Monday, September 18, 2017

បែកធ្លាយរូបភាពតំណាងរាស្ត្រវ័យក្មេង ស សុខា ត្រូវបានអ្នកលេង Face book លើកមតិផ្សេងៗគ្នា

News New : នៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង ព្រៃវែង និង បន្ទាយមានជ័យ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយ ខេត្តបាត់ដំបង និងខេត្តព្រៃវែង និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ អ្នកលេងប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Face book) បាននាំគ្នាភ្ញាក់ផ្អើល និង Comments ចំពោះរូបភាពលោក ស សុខា
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង អង្គុយលាយឡំជាមួយសមាជិកបក្សខាង ក្រោម ដោយមិនរើសអើង និងមិនគិតពីឋាន:ខ្លួនជាតំណាងរាស្ត្រឡើយ។

បើតាមមតិមួយចំនួនធំលើកឡើងថា លោក ស សុខា ក្នុងតួនាទីលោកជាតំណាងរាស្ត្រផង ជាកូន បង្កើតសម្តេចក្រឡាហោម ស ខេង ផង និងជាកូនប្រសារឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
ផង ហើយក្នុងពិធីនេះ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាគណ:អធិបតីទៀត សមណាស់ត្រូវអង្គុយនៅលើវេទិកា ក្រោយគណ:អធិបតី ។ ប៉ុន្តែបែរជាដាក់ ខ្លួនសាមញ្ញគួរសរសើរណាស់ ដែលនេះសមជាតំណាងរបស់រាស្ត្រមែន។ ជាងនេះទៅទៀត លោក
ស សុខា បានរួមសុខរួមទុក្ខជាមួយយុវជន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដោយមិនប្រកាន់ តួនាទី ឋាន: ពណ៌សម្បុរអ្វីឡើយ មិនថាខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ គឺទូទាំងប្រទេស។

បើតាមមតិមួយចំនួនទៀតលើកឡើងថា ជារឿងល្អហើយ ដែលលោក ស សុខា ដាក់ខ្លួនបែបនេះ ព្រោះលោកជាតំណាងរាស្ត្រ ជាអ្នកបំរើឱ្យរាស្ត្រ ចាំបាច់អីត្រូវកំកើងខ្លួននោះ ។

ជុំវិញការលើកឡើងខាងលើនេះ News New យល់ថា សកម្មភាពរបស់លោក ស សុខា នាពេលនេះ
គឺជារឿងធម្មតាទេ ព្រោះជានិច្ចកាល News New សង្កេតឃើញថា លោក ស សុខា ជាតំណាងរាស្ត្រ វ័យក្មេងមួយរូប ដែលមានលក្ខណ:សាមញ្ញ មិនចេះប្រកាន់រិក ស្រាប់ទៅហើយ។ ជាពិសេសលោក
ជាតំណាងរាស្ត្រមួយរូប ដែលបាន និងកំពុងធ្វើសកម្មភាពល្អជាច្រើន សំរាប់យុវជន ក៏ដូចជា ប្រជា ពលរដ្ឋ និងប្រទេសជាតិទាំងមូលគួរឱ្យសរសើរទៀតផង៕


 លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រៃវែង ពាក់អាវយឺត ពណ៌ទឹកប៊ិចចាស់
 លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលព្រៃវែង ពាក់អាវយឺត ពណ៌ទឹកប៊ិចចាស់
អត្ថបទ ៖ វណ្ណ:អារុណ

1 comments:

  1. គួរតែមានយុវជនគំរូបែបនេះឲ្យបានច្រើន !

    ReplyDelete