Recent Posts

Seo Services

លោក ទូច វណ្ណ: នាំថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រាពីរនាក់ ស្រុកស្វាយអន្ទរ

8:37:00 PM
News New : នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ទូច វណ្ណ: រួមក្រុមការងារ សសយក ចុះជួយ
ស្រុកស្វាយអន្ទរ និង ប្រធាន អនុប្រធាន សសយក ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននាំយកថវិកា
ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ឧបត្ថម្ភប្រចាំខែធ្នូ (ក្នុង១ខែ ១០០
ដុល្លារ ) ជូនដល់ប្អូនស្រីកំព្រាពីរនាក់បងប្អូន នៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

គួររំលឹកដែរថា ៖ ក្មេងស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូននេះ ត្រូវបានឯកឧត្តម ស សុខា និងលោក ជំទាវ ប្រគល់ផ្ទះ ១ខ្នង ដោយមានទាំងបន្ទប់ទឹក អង្ករ ១០០គីឡូក្រាម និងថវិកា ១លានរៀល កាល
ពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅថ្មីៗ ព្រមទាំងឯកឧត្តម និងលោកជំទាវ បានសន្យាឧបត្ថម្ភថវិកាប្រចាំខែ
ក្នុង ១ខែ ១០០ដុល្លារទៀត សំរាប់ចំណាយក្នុងការសិក្សារហូតចប់ថ្នាក់ទី១២ ថែមទៀតផង៕




អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី



លោក ទូច វណ្ណ: នាំថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រាពីរនាក់ ស្រុកស្វាយអន្ទរ លោក ទូច វណ្ណ: នាំថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រាពីរនាក់ ស្រុកស្វាយអន្ទរ Reviewed by Unknown on 8:37:00 PM Rating: 5

ព្រឹកស្អែក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាំថ្នាំពេទ្យជាង ១ម៉ឺនដុល្លារ ជូនស្រុក៤ ក្នុងខេត្តព្រៃវែង

8:32:00 AM
News New : តាមកម្មវិធី នៅព្រឹកស្អែកនេះ ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងនាំយក
ថ្នាំពេទ្យជាច្រើនប្រភេទ គិតជាទឹកប្រាក់ជិត ១ម៉ឺន ៦ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយ
ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ផ្តល់ជូនមន្ទីរពេទ្យបង្អែកស្រុក ៤
ក្នុងខេត្តព្រៃវែង រួមមាន ៖ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកមេសាង និងស្រុកកំពង់ត្របែក ដើម្បី
ជួយសម្រួលដល់ការខ្វះខាតថ្នាំក្នុងមន្ទីរពេទ្យ ទុកសំរាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋយើង៕








អត្ថបទ ៖ គល់ គន្ធា

ព្រឹកស្អែក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាំថ្នាំពេទ្យជាង ១ម៉ឺនដុល្លារ ជូនស្រុក៤ ក្នុងខេត្តព្រៃវែង ព្រឹកស្អែក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាំថ្នាំពេទ្យជាង ១ម៉ឺនដុល្លារ ជូនស្រុក៤ ក្នុងខេត្តព្រៃវែង Reviewed by Unknown on 8:32:00 AM Rating: 5

លោកបណ្ឌិត ជា ចំរើន ប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា វិញ...

11:23:00 PM
News New : លោកបណ្ឌិត ជា ចំរើន បានសរសេរបង្ហោះនៅក្នុង Page Facebook របស់ខ្លួន ដោយធ្វើ ការប្រកាសសុំចូលជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម នៃគណបក្សប្រជាជនកម្ពុជា ប្រកបដោយសមត្ថភាព ប្រាជ្ញាឈ្លាសវៃ និងគុណធម៌ ចាប់ពីថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះតទៅ ។

អត្ថបទ ៖ ពិសី

លោកបណ្ឌិត ជា ចំរើន ប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា វិញ... លោកបណ្ឌិត ជា ចំរើន ប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា វិញ... Reviewed by Unknown on 11:23:00 PM Rating: 5

លោកឧកញ៉ា ខៀវ ភារិទ្ធ ដឹកនាំប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨...

7:08:00 PM
News New : នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានគណ:កម្មា
ធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ការ
ងារប្រចាំ ឆ្នាំ២០១៧ និង លើកទិសដៅការងារ ឆ្នាំ២០១៨ របស់សហភាពពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមប្រធាន-អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយតាមស្រុក ក្រុង និងប្រធាន-អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទាំង ១៣ស្រុកក្រុង
ទូទាំងខេត្តព្រៃវែង ។
បើយោងតាមរបាយការណ៍សង្ខេបពីបណ្តាស្រុក ក្រុង ទាំង ១៣ ទូទាំងខេត្តព្រៃវែង យើងឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោកឧកញ៉ា ខៀវ ភារិទ្ធ និង
ក្រោមការចង្អុលបង្ហាញ និង ឧបត្ថម្ភយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តម ស សុខា អនុប្រធានស
ហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ សំរេចបាននូវសមិទ្ធផលមនុស្សធម៌ជាច្រើនស្ទើរតែ រាប់មិនអស់ សំរាប់យុវជន និង ប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ដែលចំណាយអស់ថវិកាប្រមាណជិត
៥០០លានរៀល និងជាង ២ម៉ឺនដុល្លារអាមេរិក ។
តាមរបៀបវារ: នៃកិច្ចប្រជុំនេះ គឺប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច ទើបចប់៕

អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី



លោកឧកញ៉ា ខៀវ ភារិទ្ធ ដឹកនាំប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨... លោកឧកញ៉ា ខៀវ ភារិទ្ធ ដឹកនាំប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨... Reviewed by Unknown on 7:08:00 PM Rating: 5

លោក ណុប ដារ៉ា ត្រូវបានព្រះមហាក្សត្រ តម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក ព្រោះតែលោក...

8:53:00 PM
News New : លោក ណុប ដារ៉ា អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិជាឧត្តមសេ នីយ៍ឯក ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។


គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ណុប ដារ៉ា បាន និងកំពុងលះបង់ទាំងកំលាំងកាយចិត្ត
និងធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ចូលរួមក្នុងការងារមនុស្សធម៌ និងសង្គម គួរកត់សំគាល់
ដែលសក្តិសមនឹងទទួលបាននូវការប្រទានពីព្រះមហាក្សត្រ និងការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំធំៗ
នៃព្រះរាជាណាចក្រកម្ពុជា ។ ការលះបង់របស់លោកឧត្តមសេនីយ៍ឯក ណុប ដារ៉ា មិនត្រឹមតែជួយ
ដល់យុវជន ប្រជាពលរដ្ឋ និងសង្គមជាតិប៉ុណ្ណោះទេ គឺជា គំរូដ៏ល្អ សំរាប់យុវជនទាំងឡាយ គួរយក
គំរូតាមគ្រប់ៗគ្នាផងដែរ៕












អត្ថបទ ៖ សាន់ ផានិត



លោក ណុប ដារ៉ា ត្រូវបានព្រះមហាក្សត្រ តម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក ព្រោះតែលោក... លោក ណុប ដារ៉ា ត្រូវបានព្រះមហាក្សត្រ តម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក ព្រោះតែលោក... Reviewed by Unknown on 8:53:00 PM Rating: 5

គណ:កម្មការ ព្រះសង្ឃ និងពលរដ្ឋខ្មែរ នៅរដ្ឋវ៉ាស៊ីតោនស្ទេត គាំទ្រតុលាការកំពូល រំលាយ CNRP

8:02:00 PM
News New : គណៈកម្មការ ព្រះគ្រូចៅអធិការវត្តថេរវាទ ហៅវត្តតាកូម៉ាថ្មី ព្រមទាំងបងប្អូនខ្មែរ និង ខ្មែរអុីស្លាម ដែលរស់នៅរដ្ឋវ៉ាសុីនតោនស្ទេត សហរដ្ឋអាមេរិក បានសំដែងការគាំទ្ររទាំងស្រុងនូវ ចំណាត់ការរបស់តុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ ដល់សមាជិកជាន់ខ្ពស់ ចំនួន ១១៨នាក់ មិនអោយធ្វើសកម្មភាពនយោបាយ រយះពេល ៥ឆ្នាំ ។
សូមអានញត្តិខាងក្រោម ៖




អត្ថបទ ៖ ពិសី

គណ:កម្មការ ព្រះសង្ឃ និងពលរដ្ឋខ្មែរ នៅរដ្ឋវ៉ាស៊ីតោនស្ទេត គាំទ្រតុលាការកំពូល រំលាយ CNRP គណ:កម្មការ ព្រះសង្ឃ និងពលរដ្ឋខ្មែរ នៅរដ្ឋវ៉ាស៊ីតោនស្ទេត គាំទ្រតុលាការកំពូល រំលាយ CNRP Reviewed by Unknown on 8:02:00 PM Rating: 5

លោក ទូច វណ្ណ: ស្នើឱ្យអ្នកនយោបាយ កុំយកកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន!

6:30:00 PM
News New : លោក ទូច វណ្ណ: ប្រធានអង្គការសបី  បានសរសេរបង្ហោះសារមួយ នៅក្នុង Page  Face
Book (Touch Vannak) របស់ខ្លួន ដោយធ្វើការអំពាវនាវដល់អ្នកនយោបាយទាំងអស់ ជាពិសេសអ្នក
នយោបាយប្រឆាំង សូមកុំឱ្យកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួនឱ្យសោះ។ ខាងក្រោម
នេះ ជាខ្លឹមសារ ដែលលោកបង្ហោះ ៖
" ជាទំលាប់ដដែលៗ របស់អ្នកនយោបាយប្រឆាំង ឱ្យតែពេលមានបញ្ហានយោបាយជាមួយ គណ បក្សកាន់អំណាច ពិសេសពេលដែលខ្លួនឯងធ្វើខុសច្បាប់ ឬ ចាញ់បក្សកាន់អំណាច តែងតែអំពាវ នាវដល់សហគមអន្តរជាតិ អោយផ្តាច់ជំនួយ រឺបញ្ឈប់ការបញ្ជាទិញផលិតផលពីខ្មែរ ។ ជាក់ស្តែង បច្ចុប្បន្ននេះ បន្ទាប់ពីគណបក្សរបស់ខ្លួន គឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ថ្មីៗនេះ ព្រោះតែប្រព្រឹត្តខុសច្បាប់ អ្នកនយោបាយមួយចំនួនតូច របស់បក្សនេះ បានចាកចេញទៅបរទេស ហើយក៏បានកៀងគរពលរដ្ឋខ្មែរ ដែលរស់នៅបរទេស មួយចំនួនតូច មកធ្វើជាកូដកម្មទាមទារបែបនេះបែបនោះ និងអំពាវនាវអោយប្រទេសម្ចាស់ជំនួយ ឈប់ផ្តល់ជំនួយឱ្យខ្មែរ ជាពិសេសអំពាវនាវឱ្យសហគមអឺរ៉ុប និងសហរដ្ឋអាមេរិក ឈប់បញ្ជារទិញ ផលិតផលពីរោងចក្រកាត់ដេរ នៅស្រុកខ្មែរទៀត ។
តើអ្នកនយោបាយប្រឆាំងទាំងនេះ ធ្វើអ៊ីចឹងដើម្បីអ្វី ?
..........................
នៅពេលដែលប្រទេសម្ចាស់ជំនួយផ្តាច់ជំនួយពីខ្មែរ តើអ្នកណាអ្នកខាតបង់? គឺពលរដ្ឋខ្មែរ ដែលក្រី ក្រ ជា អ្នកខាតបង់ ។ នៅពេលដែលសហគមអឺរ៉ុប និង សហរដ្ឋអាមេរិក ឈប់បញ្ជារទិញសំលៀក បំពាក់ពីរោងចក្រកាត់ដេរខ្មែរ។ តើអ្នកណាអ្នកខាតបង់ ? គឺ កម្មករ កម្មការិនីខ្មែរ រាប់សែននាក់ និង គ្រួសារគាត់ ជាអ្នកខាតបង់។ ហើយតើបំណុលធនាគារ ដែលគ្រួសារគាត់ជំពាក់ បានអីសង ?
.........................
បើបងប្អូនចងចាំមិនភ្លេចទេ គឺថ្នាក់ដឹកនាំគណបក្សប្រឆាំង តែងតែពោល ហើយពោលទៀតថា " ស្រលាញ់ខ្មែរ ការពារខ្មែរ និងមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវឡើយ"។ ចុះឥលូវ? មិនត្រឹមតែមិន ស្រលាញ់ខ្មែរ មិនការពារខ្មែរទេ គឺសំលាប់ខ្មែរតែម្តង ។
.........................
អ្នកនយោបាយប្រឆាំង មិនគួរយកជម្រើសសំលាប់ខ្មែរ ដើម្បីតែបំពេញ មហិច្ឆិតាបក្សពួកខ្លួននោះ ទេ គួររកដំណោះស្រាយនយោបាយក្រៅពីនេះ មកដោះស្រាយទៅ ព្រោះកម្មករកម្មការិនី និងពល រដ្ឋខ្មែរ ពុំមែនជាឈ្នាន់ សំរាប់អ្នកនយោបាយនោះឡើយ"៕



ប្រភព ៖ Page Facebook : Touch Vannak
លោក ទូច វណ្ណ: ស្នើឱ្យអ្នកនយោបាយ កុំយកកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន! លោក ទូច វណ្ណ: ស្នើឱ្យអ្នកនយោបាយ កុំយកកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន! Reviewed by Unknown on 6:30:00 PM Rating: 5

បណ្ឌិត ឡាច សំរោង ៖ មនុស្សមិនត្រូវភ្លេចប្រវត្តិសាស្ត្រ ៣ចំណុច នោះទេ បើមិនដូច្នោះ នឹងក្លាយជា...

12:13:00 AM
News New : ទោះជាត្រូវបាត់បង់ទៅក្នុងបុរេកាល (អតីតកាលទាំងចាស់ទាំងថ្មី)​ យ៉ាងណាក៏ដោយ​ ក៏កំណត់ត្រាធម្មជាតិ (ថ្ងៃ​ ខែ​  ឆ្នាំ​ ដែលមានជាប្រចាំនៅក្នុងចក្រវាឡ​ និងផែនដីនេះ​ ដែលត្រូវបែង ចែកយ៉ាងប្រត្យក្សដោយ​ប្រក្រតិទិន​ (ទោះបីជាត្រូវបានចងក្រងឡើងដោយ​ខឿនអរិយធម៌​  វប្បធម៌​ ជាតិសាសន៍ សាសនាយ៉ាងណាណាក៏ដោយ​ )​ មួយដែលមានទិន្នានុប្បវត្តិច្បាស់លាស់​ ហើយ គឺ កំណត់ត្រាដែលតាក់តែងឡើងដោយធម្មជាតិ​ និងមនុស្សទាំងនោះហើយ​ ដែលត្រូវប្រសិទ្ធនាមថា​ ប្រវត្តិសាស្រ្ត​  ។ គឺនៅក្នុងប្រវត្តិសាស្រ្តនេះហើយ ​ដែលមានសញ្ញាណពីរ​ផ្ទុយពីគ្នា​នោះគឺ ៖
​   ១.​ សញ្ញាណប្រវត្តិ​ នៃប្រវត្តិសាស្រ្ត​ ហើយដែលសញ្ញាណនេះ​ បានបង្ហាញយ៉ាងច្បាស់ថា​ ប្រវត្តិ សាស្រ្ត គឺមិនអាចប្រែប្រួលដោយសារតែការខិតខំកែកាឡៃ​ដោយស្នាដៃមនុស្សនោះទេ។ ពីព្រោះ គេមិនអាចទាញយកបាននូវម៉ោង​ ថ្ងៃ​ ខែ​ ឆ្នាំ​ ទីតាំងព្រឹត្តិការណ៍​ ហេតុការណ៍​ និង​គ្រប់លោកធាតុ ទាំងអស់ ដែលមាន​វត្តមាននៅពេលនោះឲ្យត្រឡប់ក្រោយបានវិញនោះឡើយ​ ។
​   ២.សញ្ញាណនៃការបំភ្លេចប្រវត្តិសា្រស្ត​ ដោយភាពអំណួតរបស់លោកធាតុ (សំដៅលើមនុស្ស)​  ចំពោះប្រវត្តិសាស្រ្តដែលខ្លួនធ្លាប់បានឆ្លងកាត់​ ។
នៅក្នុងចំណុចទីពីរខាងលើនេះហើយ​  ដែលខ្ញុំសូម​លើកយកមកបង្ហាញដោយសង្ខេបថា​:​  មនុស្ស លោកបច្ចុប្បន្នមួយចំនួនធំ​រមែងតែងព្រលែងខ្លួនឲ្យភ្លេចប្រវត្តិ(ប្រវត្តិសាស្រ្ត)​របស់ខ្លួនដោយអំណួត នឹងបច្ចុប្បន្នភាពរបស់ខ្លួនដែលកំពុងមាន។ជាឧទាហរណ៍នេះខ្ញុំបាទសូមលើកយកការបំភ្លេចប្រវត្តិ សាស្រ្តបីផ្នែកធំៗមកបង្ហាញដូចខាងក្រោមនេះ​ ៖
​     ១.​ ពេលមនុស្សកើតមកភ្លាម​ដំបូងបំផុតគេ​បានស្គាល់ថា​គឺមាតា​បិតារបស់គេជាអ្នកផ្តល់កំណើត ឲ្យគេ ​។  បន្ទាប់មក​ចឹញ្ចិម​បីបាច់ថែរក្សារៀនសូត្ររហូតដល់ធំពេញវ័យ​។ លុះពេលគេចេញ​ប្រកប កិច្ចការមា​នភាពថ្កុំថ្កើង​ រុងរឿងជោគជ័យក្នុងឆាកជីវិត​ គេថា​:​ នេះជាការតស៊ូ​ប្រឹងប្រែងរបស់គេ រួម ទាំង​វាសនា​ ព្រហ្មលិខិតផលបុណ្យរបស់គេពីជាតិមុនល្អផង​ ។
​     ២.​មនុស្សមួយចំនួនធំ នៅពេលដែលគេនាំគ្នាប្រមូលផ្តុំគ្នាធ្វើកិច្ចការអ្វីមួយ​ហើយទទួលបាន ជោគជ័យ​ ស្រាប់តែមានម្នាក់ ឬពីរ​នាក់ (ជាមេដឹកនាំ) គិតថា​ គឺមកពីខ្លួនគេ​ ចេះដឹងមានបញ្ញា​វាងវៃ​ ហើយបានទាញយកប្រយោជន៍ទាំងនោះ ទៅឱបក្រសោបសោយ​សុខ​ទុកតែម្នាក់ឯង ដូចពាក្យ ចាស់បុរាណលោកពោលថា​ " ចូលព្រៃរកអំពាវគ្នាមកជុំ​ លុះបានស្ករទឹកឃ្មុំ​  ពួនសម្ងំ​ឆីម្នាក់ឯង​"..។
​    ៣.ស្ថានភាពជាក់ស្តែង នៃប្រវត្តិសាស្រ្ត​ នៅក្នុងរបប ​៣ឆ្នាំ ៨ខែ​ ២០ថ្ងៃ​ (របប​វាលពិឃាតខ្មែរ ក្រហម​ )​  មនុស្សគ្រប់ៗរូបដោយភ័យខ្លាច​ និងភាពអត់ឃ្លានដាច់ពោះស្លាប់​រឺត្រូវគេយកទៅ​សម្លាប់​ ក៏តែងតែលើកដៃប្រណម្យបួងសួងថា​ ឱ! ទេវតាអើយ​សូមជួយខ្ញុំផង​ បើបានរួចខ្លួនសុំតែម៉ារស់ទេ​ មិនភ្លេចគុណអស់មួយជីវិត...។ ល។ល។ តែនៅក្រោយថ្ងៃរំដោះ​ ៧​ ខែមករា​ ឆ្នាំ១៩៧៩​ ក្រោយពី បាន​រស់​នៅសុខស្រួល​ មនុស្សបានប្រែធាតុអស់​ ភ្លេចប្រវត្តិស្បថស្បែររបស់ខ្លួន​ថា:​ សុំតែមួយរស់​ មិនភ្លេច គុណទេ​...។ ល។ ល។ ជាពិសេសនោះ នៅ​ពេលថ្មីៗនេះ​ មានមនុស្សមួយចំនួន (ទាំងក្នុង និងក្រៅ)ថែមទាំងធ្វើជាភ្លេចប្រវត្តិសាស្រ្ត​ ភ្លេចគុណបុណ្យ​ ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ ១៩៧៩​ ថែមទៀត ផង​  ។
សរុបសេចក្តីមកវិញ​  ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ​  ទទួលបានជោគជ័យមានអ្វីៗទាំងអស់ ក៏ដោយ​ សូមកុំភ្លេចប្រវត្តិសាស្រ្តទាំងបីចំណុចខាងលើនេះឲ្យសោះ​។ ព្រោះបើអ្នកបំភ្លេច នូវប្រវត្តិ សាស្រ្តទាំងបីចំណុចខាងលើនេះហើយ​ នោះជីវិតអ្នកនឹងរស់នៅ ក្នុងប្រវត្តិសាស្រ្តខ្លួនឯងរាប់តំណ តទៅមុខថា​ ជាមនុស្សអ​សីលធម៌ និង​ អគុណធម៌ជារៀងដរាប​៕

អត្ថបទ ៖ បណ្ឌិត ឡាច​  សំរោង សាកលវិទ្យាធិការសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា(CUP)
បណ្ឌិត ឡាច សំរោង ៖ មនុស្សមិនត្រូវភ្លេចប្រវត្តិសាស្ត្រ ៣ចំណុច នោះទេ បើមិនដូច្នោះ នឹងក្លាយជា... បណ្ឌិត ឡាច សំរោង ៖ មនុស្សមិនត្រូវភ្លេចប្រវត្តិសាស្ត្រ ៣ចំណុច នោះទេ បើមិនដូច្នោះ នឹងក្លាយជា... Reviewed by Unknown on 12:13:00 AM Rating: 5

លោក ខៀវ ភារិទ្ធ ផ្តល់សំភារ: និងរៀបចំនំបញ្ចុកជូនយាយតា និងសិស្ស ៦០០នាក់ ស្រុកពាមជរ

11:35:00 PM
News New : នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជន
កម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយលោកតាលោកយាយ
ចំនួន ៣០០នាក់ និង សិស្សានុសិស្ស ចំនួន ៣០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា ព្រៃមាន់
ស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ក៏បានប្រគេនថវិកាចំនួន ២០០ដុល្លារ ដល់ព្រះគ្រូចៅអធិការវត្ត
ព្រៃមាន់ សំរាប់កសាងវត្ត ផ្តល់ជូនលោកតាលោកយាយ ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ១
សំរាប់ និងថវិកា ៥០០០រៀល និងប្អូនៗសិស្សានុសិស្សទាំង ៣០០នាក់ ម្នាក់ៗ គឺទទួលបានសំភារ: សិក្សា ១ឈុត និងឃីប ១កញ្ចប់ផងដែរ។ ក្រៅពីនេះ ក៏មានអាហាសាមគ្គីជានំបញ្ចុក ជូន តាយាយ ទាំង ៣០០នាក់ហូបពិសារប្រកបដោយបរិយាកាសសប្បាយរីករាយថែមទៀត។

សូមបញ្ជាក់ថា៖ ពិធីសហការរៀបចំដោយក្រុមការងារ សសយក ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ
ដែលដឹកនាំដោយលោក ឈឹម ផាន់ណា ក៏ដូចជា សសយកស្រុកពាមជរ ដែលដឹកនាំដោយលោក
ហ៊ុន ចាន់ដែន ក្រុមយុវជន១៥៧ និងព្រះអនុគណខេត្តកំពង់ចាម ដោយសាលារៀននេះ ជាទីដែល ព្រះអង្គ ធ្លាប់សិក្សារៀនសូត្រ ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត៕ 







អត្ថបទ ៖ រ៉ន ពិសី

លោក ខៀវ ភារិទ្ធ ផ្តល់សំភារ: និងរៀបចំនំបញ្ចុកជូនយាយតា និងសិស្ស ៦០០នាក់ ស្រុកពាមជរ លោក ខៀវ ភារិទ្ធ ផ្តល់សំភារ: និងរៀបចំនំបញ្ចុកជូនយាយតា និងសិស្ស ៦០០នាក់ ស្រុកពាមជរ Reviewed by Unknown on 11:35:00 PM Rating: 5
Powered by Blogger.