Tuesday, September 26, 2017

ព្រឹកនេះ ឯ.ឧ ស សុខា និងលោកជំទាវ ប្រគល់ម៉ូតូ ១២គ្រឿងដល់សិស្សនិទ្ទេសA ក្នុងខេត្តព្រៃវែង

News New : នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា បន្តិចទៀតនេះ  ឯកឧត្តម ស សុខា  អ្នកតំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ នឹងអញ្ជើញប្រគល់ម៉ូតូ ចំនួន ១២គ្រឿង ដល់ សិស្សប្រលងជាប់និទ្ទេស A ទូទាំងព្រៃវែង នាសម័យប្រលងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃទី ២១ - ២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។

ចំពោះការផ្តល់ម៉ូតូខាងលើនេះ គឺជាការលើកទឹកចិត្តពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ដែលប្រលងបាននិទ្ទេស A ដោយក្នុងម្នាក់ៗ ទទួល ម៉ូតូ ១គ្រឿង ។ ក្រៅពីការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូនេះ សិស្សថ្នាក់ទី១២ ទាំងអស់ ទូទាំងខេត្ត ព្រៃវែង ក៏ទទួលបានផងដែរ ដូចជា ៖ វគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាសំខាន់ៗ ដោយឥតគិតថ្លៃ វគ្គទំរង់ ទិស ( វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ) អាហារូបករណ៍ទាំងក្នុង និងក្រៅស្រុក ព្រមទាំងដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមហាអំណាច ១សប្តាហ៍ ថែមទៀត ពី ឯកឧត្តម ស សុខា និងលោកជំទាវ ។

ចំពោះគំរោងសំរាប់ផ្តល់សិស្សជាប់និទ្ទេសA ខាងលើនេះ មិនត្រឹមតែសិស្ស នៅក្នុងខេត្តព្រៃវែង ទេ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏ទទួលបានពីឯកឧត្តម ស សុខា និងលោកជំទាវ ផងដែរ ។

បញ្ជាក់ : សំរាប់កម្មវិធីព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ ឯកឧត្តម ស សុខា និង លោកជំទាវ រួមនឹងលោក ឧកញ៉ា ខៀវ ភារិទ្ធ ប្រធាន សសយក ខេត្តព្រៃវែង ក៏នឹងអញ្ជើញប្រកាសទទួលស្គាល់ សមាសភាព សសយក សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំង១៦ សាខាក្រុងព្រៃវែង ដែលកម្មវិធី ទាំងអស់នេះ គឺប្រារព្ធនៅកីឡាដ្ឋានបាល់ទះ សសយក ខេត្តព្រៃវែង ៕




















អត្ថបទ ៖ អារុណ








0 comments:

Post a Comment