Tuesday, September 5, 2017

លោក ណែត សារី អភិបាលរងស្រុកប្រាសាទសំបូរ ត្រូវប្រកាសតែងតាំងជា អភិបាលស្រុកថ្មី...

News New : នាព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ លោក ណែត សារី អតីតអភិបាលរងស្រុកប្រាសាទសំបូរ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតំាងឲ្យចូលកាន់តំណែងជាអភិបាលស្រុកស្ទោង ខេត្តកំពង់ធំ ជំនួសលោក ព្រឹម រដ្ឋា ដែលត្រូវទៅទទួលភារកិច្ចថ្មី នៅសាលខេត្តកំពង់ធំ ក្រោមអធិបតីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូល រួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត មន្រ្តី និង ប្រជាពល រដ្ឋ ប្រមាណជិត ៥០០នាក់ផងដែរ។

គួររំលឹកដែរថា កន្លងមក លោក ណែត សារី អភិបាលរងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាន និង
កំពុងធ្វើសកម្មភាពជាច្រើនរាប់មិនអស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថ្ងៃ យប់ ក្តៅ រងា គឺលោក
បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដោយមិនគិតពីការនឿយហត់ ទើបធ្វើអោយថ្នាក់ដឹកនាំ
ប្រគល់តួនាទីភារកិច្ចជាអភិបាលស្រុកស្ទោង ជូនលោកនាពេលនេះ។






អត្ថបទ ៖ អារុណ





0 comments:

Post a Comment