Monday, September 4, 2017

មូលហេតុដែលអភិបាលក្រុងប៉ោយប៉ែត បណ្តេញចៅសង្កាត់ផ្សារកណ្តាល ចេញគឺ...

News New : នៅព្រឹកថ្ងៃទី៤ កញ្ញា នេះ លោកអភិបាលក្រុងប៉ោយប៉ែត បានបណ្តេញអ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្ដាល មកពីគណបក្សសង្គ្រោះជាតិ ចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុងប៉ោយ ប៉ែត ក្រោយពីមានការលើកឡើងរបស់អង្គក្រុមប្រឹក្សាក្រុង អំពីទង្វើរ និងសកម្មភាពមិនគោរពបទ បញ្ជាផ្ទៃក្នុង ពេលលោកស្រី គិតតែចុចទូរស័ព្ទ និងមិនគោរពពេលវេលា ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា « បានជាខ្ញុំបណ្តេញលោកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្តាលមកពីចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុង ដោយមូលហេតុ គាត់មិនគោរព ម៉ោងការងារ មិនស្តាប់អង្គប្រជុំចង់ចេញចូលតាមទំនើងចិត្ត និងមិនយកចិត្តទុកដាក់ស្តាប់ក្នុងពេល ប្រជុំ គិតតែអង្គុយចុចទូរស័ព្ទដៃទៅវិញ ។អ្វីដែលមិនអាចទទួលយកបានជាងនេះទៅទៀត អ្នកស្រី ចៅសង្កាត់ម្នាក់នេះ តែងតែមកយឺតពេលប្រជុំជិត ១ម៉ោង នេះជាទង្វើរអាក្រក់មួយ ដែលមិនគោរព បទបញ្ជា និងមិនគោរពថ្នាក់លើ»។

អត្ថបទ ៖ សុផល

0 comments:

Post a Comment