Thursday, October 19, 2017

សម្តេច ស ខេង ព្រមានអ្នករត់ការឡើងដំណែងតួនាទីខុសនីតិវិធី...

News New : សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​ព្រមាន​កុំ​ឲ្យ​មានការ​រត់ការ​ឡើង​ដំណែង​តួនាទី​ដោយ​ខុស​នីតិវិធី​បែបបទ​ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ បន្ទាប់​ពី​ករណី​នេះ​ធ្លាប់​មានការ​កើតឡើង​កន្លង​មក​ហើយ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេ​ន​ឌ័​រ​ ២០១៨-២០២៣​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៧​នេះ​ នា​ទីស្តីការក្រសួង​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ ករណី​សុំ​ឡើង​មុខ​តំណែង​នេះ​ គឺ​ត្រូវ​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ ដោយ​ដាក់​សំណើ​មក​ផ្ទាល់​ ។​

​សម្តេច​ក្រឡាហោម​ បាន​សង្កត់ធ្ងន់​ថា​ កន្លង​ទៅ​មាន​ករណី​លេចលឺ​ថា​ មាន​អ្នកខ្លះ​ដើរ​និយាយ​ថា ​ខ្លួន​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​អភិបាលខេត្ត​ឧត្តរមានជ័យ​ ទាំង​ដែល​សម្តេច​ផ្ទាល់​មិន​ទាន់​ដឹង​អ្វី​សោះ​ ខណៈ​ដែល​មាន​អ្នក​សួរ​ថា​ តើ​ពិតជា​មាន​ករណី​នេះ​មាន​ដែរ​ឬទេ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​ក្រឡាហោម​ ក៏​បាន​ធ្វើការ​ណែនាំ​កុំ​ឲ្យ​អ្នក​រត់ការ​ទទួល​សំណើអ្នក​ដែល​ចង់បាន​តួ​នេះ​តួ​នោះ​ ដោយ​មិន​ឆ្លងកាត់​តាម​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​ បាន​បន្ត​ថា​ អ្នកខ្លះ​ចង់បាន​តួនាទី​ ក៏​រត់ការ​ទៅ​កាន់​អ្នកមាន​ឥទ្ធិពល​ណាមួយ​នៅ​ខាងលើ​ រួច​ហើយ​មក​សង្កត់​មក​ថ្នាក់​ក្រោម​ ដែល​សម្តេច​ថា​ គឺ​មិន​ឲ្យ​​មាន​ករណី​ហ្នឹង​កើតឡើង​នោះ​ទេ​។



អត្ថបទ ៖ SK
រូបភាព ៖ នគរបាលផ្សព្វផ្សាយអប់រំ

0 comments:

Post a Comment