Saturday, October 7, 2017

លោក ទូច វណ្ណ: នាំអំណោយឯឧ. ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្រីក្រ ២គ្រួសារ ក្នុងស្រុកពាមជរ

News New : លោក ទូច វណ្ណ:  អនុប្រធានក្រុមការងារ សសយក ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ តំណាងឱ្យលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ និងលោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ ព្រមទាំង ក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ជា អំណោយ របស់ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រ ជាជនកម្ពុជា មណ្ឌលព្រៃវែង និង លោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ០២គ្រួសារ  រស់នៅភូមិ បង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។ ក្នុងឱកាសនោះដែរ លោក ទូច វណ្ណ: និងលោក ហ៊ុន ចាន់ដែន ព្រមទាំងក្រុមការងារ ក៏បានបន្តជួបប្រជុំពិភាក្សា ជាមួយក្រុមយុវជនឃុំស្វាយភ្លោះ ដើម្បីកែសម្រួលរចនាសម្ព័ន្ធ និង ធ្វើបច្ចុប្បន្នភាពថ្នាក់ដឹកនាំយុវជនឃុំ ។ បន្ថែមពីនេះ លោក ទូច វណ្ណ: ក៏បានប្រគល់ថវិកា ចំនួន ២០ម៉ឺនរៀល ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់ក្រុមការងារ សសយក ឃុំស្វាយភ្លោះ សំរាប់ចំណាយប្រចាំខែផងដែរ៕









អត្ថបទ ៖ សាន់ ផានិត


0 comments:

Post a Comment