Wednesday, September 6, 2017

CUP បើកវគ្គពិសេសថ្នាក់អនុបណ្ឌិត សំរាប់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់ ជំនាន់ទី៤

News New : ដោយទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយ:លិខិតលេខ ៧៤១ សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ របស់ទីស្តីការគណ:រដ្ឋមន្ត្រី សំរេចឱ្យសាកលវិទ្យាល័យចំរើនពហុ បច្ចេកវិទ្យា ( CUP ) បន្តបើកវគ្គបណ្តុះបណ្តាលថ្មីទៀត សំរាប់ឥស្សរជនជាន់ខ្ពស់ និង មន្ត្រីរាជការ វ័យចំណាស់ មកពីបណ្តាក្រសួង ស្ថាប័ន ខេត្ត រាជធានី សាកលវិទ្យាល័យ នឹងមានបើកវគ្គពិសេស
សំរាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤ វគ្គ២ លើ ២មុខជំនាញ ដូចខាងក្រោម ៖ ១.ជំនាញវិទ្យាសាស្ត្រនយោបាយ
២.ជំនាញរដ្ឋបាលសាធារណ: ។

វគ្គពិសេសនេះ ផ្តល់ជូនសំរាប់អ្នកដែលមានបទពិសោធន៍ការងារច្រើនឆ្នាំ តែពុំមានសញ្ញាបត្របរិ
ញ្ញាបត្រ គឺអាចដាក់សុំការវាយតំលៃលើបទពិសោធន៍ការងារ កន្លងមក ដើម្បីទទួលបានសិទ្ធិចូល
រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទាំងពីរជំនាញ ខាងលើនេះ។

បញ្ជាក់ :
-វេនថ្ងៃសៅរ៍-អាទិត្យ ៖ ចូលរៀននៅថ្ងៃទី៣០ ខែកញ្ញា ២០១៧ ពេលព្រឹកម៉ោង ៨:០០-១២:០០ថ្ងៃ និងរសៀលម៉ោង ២:០០-៥:០០ល្ងាច ។
-វេនថ្ងៃច័ន្ទ-សុក្រ ៖ ចូលរៀននៅថ្ងៃទី០២ ខែតុលា ២០១៧ ពេលល្ងាចម៉ោង ៥:២០-៨:៣០យប់ ។
ព័ត៌មានលំអិត ៖ ០៦១ ៧៧៧ ០០៧ . ០៦១ ៨០០ ០២៣ . ០៨១ ៨០០ ០២៣. ០៨៨ ៩ ៨០០ ០២៣
សូមអានសេចក្តីជូនដំណឹង ខាងក្រោម ៖



អត្ថបទ ៖ Mr. Vannak

0 comments:

Post a Comment