្សាសន្តិសុខជាតិ និងស្ថិរភាពផងដែរ»។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment