Monday, October 2, 2017

ហេតុផលពីក្រោយនៃការប្តឹងរំលាយ CNRP របស់បក្ស ហ្វ៊ុនស៊ិនប៉ិច និងបក្ស យុវជនកម្ពុជា ?

News New : បន្ទាប់ពីគណបក្សនយោបាយ ចំនួន២ គឺ គណបក្ស ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេច ក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្ស យុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ គ្រោងនឹង ដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ព្រោះថា មេដឹកនាំគណ
បក្សនេះ លោក កឹម សុខា កំពុងត្រូវជាប់សង្ស័យពីបទថាក្បត់ជាតិ នោះ។ អ្នកវិភាគរបស់គេហទំព័រ ព័ត៌មាន News New  យល់ឃើញថា ធាតុពិតទៅគណបក្សទាំងពីរនេះពុំមានឥទ្ធពលអ្វី ដើម្បីទៅសុំ
រំលាយគណបក្សសង្គ្រោះជាតិ រឺបក្សណាមួយនោះឡើយ ព្រោះបើតាមច្បាប់ស្តីពី គណបក្សនយោ
បាយ នៃព្រះរាជាណាចក្រកម្ពុជាយើង គឺមានតែក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ដែលមានសិទ្ធិស្នើសុំទៅ
តុលាការកំពូល ដើម្បីរំលាយគណបក្សណាមួយ ដែលប្រព្រឹត្តខុសទៅនឹងច្បាប់។ ក៏ប៉ុន្តែ គណបក្ស
ទាំងពីរ ក៏សិទ្ធិគ្រប់គ្រាន់ក្នុងការប្តឹងនេះដែរ ព្រោះវាជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប បើ
សិនជាខ្លួនឃើញថាគណបក្សនយោបាយណាមួយប្រព្រឹត្តខុសច្បាប់ដល់ថ្នាក់ក្បត់ជាតិនោះ។ត្រង់
ថា តុលាការ លោកដោះស្រាយ រឺ ចាត់ការយ៉ាងណានោះ ជាសិទ្ធិ របស់តុលាការប៉ុណ្ណោះ ។ ដូច្នោះ
News New យល់ឃើញថា មូលហេតុពីក្រោយ នៃការប្តឹងរំលាយគណបក្សសងញក្រោះជាតិ របស់ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស យុវជនកម្ពុជា គឺជាការចង់បង្កើននូវប្រជាប្រិយភាពរបស់ខ្លួន
ឱ្យប្រជាពលរដ្ឋ ក៏ដូចជា ពិភពលោកទាំងមូល បានស្គាល់កាន់តែច្បាស់ពីគណបក្សរបស់ខ្លួន ដើម្បី
ប្រមូលសំលេងគាំទ្រ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ តែប៉ុណ្ណោះ ។

 អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ


ទំព័រពាណិជ្ជកម្ម



0 comments:

Post a Comment