Saturday, September 2, 2017

ផ្លូវតែមួយគត់ ដែលបក្សសង្គ្រោះជាតិ ត្រូវដើរ បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា ...

News New : បើតាមសរសេរបង្ហោះពី Page Face ឈ្មោះ"ស្ថាបនាដើម្បីខ្មែរ" បានបង្ហាញផ្លូវដល់បក្ស សង្គ្រោះជាតិ ដូចខាងក្រោម ៖
ស្ថាបនាដើម្បីខ្មែរ ! យល់ថាតាមស្ថានភាពពេលនេះ លោក កឹម សុខា មិនអាចគេចផុតពីសំណាញ់ ច្បាប់ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋខ្មែរបានឡើយ។ ដូច្នោះ វាសនារបស់បក្សសង្គ្រោះជាតិ ក៏មិនអាចគេចរួច ពីការរំលាយបក្សដែរ ។ ព្រោះថា បើយោងតាមច្បាប់ស្តីពី គណបក្សនយោបាយ នៅកម្ពុជា មាត្រា៦ និង មាត្រា៧ បានចែងច្បាស់ហើយថា ៖.
មាត្រា៦ : គ្រប់គណបក្សនយោបាយទាំងអស់ មិនត្រូវ ៖
-ធ្វើឱ្យមានអបគមន៍ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី ។
-ធ្វើវិទ្ធង្សនាប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយប្រើប្រាស់មធ្យោបាយហិង្សាក្នុងគោល ដៅដណ្តើមអំណាច។
-បង្កើតកងកំលាំងប្រដាប់អាវុធ ។

មាត្រា៧ : គ្រប់គណបក្សនយោបាយ មិនត្រូវស្ថិតនៅក្រោមចំណុះ ឬបង្គាប់ បញ្ជារបស់គណបក្ស នយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។


លោក កឹម សុខា ក្នុងនាមជាប្រធានបក្ស បែរជាធ្វើតាមការរៀបចំ និងការបង្គាប់ បញ្ជារបស់អាមេ រិក ។ ដូច្នោះ បើតាមមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ ខាងលើនេះ គណបក្សសង្គ្រោះ ជាតិ នឹងត្រូវតែរំលាយចោលជាដាច់ខាត។ អ៊ីចឹងតើគណបក្សសង្គ្រោះជាតិ នៅមានផ្លូវដើរ ទៀត ទេ? ព្រោះតែនយោបាយខ្វះការពិចារណារបស់លោក កឹម សុខា ម្នាក់គត់ បែរជាធ្វើឱ្យបក្សសង្គ្រោះ ជាតិទាំងមូល ត្រូវរលាយ បែបនេះ? វាយុត្តិធម៌ទេ សំរាប់អ្នកគាំទ្រសង្គ្រោះជាតិ រាប់លាននាក់នោះ? តើយើងបន្តជឿជាក់ មេដឹកនាំបក្សសង្គ្រោះជាតិ រូបនេះតទៅទៀត ? មិនអាចទេ !

ចំពោះអាមេរិកវិញ គួរបន្តគាំទ្រគណបក្សសង្គ្រោះជាតិ តទៅទៀតទេ? បើមិនទាន់ដឹងអី មេបក្សបក អាក្រាតអស់ទៅហើយ។នេះគ្រាន់តែចាប់ផ្តើមផងប៉ុណ្ណឹងហើយ ចុះទំរាំផ្ទៃក្នុងធំជាងនេះ តើនឹងទៅ ជា​យ៉ាងណា? ដូច្នោះ អាមេរិក គួរកត់ត្រាទុកជាប្រវត្តិសាស្ត្រទុកទៅ កុំចេះតែជឿ មេបក្សប្រឆាំង ត ទៅទៀត ប្រយ័ត្នថ្ងៃក្រោយ វ័នករ លើសនេះទៀត ។

ផ្លូវតែមួយរបស់បក្សសង្គ្រោះជាតិ ពេលនេះ គឺ នៅឱ្យស្ងៀម រងចាំការសំរេចពី តុលាការសិន ព្រោះ
ថា បើបក្សសង្គ្រោះជាតិ ហ៊ានធ្វើអ្វីផ្តេសផ្តាស គឺ បង្ហាញយ៉ាងច្បាស់ថា បក្សសង្គ្រោះជាតិ ជា គណ
បក្សទី១ នៅកម្ពុជា ដែលមិនគោរពច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា មុនគេបំផុត។ បើពិត
ជាហ៊ានធ្វើអ្វីផ្តេសផ្តាសមែន នោះអ្នកគាំទ្របក្សសង្គ្រោះជាតិ នឹងដកសេចក្តីទុកចិត្តលែងគាំទ្របន្ត ទៀតហើយ ព្រោះបើឱ្យបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស ទៅថ្ងៃក្រោយ តើបាននរណាគោរពច្បាប់ ទៀត?




អត្ថបទ ៖ អារុណ
ប្រភព ៖ Page : ស្ថាបនា ដើម្បីខ្មែរ


0 comments:

Post a Comment