Saturday, October 28, 2017

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ថ្វាយព្រះពរព្រះមហាក្សត្រ ឱកាសព្រះរាជពិធីគ្រងរាជ្យ...

News New : ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា
(CUP) ថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងរាជ្យសម្បត្តិ គម្រប់ខួប ១៣ឆ្នាំ ថ្ងៃទី២៩ ខែ
តុលា ឆ្នាំ២០១៧ នេះ ។

អត្ថបទ ៖ រ៉ន ពិសី

អង្គការស៣ អំពាវនាវសូមកុំឱ្យមានការធ្វើបាតុកម្មណាមួយ ក្នុងឱកាសបុណ្យអុំទូក ខាងមុខនេះ...

News New : នៅថ្ងៃទី២៩ តុលា នេះ អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការស៣ បាន
ចេញសេចក្តីអំពាវនាវមួយ ស្នើដល់អ្នកនយោបាយ និង ប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលមាន
គំនិតបង្កចលាចល ឬប៉ុនប៉ងធ្វើបាតុកម្មនយោបាយណាមួយ សូមកុំឱ្យមាន ។
ខាងក្រោមនេះ ជាខ្លឹមសារអំពាវនាវរបស់អង្គការស៣ ៖



"ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នាពេលខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រី និង សមាជិកទាំងអស់ នៃអង្គការស៣ សង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា ព្រះរាជពិធីនេះ នឹងផ្តល់នូវភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូ ទាំងប្រទេស ទាំងអ្នកបានអញ្ជើញចូលរួម និងអ្នករងចាំទស្សនា នៅតាមកញ្ចក់ទូរទស្សន៍ក្តី រឺស្តាប់ តាមវិទ្យុក្តី ព្រោះព្រះរាជពិធីនេះ គឺបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើង ដែលទទួលបានជ័យជន្នះ លើ សត្រូវ តាមរយ:កំលាំងសាមគ្គីគ្នាជាធ្លុងមួយរបស់កងទ័ពជើង ទឹក ដ៏អង់អាចក្លាហានរបស់ខ្មែរ នា សម័យដើម រំលេចដោយការប្រណាំងទូកង ដែលមកពី គ្រប់វត្តអារាម នៃរាជធានី ខេត្ត ទូទាំងព្រះ រាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ យើងខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយ និង បងប្អូនប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលមានគំនិតប៉ុនប៉ង និងចង់ធ្វើបាតុកម្មដោយអហិង្សាក្តី ដើម្បីតែផលប្រយោជន៍ នយោបាយណាមួយនោះ នៅក្នុងព្រះរាជពិធីដ៏អស្ចារ្យ ខាងលើនេះ សូមមេត្តាកុំបំផ្លាញនូវបរិយា កាសដ៏សប្បាយរីករាយនេះឱ្យសោះ ព្រោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺ កំពុងតែទន្ទឹងរងចាំ ចូលរួមអបអរសាទរ ទស្សនា និងដើរកំសាន្តគ្រប់ៗគ្នា។
សូមអ្នកនយោបាយ និងបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាបែងចែករឿងនយោបាយ និងព្រះ រាជពិធីបុណ្យនេះ អោយដាច់ពីគ្នា ព្រោះប្រជាពលរដ្ឋខ្មែរទាំងមូល មានសុខសន្តិភាពហើយ ពួក គាត់មិនត្រូវភាពអសន្តិសុខ ឬសង្គ្រាមទៀតឡើយ។ សូមកុំដើម្បីតែបំពេញមហិច្ឆិតាខ្លួន ឬបក្ស ពួកខ្លួន ធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច រត់គេច អសន្តិសុខ និង ធ្វើអោយពិភពលោកទាំងមូល វាយតំលៃខ្មែរថា មិនចេះសាមគ្គីគ្នា ខ្មែរមិនស្គាល់ថ្ងៃបុណ្យ ថ្ងៃសប្បាយ ជាដើម។
          សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវភាពស្បាយរីក
រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ និងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ
គឺ :  អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ"។


អត្ថបទ ៖ ផានិត


Thursday, October 26, 2017

អ្នកព្រៃវែងឆ្អែតចិត្តខំបោះឆ្នោតឱ្យលោក ឡុង ប៊ុន្នី ជាប់ជាតំណាងរាស្ត្រ ឥលូវក្លាយជាទីប្រឹក្សាផ្ទាល់...

News New : ពលរដ្ឋរស់នៅខេត្តព្រៃវែង មួយចំនួន បានសំដែងនូវការខកចិត្តចំពោះលោក ឡុង ប៊ុន្នី
អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង របស់គណបក្សសង្គ្រោះជាតិ ដែលបានចុះចូល ជាមួយគណបក្ស ប្រជាជនកម្ពុជា ហើយពេលនេះ បានក្លាយជាទីប្រឹក្សាផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ស្របពេលដែលគណបក្សរបស់ខ្លួនកំពុងតែទឹកចូលជិតដល់ច្រមុះនោះ ព្រោះក្រសួងមហា
ផ្ទៃ បានប្តឹងទៅតុលាការកំពូល សុំរំលាយបក្ស តាមសំណើរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច និង គណ
បក្សយុវជនកម្ពុជា ។

ពលរដ្ឋនៅព្រៃវែងទាំងនោះថា ពួកគាត់ខំប្រឹងបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ សង្ឃឹមតំណាង
រាស្ត្របក្សនេះ នឹងធ្វើជាតំណាងដ៏ល្អរបស់ពលរដ្ឋ ជួយរាល់ទុក្ខលំបាករឺភាពអយុត្តិធម៌ផ្សេងៗ ប៉ុន្តែ
មិនទាន់បានប៉ុន្មានផង លោក ឡុង ប៊ុន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលពលរដ្ឋសង្ឃឹម
និង ជឿជាក់នោះ បែរជារត់ចោលពួកគាត់ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា  ដើម្បីច្រវ៉ា យកអំណាច ទៅវិញ ។ ជាក់ស្តែង មិនទាន់បានប៉ុន្មានផង លោក ឡុង ប៊ុន្នី ត្រូវគេបង្ហោះតាម Face Book ក្លាយជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មែន។

ពលរដ្ឋអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅខេេត្តព្រៃវែង ក៏បានប្រាប់ភ្នាក់ងារ News New ថា ពួក
គាត់អស់ជំនឿលើគណបក្សសង្គ្រោះជាតិទៀតហើយ៕
 
អត្ថបទ ៖ អារុណ




Tuesday, October 24, 2017

CUP បន្តបើកថ្នាក់អនុបណ្ឌិត សំរាប់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីវ័យចំណាស់ គ្មានបរិញ្ញាបត្រ

News New : សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា(CUP) នឹងបន្តបើកបណ្តុះបណ្តាលថ្នាក់បរិញ្ញា
បត្រជាន់ខ្ពស់ ( អនុបណ្ឌិត) សម្រាប់ឥស្សរជនជាន់ខ្ពស់ និង មន្ត្រីរាជការស៊ីវិល វ័យចំណាស់ មកពី
បណ្តាក្រសួង ស្ថាប័ន ខេត្ត និងរាជធានី លើមុខជំនាញចំនួន ២ ដូចខាងក្រោម ៖
ទី១ ៖ វិទ្យាសាស្ត្រនយោបាយ
ទី២ ៖ រដ្ឋបាលសាធារណ: ។
សំរាប់បេក្ខជនដែលមានបទពិសោធការងារច្រើនឆ្នាំ តែពុំមានសញ្ញាបត្របរិញ្ញាបត្រ គឺអាចសុំដាក់
ពាក្យវាយតំលៃលើការងារកន្លងមកដើម្បីទទួលបានចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកល
វិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ។

វគ្គសិក្សា បែងចែកជាពីរវេន ដូចខាងក្រោម ៖
១. ថ្ងៃសៅរ៍ - អាទិត្យ ៖ ចូលរៀនថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧
- ពេលព្រឹកម៉ោង ៨:០០ព្រឹក - ១២:០០ថ្ងៃ
- ពេលរសៀលម៉ោង ១៤:០០រសៀល - ១៧:០០ល្ងាច ។
២. ថ្ងៃច័ន្ទ -សុក្រ ៖ ចូលរៀនថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (ម៉ោង ១៧:២០ល្ងាច - ២០:៣០យប់)។

ព័ត៌មានលំអិត ៖ 081 800 023 / 061 777 007 / 088 980 0023
អគារលេខ 804A & 806Eo មហាវិថីកម្ពុជាក្រោម (128) និង អគារលេខ 154 ផ្លូវ 132 សង្កាត់ទឹកល្អក់
ខណ្ឌទួលគោក រាជធានីភ្នំពេញ (ខាងលិចវិទ្យាល័យ ជា ស៊ីម សន្ធរមុខ) ។


អត្ថបទ ៖ រ៉ន ពិសី
................................................
វគ្គសិក្សាពិសេស!
ជំនាញ ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ អ្នកកាសែត និងគន្លឹះ នៃការដោះស្រាយវិបត្តិ
អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន (អង្គការសបី) និងគេហទំព័រ ព័ត៌មាន News New នឹងបើកវគ្គ
សិក្សាលើជំនាញ ពិធីករ "ពិធីការិនីវិទ្យុ ទូរទស្សន៍ អ្នកកាសែត និងវគ្គគន្លឹះនៃការដោះស្រាយវិបត្តិ"
ដែលសិក្សាពីទ្រឹស្តី និងការអនុវត្តផ្ទាល់ ក្នុងរយ:ពេលខ្លី និងមានឱកាសទទួលបានការងារធ្វើភ្លាមៗ
តាមវិទ្យុ ទូរទស្សន៍ និងកាសែតនានា ។
សិក្សាក្នុងតំលៃពិសេសត្រឹមតែ ៤៥ដុល្លារប៉ុណ្ណោះ ក្នុង ១វគ្គ !
សិក្សារៀងរាល់ថ្ងៃអាទិត្យ !
ព័ត៌មានលំអិត ៖ 070 855 456 / 068 855 456 / 085 855 456
អាសយដ្ឋាន ៖ ផ្ទះលេខ 4G ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។


ចាប់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិ នៅប៉ៃលិនសង្ស័យ ២ករណី ! ពលរដ្ឋឈឺក្បាល ព្រោះ CNRP ខ្លះ

News New : នៅវេលាម៉ោង ២:៤៧នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយ សកម្មជនបក្សនយោបាយរូបនោះ បង្ហោះវីដេអូមួយ ដោយជាប់សង្ស័យថា ជាការប្រមាថ និងញុះ ញង់ឱ្យមានការរើសអើង។
បើតាមសមត្ថកិច្ច ជនសង្ស័យម្នាក់នោះ មានឈ្មោះ ឈុន សិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមបានសមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយសារតែជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យ រួមមាន៖
ទី១. ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គល ។
ទី២.បទស្តាប់ រឺ ថតពាក្យសម្តីឯកជន នៅចំណុច សាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៧ និងញុះញង់ ឱ្យមានការរើសអើងក្នុងសង្គម ។
រហូតមកដល់ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ហើយត្រឹមនឹងចាត់វិធានការបន្តទៅតាមផ្លូវច្បាប់។

ជុំវិញមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនតូច ពិតជាធ្វើអោយប្រជាពលរដ្ឋខ្មែរឈឺក្បាល និងអស់
ជំនឿ ដែលខំបោះឆ្នោតអោយព្រោះតែអ្នកខ្លះទៅប្រព្រឹត្តអំពើខុសច្បាប់ អ្នកខ្លះទៀត ប្រព្រឹត្តសកម្ម
ភាពញុះញង់ លាបពណ៌ អោយមនុស្សបែបចែកគ្នា និងអ្នកខ្លះទៀត រត់ចោលបក្ស ដើម្បីតែរក្សានូវ
អំណាចតួនាទីរបស់ខ្លួន៕


អត្ថបទ ៖ អារុណ

លោក អ៊ូ វណ្ណា នាំកុំព្យូទ័រ និងម៉ាស៊ីនព្រីន ជាអំណោយលោក ស សុខា ជូនអនុវិទ្យាល័យ ជើងទឹក

News New : នៅព្រឹកថ្ងៃទី២៤ តុលា នេះ លោក អ៊ូ វណ្ណា នាំយកកុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង និង ម៉ាស៊ីនព្រីនធឺ ចំនួន ១គ្រឿង ជាអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធាន សសយក និង លោកជំទាវ ទៅប្រគល់ជូនលោក ប៉ាវ សុធីរ អនុប្រធានប្រចាំការ សហ ភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សំរាប់ជូនសាលាអនុវិទ្យាល័យជើងទឹក ដែលស្ថិតនៅក្នុង សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង តាមការស្នើសុំរបស់លោកនាយកសាលា។ បន្ទាប់មកនៅ
រសៀលថ្ងៃដដែលនេះដែរ លោក ប៉ាវ សុធីរ បានប្រគល់កុំព្យូទ័រ និង ម៉ាស៊ីនព្រីន ខាងលើនេះ ជូន
ដល់ គណ:គ្រប់គ្រង អនុវិទ្យាល័យ ជើងទឹក ស្របតាមទិសដៅ ឯកឧត្តម ស សុខា និងលោកជំទាវ ផងដែរ៕




 
 អត្ថបទ ៖ សាន់ ផានិត

Thursday, October 19, 2017

លោក ស សុខា ៖ ប្រទេសនៅអាស៊ី ស្ទើរគ្មានប្រទេសណា មានកំណើតសេដ្ឋកិច្ច ៧% ដូចកម្ពុជា...

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងបញ្ជាក់ថា " ប្រទេសជាច្រើន នៅអាស៊ីនេះ ស្ទើរតែពុំមានប្រទេសណាមួយ អាចមានកំណើនសេដ្ឋកិច្ចរហូតដល់ ៧% ក្នុង ១ឆ្នាំ ដូចប្រទេសកម្ពុជា យើងឡើយ" ។ ហើយការវាយតំលៃនេះ មិនមែនរាជរដ្ឋាភិបាល រឺ លោកផ្ទាល់ ជាអ្នកវាយតំលៃនោះទេ ធនាគារធំរបស់ពិភពលោក ។ ដូច្នោះ វាមិនដូចមនុស្សមួយចំនួនតូច ដើរ និយាយលាបពណ៌ ថាខ្មែរមានសេដ្ឋកិច្ចដុនដាប ពលរដ្ឋក្រីក្រលំបាកវេទនានោះទេ។ និយាយបែប នេះ គឺជាការបង្អាប់ខ្មែរខ្លួនឯងនៅលើឆាកអន្តរជាតិ និងគឺជាការមិនទទួលស្គាល់ពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នោះហើយ។ លោក ស សុខា បានបន្តទៀតថា មិនមែនថា គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសនេះ គ្មានចំណុចខ្វះ ខាតនោះទេគឺមាន វាគ្រាន់តែចំណុចល្អ គឺច្រើនលើសលប់ គឺល្មមបងប្អូនប្រជាពលរដ្ឋ គួរតែទទួល ស្គាល់ដែរ ។ លើសពីនេះទៅទៀត លោក ស សុខា ស្នើឱ្យពលរដ្ឋ ចំណាយពេលវេលា ៥នាទី ក្នុង មួយថ្ងៃ សិក្សាមើល ថាតើមួយថ្ងៃៗ គណបក្សប្រជាជនកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាល បានធ្វើអ្វីខ្លះ សំរាប់ប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋនោះ ។ លោក ស សុខា បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញសំណេះសំណាលនិងប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូ ជួយបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភរបស់លោកផ្ទាល់ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ថ្មីៗ នេះ៕



អត្ថបទ ៖ អារុណ

សម្តេច ស ខេង ព្រមានអ្នករត់ការឡើងដំណែងតួនាទីខុសនីតិវិធី...

News New : សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​ព្រមាន​កុំ​ឲ្យ​មានការ​រត់ការ​ឡើង​ដំណែង​តួនាទី​ដោយ​ខុស​នីតិវិធី​បែបបទ​ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ បន្ទាប់​ពី​ករណី​នេះ​ធ្លាប់​មានការ​កើតឡើង​កន្លង​មក​ហើយ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេ​ន​ឌ័​រ​ ២០១៨-២០២៣​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៧​នេះ​ នា​ទីស្តីការក្រសួង​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ ករណី​សុំ​ឡើង​មុខ​តំណែង​នេះ​ គឺ​ត្រូវ​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ ដោយ​ដាក់​សំណើ​មក​ផ្ទាល់​ ។​

​សម្តេច​ក្រឡាហោម​ បាន​សង្កត់ធ្ងន់​ថា​ កន្លង​ទៅ​មាន​ករណី​លេចលឺ​ថា​ មាន​អ្នកខ្លះ​ដើរ​និយាយ​ថា ​ខ្លួន​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​អភិបាលខេត្ត​ឧត្តរមានជ័យ​ ទាំង​ដែល​សម្តេច​ផ្ទាល់​មិន​ទាន់​ដឹង​អ្វី​សោះ​ ខណៈ​ដែល​មាន​អ្នក​សួរ​ថា​ តើ​ពិតជា​មាន​ករណី​នេះ​មាន​ដែរ​ឬទេ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​ក្រឡាហោម​ ក៏​បាន​ធ្វើការ​ណែនាំ​កុំ​ឲ្យ​អ្នក​រត់ការ​ទទួល​សំណើអ្នក​ដែល​ចង់បាន​តួ​នេះ​តួ​នោះ​ ដោយ​មិន​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​ បាន​បន្ត​ថា​ អ្នកខ្លះ​ចង់បាន​តួនាទី​ ក៏​រត់ការ​ទៅ​កាន់​អ្នកមាន​ឥទ្ធិពល​ណាមួយ​នៅ​ខាងលើ​ រួច​ហើយ​មក​សង្កត់​មក​ថ្នាក់​ក្រោម​ ដែល​សម្តេច​ថា​ គឺ​មិន​ឲ្យ​​មាន​ករណី​ហ្នឹង​កើតឡើង​នោះ​ទេ​។



អត្ថបទ ៖ SK
រូបភាព ៖ នគរបាលផ្សព្វផ្សាយអប់រំ

Sunday, October 15, 2017

លោក ទូច វណ្ណ: នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកស្វាយអន្ទរ...

News New : កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោក ទូច វណ្ណ: សមាជិក សសយក ខេត្តព្រៃវែង ទទួលបន្ទុកជាប្រធានស្តីទី ក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរ និងអនុ ប្រធាន ព្រមទាំងសមាជិក រួម នឹងអនុប្រធាន និងសមាជិក សសយក ស្រុក បាននាំយកអំណោយ ឯកឧត្តម ស សុខា អ្នកតំណាង រាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ក្នុងឃុំជាខ្លាង និងឃុំ ជ្រៃ ។ ក្នុងនោះដែរ លោក ទូច វណ្ណ: ក៏បាននាំយកនូវថវិកា ឯកឧត្តម ស សុខា និងលោកជំទាវ ជូន លោកយាយចាស់ជរាចំនួន ២នាក់ ក្នុងម្នាក់ៗ ចំនួន ១១ម៉ឺនរៀល និងក្មេងកំព្រាម្នាក់ ក្នុងឃុំស្វាយ អន្ទរ ទទួល ១៣ម៉ឺនរៀល ផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារ ក៏បានជួយវះកាត់ជំងឺ អាប់ ស៊ែរជើង ជូនលោកយាយចាស់ជរាគ្មានទីពឹង ១រូប ដែលកំពុងរងការឈឺចាប់ជាខ្លាំង ថែមទៀត។

ចំពោះអំណោយ ដែលផ្តល់ជូនគ្រួសារក្រីក្រទាំង ១០ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ១០គីឡូ , មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខកំប៉ុង ១យួរ , ប្រេងឆា ១ដប, អំបិល ១គីឡូ ,សាប៊ូ កក់សក់ ១ដបធំ , ថ្នាំពេទ្យ ( ថ្នាំគ្រុនផ្តាសាយ ក្រពះ ឈឺចុកចាប់ ក្អក.. ) ១កញ្ចប់ធំ និងថវិកា ចំនួន ៤ម៉ឺន រៀល ផងដែរ។

គួររំលឹកផងដែរថា សសយក ខេត្តព្រៃវែង ដែលមានលោកឧកញ៉ា ខៀវ ភារិទ្ធ ជាប្រធាន និងមាន ការឧបត្ថម្ភគាំទ្រទាំងថវិកា និងកំលាំងកាយចិត្ត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ស សុខា និងលោកជំទាវ បានធ្វើសកម្មភាពដើម្បីសង្គមជាច្រើន ស្ទើររាប់មិនអស់ក្នុងទឹក ដីខេត្តព្រៃវែង ដូចជា ៖ ការជួសជុល និងសាងសង់ផ្ទះជូនពលរដ្ឋ ផ្តល់ជាអំណោយ ការសិក្សាអប់រំ ចែកមួកសុវត្ថិភាព ផ្តល់អាហារូបករណ៍ ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ដល់សិស្សជាប់និទ្ទេស A ជាដើម៕


























អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ រ៉ន ពិសី