Thursday, October 19, 2017

លោក ស សុខា ៖ ប្រទេសនៅអាស៊ី ស្ទើរគ្មានប្រទេសណា មានកំណើតសេដ្ឋកិច្ច ៧% ដូចកម្ពុជា...

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងបញ្ជាក់ថា " ប្រទេសជាច្រើន នៅអាស៊ីនេះ ស្ទើរតែពុំមានប្រទេសណាមួយ អាចមានកំណើនសេដ្ឋកិច្ចរហូតដល់ ៧% ក្នុង ១ឆ្នាំ ដូចប្រទេសកម្ពុជា យើងឡើយ" ។ ហើយការវាយតំលៃនេះ មិនមែនរាជរដ្ឋាភិបាល រឺ លោកផ្ទាល់ ជាអ្នកវាយតំលៃនោះទេ ធនាគារធំរបស់ពិភពលោក ។ ដូច្នោះ វាមិនដូចមនុស្សមួយចំនួនតូច ដើរ និយាយលាបពណ៌ ថាខ្មែរមានសេដ្ឋកិច្ចដុនដាប ពលរដ្ឋក្រីក្រលំបាកវេទនានោះទេ។ និយាយបែប នេះ គឺជាការបង្អាប់ខ្មែរខ្លួនឯងនៅលើឆាកអន្តរជាតិ និងគឺជាការមិនទទួលស្គាល់ពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នោះហើយ។ លោក ស សុខា បានបន្តទៀតថា មិនមែនថា គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសនេះ គ្មានចំណុចខ្វះ ខាតនោះទេគឺមាន វាគ្រាន់តែចំណុចល្អ គឺច្រើនលើសលប់ គឺល្មមបងប្អូនប្រជាពលរដ្ឋ គួរតែទទួល ស្គាល់ដែរ ។ លើសពីនេះទៅទៀត លោក ស សុខា ស្នើឱ្យពលរដ្ឋ ចំណាយពេលវេលា ៥នាទី ក្នុង មួយថ្ងៃ សិក្សាមើល ថាតើមួយថ្ងៃៗ គណបក្សប្រជាជនកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាល បានធ្វើអ្វីខ្លះ សំរាប់ប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋនោះ ។ លោក ស សុខា បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញសំណេះសំណាលនិងប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូ ជួយបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភរបស់លោកផ្ទាល់ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ថ្មីៗ នេះ៕



អត្ថបទ ៖ អារុណ

0 comments:

Post a Comment