Thursday, October 12, 2017

តើសហគមអន្តរជាតិ អាចបញ្ឈប់ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បានទេ?

News New : ថ្មីៗនេះគឺបន្ទាប់ក្រសួងមហាផ្ទៃ ដាក់ពាក្យប្តឹងទៅតុលាការកំពូល សុំរំលាយគណបក្ស សង្គ្រោះជាតិ តាមការស្នើសុំរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស យុវជនកម្ពុជា យើងឃើញ
សហគមអឺរ៉ុប និងស្ថាទូតអូស្ត្រាលី បានសំដែងក្តីព្រួយបារម្ភក្នុងករណីនេះ ដោយស្ថាប័នទាំង២នេះ ការរំលាយគណបក្សមួយ ដែលទទួលបានសំលេងឆ្នោត ជាង ៤០ %  ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីពេលថ្មីៗនេះ អាចនឹងធ្វើឱ្យបាត់បង់នូវទំនុកចិត្ត សំរាប់ការបោះឆ្នោត នាពេលខាងមុខនោះ។ សំណួរចោទថា តើការសំដែងក្តីបារម្ភរបស់ស្ថាប័នទាំងពីរនេះ រឺស្ថាប័នអន្តរ ជាតិផ្សេងៗទៀត អាចបញ្ឈប់ការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បានទេ?

ចំពោះសំណួរនេះ អ្នកវិភាគ News New សូមធ្វើការវិភាគខ្លីដូចតទៅ៖ ជាធម្មតា មិនថាតែ គណបក្ស ប្រជាជនកម្ពុជា ដឹកនាំប្រទេស នោះទេ។ ទោះបីគណបក្សសង្គ្រោះជាតិ ក្លាយជាអ្នកដឹកនាំប្រទេស រឺគណបក្សដទៃៗទៀត ក្លាយជាអ្នកដឹកនាំប្រទេស ជំហានដំបូង គឺពង្រឹងការអនុវត្តច្បាប់ ព្រោះនៅ  លើពិភពលោកនេះ ប្រទេសនីមួយៗ អាចដឹកនាំ និងគ្រប់គ្រងទៅបាន គឺ ទាល់តែមានច្បាប់ ហើយ
មនុស្សដែលរស់នៅក្នុងប្រទេសនោះ ត្រូវតែនាំគ្នាគោរពច្បាប់ទាំងអស់គ្នា ទើបបានសុខ។ ផ្ទុយទៅ វិញ បើប្រទេសមួយអត់មានច្បាប់ រឺមានច្បាប់ហើយ មិនមានអ្នកគោរពទេ មនុស្សក្នុងប្រទេសនោះ
ប្រាកដជាកាប់ចាក់ ដណ្តើមគ្នា អ្នកណាខ្លាំងអ្នកនោះឈ្នះជាមិនខានឡើយ។ដូច្នោះច្បាប់គឺសំខាន់
ណាស់ សំរាប់ប្រទេសនីមួយៗ ។ យ៉ាងណាម៉ិញ នៅក្នុងប្រទេសកម្ពុជាយើង ស្តីពីគណបក្សនយោ
បាយ ទើបតែចេញថ្មីៗ រឿងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏លេចចេញមក
ដែលអាចនឹងប៉ះទៅនឹងច្បាប់នេះតែម្តង ហើយក្នុងករណីនេះដែរគណបក្សសង្គ្រោះជាតិ ក៏នឹងអាច
ជាប់ពាក់ព័ន្ធ។ យ៉ាងនេះប្រសិនបើតុលាការកំពូល លោករកឃើញថា ពិតជាជាប់ពាក់ព័ន្ធមែននោះ
តុលាការកំពូល ដាច់ខាតត្រូវតែរំលាយ គណបក្សសង្គ្រោះជាតិ ដើម្បីជាការអនុវត្តច្បាប់ នៅកម្ពុជា
ដែរ។ ចំពោះរឿងនេះ ប្រសិនបើតុលាការកំពូល គេរកឃើញភស្តុតាងគ្រប់គ្រាន់ គណបក្សសង្គ្រោះ
ជាតិ ពេលនោះគណបក្សសង្គ្រោះជាតិ ខ្លួនឯង ក៏មិនអាចតវ៉ាបានដែរ ព្រោះខ្លួនក៏មិនចង់ ធ្វើជាអ្នក
មិនគោរពច្បាប់ដែរ ។ ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែបំពានច្បាប់ ទាំងតុលាការរកឃើញ
ថា ខ្លួនមានពាក់ព័ន្ធមែននោះវាមិនមែនជារឿងល្អនោះទេ សហគមអន្តរជាតិ និងប្រជាពលរដ្ឋ ធ្លាប់
តែគាំទ្រខ្លួន នឹងនាំគ្នាដើរចេញជាមិនខានឡើយ ដោយហេតុថា គណបក្សសង្គ្រោះជាតិ មិនគោរព
ច្បាប់ ទាំងខ្លួនមិនទាន់ក្លាយជាអ្នកដឹកនាំប្រទេសផង ។ ចុះទំរាំបានដឹកនាំប្រទេសទៀត?

សរុបចុងក្រោយនៃបទវិភាគនេះ គឺសហគមអន្តរជាតិ មិនអាចរារាំង ឬលូកលាន់ផ្លូវច្បាប់នៅកម្ពុជា
បានទេ។ ដូច្នោះសហគមអន្តរជាតិ​ ក៏មិនអាចបញ្ឈប់នីតិវិធីតុលាការកំពូល ក្នុងរឿងបណ្តឹងរំលាយ
គណបក្សសង្គ្រោះជាតិ បានដែរ៕


អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ

ទំព័រពាណិជ្ជកម្ម !
វគ្គសិក្សាពិសេស ជំនាញ " ពិធីករវិទ្យុ ទូរទស្សន៍ អ្នកកាសែត និងអ្នកដោះស្រាយវិបត្តិ"
សិក្សារៀងរាល់ថ្ងៃអាទិត្យ ក្នុងតំលៃពិសេសត្រឹមតែ ៤៥ដុល្លារប៉ុណ្ណោះមួយចប់ ! សិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់តាមវិទ្យុ ទូរទស្សន៍ កាសែតនានា ។
បង្រៀនដោយពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ អ្នកកាសែតល្បីៗ !
រៀនបណ្តើរៗទទួលបានឱកាសការងារបណ្តើរ !
ទំនាក់ទំនងចុះឈ្មោះ នៅអង្គការវិទ្យាស្ថានសបីអភិវឌ្ឍយុវជន (អង្គការសបី) ផ្ទះលេខ4G ផ្លូវបេតុង
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ខាងជើងវត្តទួលសង្កែ ៣០០ម៉ែត្រ)​។
ព័ត៌មានលំអិត ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦ ។



0 comments:

Post a Comment