Thursday, October 12, 2017

ព្រះគ្រូអនុគណស្រុកព្រៃឈរ ប្រគល់ថវិកាជាង ៦លានរៀល និងគ្រឿងឧបភោគ ដល់កងទ័ព...

News New : កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ព្រះគ្រូ នង ពន្លក ព្រះអនុគណស្រុក
ព្រៃឈរ ខេត្តកំពង់ចាម និង ប្រធាន-អនុប្រធាន ការិយាល័យធម្មការ និងសាសនា ព្រមទាំងព្រះគ្រូ
ចៅអធិការវត្ត អាចារ្យ គណ:កម្មការគ្រប់វត្តក្នុងស្រុកព្រៃឈរ បាននាំយកអំណោយផ្តល់ជូនកងទ័ព
ដែលកំពុងឈរជើងតំបន់ប្រាសាទព្រះវិហារ រួមមាន ៖
១.ថវិកា ចំនួន ៦ ៣០០ ០០០រៀល (ប្រាំមួយលានបីសែនរៀល)
២.អង្ករ ចំនួន ១២០បេ
៣.មី ចំនួន ១២០កេស
៤.ទឹកត្រី ចំនួន ១២០យួរ
៥.ទឹកស៊ីអ៊ីវ ចំនួន ១២០យួរ ។

ការផ្តល់ជូននូវអំណោយខាងលើនេះ ជាការយកចិត្តទុកដាក់គិតគូរ អាណិត ស្រលាញ់យ៉ាងជ្រាល
ជ្រៅពីសំណាក់ព្រះគ្រូ នង ពន្លក  អនុគណស្រុកព្រៃឈរ និង ក្រុមការងារទាំងអស់ ចំពោះសុខទុក្ខ កងទ័ព ដែលបាន និងកំពុងលះបង់ឈាមស្រស់សាច់ស្រស់ នៅរក្សាការពារទឹកដីពីការឈ្លានពាន
របស់បរទេសយ៉ាងពិតៗ ។




អត្ថបទ ៖ អារុណ


0 comments:

Post a Comment