Sunday, October 15, 2017

លោក ទូច វណ្ណ: នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកស្វាយអន្ទរ...

News New : កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោក ទូច វណ្ណ: សមាជិក សសយក ខេត្តព្រៃវែង ទទួលបន្ទុកជាប្រធានស្តីទី ក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរ និងអនុ ប្រធាន ព្រមទាំងសមាជិក រួម នឹងអនុប្រធាន និងសមាជិក សសយក ស្រុក បាននាំយកអំណោយ ឯកឧត្តម ស សុខា អ្នកតំណាង រាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ក្នុងឃុំជាខ្លាង និងឃុំ ជ្រៃ ។ ក្នុងនោះដែរ លោក ទូច វណ្ណ: ក៏បាននាំយកនូវថវិកា ឯកឧត្តម ស សុខា និងលោកជំទាវ ជូន លោកយាយចាស់ជរាចំនួន ២នាក់ ក្នុងម្នាក់ៗ ចំនួន ១១ម៉ឺនរៀល និងក្មេងកំព្រាម្នាក់ ក្នុងឃុំស្វាយ អន្ទរ ទទួល ១៣ម៉ឺនរៀល ផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារ ក៏បានជួយវះកាត់ជំងឺ អាប់ ស៊ែរជើង ជូនលោកយាយចាស់ជរាគ្មានទីពឹង ១រូប ដែលកំពុងរងការឈឺចាប់ជាខ្លាំង ថែមទៀត។

ចំពោះអំណោយ ដែលផ្តល់ជូនគ្រួសារក្រីក្រទាំង ១០ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ១០គីឡូ , មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខកំប៉ុង ១យួរ , ប្រេងឆា ១ដប, អំបិល ១គីឡូ ,សាប៊ូ កក់សក់ ១ដបធំ , ថ្នាំពេទ្យ ( ថ្នាំគ្រុនផ្តាសាយ ក្រពះ ឈឺចុកចាប់ ក្អក.. ) ១កញ្ចប់ធំ និងថវិកា ចំនួន ៤ម៉ឺន រៀល ផងដែរ។

គួររំលឹកផងដែរថា សសយក ខេត្តព្រៃវែង ដែលមានលោកឧកញ៉ា ខៀវ ភារិទ្ធ ជាប្រធាន និងមាន ការឧបត្ថម្ភគាំទ្រទាំងថវិកា និងកំលាំងកាយចិត្ត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ស សុខា និងលោកជំទាវ បានធ្វើសកម្មភាពដើម្បីសង្គមជាច្រើន ស្ទើររាប់មិនអស់ក្នុងទឹក ដីខេត្តព្រៃវែង ដូចជា ៖ ការជួសជុល និងសាងសង់ផ្ទះជូនពលរដ្ឋ ផ្តល់ជាអំណោយ ការសិក្សាអប់រំ ចែកមួកសុវត្ថិភាព ផ្តល់អាហារូបករណ៍ ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ដល់សិស្សជាប់និទ្ទេស A ជាដើម៕


























អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ រ៉ន ពិសី

0 comments:

Post a Comment