Thursday, October 12, 2017

អ្នកលេង Facebook រិះគន់ចៅសង្កាត់ព្រៃស បក្សសង្គ្រោះជាតិ ថាប្រើព្រួញ ១ បាញ់យកសត្វ ៣

News New : អ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គម ( Face book) បាននាំគ្នារិះគន់ចៅសង្កាត់ព្រៃស របស់ គណបក្សសង្គ្រោះជាតិ ដោយសារចៅសង្កាត់ថ្មីរូបនេះ ហ៊ានអនុញ្ញាតច្បាប់អោយឈ្មួញចាក់ដីបុក
សសរបិទផ្លូវទឹកហូរ ដែលអាចបង្កឱ្យលិចលង់ផ្លូវ និងផ្ទះពលរដ្ឋ ។ លើសពីនេះ បង្កអោយ កកស្ទះ កំប្លោក ស្ទះទឹកហូរទាំងប្រឡាយមេដ៏ធំបណ្តោយផ្លូវ៣០ម៉ែត្រ ទាំងលូបង្ហូរកាត់ទទឹងផ្លូវ ត្រូវបាន
ប្រជាពលរដ្ឋរអ៊ូរទាំ និងរិះគន់យ៉ាងចាស់ដៃ ទៅលើចៅសង្កាត់ព្រៃស ទើបឡើងកាន់តំណែងថ្មីឃុត ឃិត បណ្តោយឲ្យក្រុមហ៊ុនឯកជន ចេះតែបុកសរសរគ្រឹះ ពេញប្រឡាយ ដោយគ្មានការអនុញ្ញាត ពីមន្ទីរសាធារណៈការ អាជ្ញាធរខណ្ឌ ដែលកំពុងខិតខំដើរ ស្តារ កាយ ប្រឡាយដើម្បីបង្ហូររំដោះទឹក បញ្ជៀស សម្រួលការជន់លិច ។ បើតាម Account Face book : San Prum បានបន្តទៀតថា ៖ ការធ្វើ បែបនេះរបស់ចៅសង្កាត់បក្សសង្គ្រោះជាតិ គឺទំនងជាចង់បាញ់ ប្រើយុទ្ធសាស្ត្រ ព្រួញ ១ បាញ់បាន សត្វ  ៣ តែម្តង គឺ ៖
1-បានលុយចូលហោប៉ៅផ្ទាល់
2-ទឹកលិចភ្នំពេញគេជេររដ្ឋាភិបាល
3-CNRpកើនប្រិយភាពព្រោះហ៊ាននិយាយរិះគន់រដ្ឋអំណាច។
*យុទ្ធសាស្ត្របណ្ឌិតបង្កើតឱកាស
សង្កាត់ព្រៃសចៅសង្កាត់CNRP សុីលុយឈ្មួញមិនតិចទេ បានជា យល់ព្រមឱ្យគេចាក់ដីបុកសសរបិទផ្លូវទឹកហូរបែបនេះយើងអាចនិយាយបានថា នេះជាការអភិវឌ្ឃ បែបមហាអស្ចារ្យមហាលោតផ្លោះហើយ.....ហ៌ាសៗៗ..។





អត្ថបទ ៖ អារុណ

0 comments:

Post a Comment