Tuesday, October 10, 2017

លោក អ៊ូ វណ្ណា នាំថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ៩០០០ដុល្លារ ប្រគេនព្រះសង្ឃវត្តវៃវេទ និងវិទ្យា...

News New : នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ លោក អ៊ូ វណ្ណា ជំនួយការផ្ទាល់ ឯកឧត្តម ស សុខា  តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បាននាំយកថវិកា ចំនួន  ៩០០០ ដុល្លារ  (ប្រាំបួនពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ស សុខា និងលោក
ជំទាវ ទៅប្រគេនព្រះសង្ឃនៅវត្តវៃវេទ ស្ថិតក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែងចំនួន ៥០០០ដុល្លារ ទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងប្រគល់ជូន វិទ្យាល័យ ហ៊ុនសែនកំពង់ពពិល ចំនួន ១ ៥០០ដុល្លារ ទុកសំរាប់កសាងសមិទ្ធផលផ្សេងៗជាប្រយោជន៍សំរាប់សិស្សានុសិស្សរៀនសូត្រ។

បញ្ជាក់ : អញ្ជើញចូលរួមក្នុងឱកាសនោះ ក៏មានលោក ហ៊ី ធួក អភិបាល នៃគណ:អភិបាលស្រុកពា រាំង និងក្រុមការងារលោក អ៊ូ វណ្ណា ផងដែរ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment