Saturday, October 28, 2017

អង្គការស៣ អំពាវនាវសូមកុំឱ្យមានការធ្វើបាតុកម្មណាមួយ ក្នុងឱកាសបុណ្យអុំទូក ខាងមុខនេះ...

News New : នៅថ្ងៃទី២៩ តុលា នេះ អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការស៣ បាន
ចេញសេចក្តីអំពាវនាវមួយ ស្នើដល់អ្នកនយោបាយ និង ប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលមាន
គំនិតបង្កចលាចល ឬប៉ុនប៉ងធ្វើបាតុកម្មនយោបាយណាមួយ សូមកុំឱ្យមាន ។
ខាងក្រោមនេះ ជាខ្លឹមសារអំពាវនាវរបស់អង្គការស៣ ៖



"ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នាពេលខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រី និង សមាជិកទាំងអស់ នៃអង្គការស៣ សង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា ព្រះរាជពិធីនេះ នឹងផ្តល់នូវភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូ ទាំងប្រទេស ទាំងអ្នកបានអញ្ជើញចូលរួម និងអ្នករងចាំទស្សនា នៅតាមកញ្ចក់ទូរទស្សន៍ក្តី រឺស្តាប់ តាមវិទ្យុក្តី ព្រោះព្រះរាជពិធីនេះ គឺបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើង ដែលទទួលបានជ័យជន្នះ លើ សត្រូវ តាមរយ:កំលាំងសាមគ្គីគ្នាជាធ្លុងមួយរបស់កងទ័ពជើង ទឹក ដ៏អង់អាចក្លាហានរបស់ខ្មែរ នា សម័យដើម រំលេចដោយការប្រណាំងទូកង ដែលមកពី គ្រប់វត្តអារាម នៃរាជធានី ខេត្ត ទូទាំងព្រះ រាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ យើងខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយ និង បងប្អូនប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលមានគំនិតប៉ុនប៉ង និងចង់ធ្វើបាតុកម្មដោយអហិង្សាក្តី ដើម្បីតែផលប្រយោជន៍ នយោបាយណាមួយនោះ នៅក្នុងព្រះរាជពិធីដ៏អស្ចារ្យ ខាងលើនេះ សូមមេត្តាកុំបំផ្លាញនូវបរិយា កាសដ៏សប្បាយរីករាយនេះឱ្យសោះ ព្រោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺ កំពុងតែទន្ទឹងរងចាំ ចូលរួមអបអរសាទរ ទស្សនា និងដើរកំសាន្តគ្រប់ៗគ្នា។
សូមអ្នកនយោបាយ និងបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាបែងចែករឿងនយោបាយ និងព្រះ រាជពិធីបុណ្យនេះ អោយដាច់ពីគ្នា ព្រោះប្រជាពលរដ្ឋខ្មែរទាំងមូល មានសុខសន្តិភាពហើយ ពួក គាត់មិនត្រូវភាពអសន្តិសុខ ឬសង្គ្រាមទៀតឡើយ។ សូមកុំដើម្បីតែបំពេញមហិច្ឆិតាខ្លួន ឬបក្ស ពួកខ្លួន ធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច រត់គេច អសន្តិសុខ និង ធ្វើអោយពិភពលោកទាំងមូល វាយតំលៃខ្មែរថា មិនចេះសាមគ្គីគ្នា ខ្មែរមិនស្គាល់ថ្ងៃបុណ្យ ថ្ងៃសប្បាយ ជាដើម។
          សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវភាពស្បាយរីក
រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ និងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ
គឺ :  អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ"។


អត្ថបទ ៖ ផានិត


0 comments:

Post a Comment