Sunday, October 1, 2017

ពលរដ្ឋរិះគន់វេបសាយ PDACHKA.BLOGSPOT ចុះថា គបជ ត្រៀមរំលាយគណបក្សប្រជាជនកម្ពុជា

News New : ឆ្លើយតបទៅនឹងព័ត៌មានមួយ ដែលចេញផ្សាយដោយគេហទំព័រ ឈ្មោះ " PDACHKA .BLOGSPOT.COM " ដាក់ចំណងជើងថា" គជប ត្រៀមភស្តុតាងរំលាយគណបក្សប្រជាជនកម្ពុជា" ដោយសំអាងថា  សសម្តេចតេជោ ហ៊ុន សែន ចែកលុយ កម្មករ កម្មការិនី ម្នាក់ៗ ១០ម៉ឺនរៀល ក្នុង
ឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ នោះ អ្នកវិភាគ និងអ្នកចេះដឹងមួយ ចំនួន បានលើកឡើងថា គេហទំព័រនេះចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ គឺគ្រាន់តែជាការ
បំភាន់មតិសាធារណជនមួយចំនួនតូច ដែលពួកគាត់មិនសូវមានចំណេះដឹង និង ការគិតពិចារណា អោយយល់ច្រលំ ដើម្បីសងសឹក ព្រមទាំងកេញចំណេញនយោបាយឱ្យបក្សពួកខ្លួនប៉ុណ្ណោះ ព្រោះ
ថា បើក្នុងករណីសម្តេចតេជោ ចែកលុយដល់កម្មករ កម្មការិនី មែនក៏ដោយចុះ តើវាខុសអ្វី? សូមធ្វើ
ការពិចារណាថាសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលគឺក្នុងនាមសម្តេច ជានាយករដ្ឋ មន្ត្រី ជាឪពុកម្តាយប្រជាពលរដ្ឋ ត្រូវតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាកជូនកូនចៅ
វាជារឿងត្រឹមត្រូវ ទោះលុយនោះជាលុយជាតិក៏គ្មានអ្វីខុសដែរ ព្រោះធម្មតានាយករដ្ឋមន្ត្រី និងព្រះ មហាក្សត្រ សុទ្ធតែមានកញ្ចប់លុយសំរាប់ជួបសំណេះសំណាល និងមានទ្រនាប់ដៃជូនកូនចៅពល
រដ្ឋបែបនេះហើយ។ ម្យ៉ាងវិញទៀត បើអ្នកចុះព័ត៌មាននេះ ជាអ្នកស្រលាញ់ប្រជាពលរដ្ឋ មិនគួរមិន
ជួយចូកចែវ បែរជាយកជើងរាទឹកនោះទេ ព្រោះថា បើសម្តេច គាត់ចែកលុយដល់កម្មករ  កម្មការិនី
មែន ពួកគាត់អាចយកលុយនោះ ទៅដោះស្រាយបញ្ហាជីវភាពពួកគាត់ បានមួយផ្នែកដែរ  វាមិនល្អ ទេឬ? បើ ១០ម៉ឺនរៀលមែននោះ អ្នកខ្លះអាចហូបបាយ ៥ថ្ងៃយ៉ាងតិច វាមិនធូរបានរយ:ដែរទេ?

តើវាបានប្រយោជន៍អី ក្នុងការបំភាន់ពលរដ្ឋ រឺបង្អាក់សម្តេចតេជោ មិនឱ្យចែកលុយកម្មករ កម្មការិនី
ក្នុងនាមជានាយករដ្ឋមន្ត្រី កុំឱ្យតែគាត់ទៅចែកក្នុងនាមគណបក្សប្រជាជនកម្ពុជា ទើបវាខុស ព្រោះ មិនទាន់ដល់ថ្ងៃឃោសនា តែនេះគឺក្នុងនាមម៉ែឪ ជួយកូន ខុសដែរ?




អត្ថបទ ៖ សុផល

0 comments:

Post a Comment