Wednesday, November 1, 2017

លោក​ ខៀវ ភារិទ្ធ​ អញ្ជើញបើកបវេសនកាល និងនាំអំណោយលោក ស សុខា ជាង ១១លានរៀល..

News New : នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាព
សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធី បើកបវេសន
កាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅសាលាចំនួនពីររួមគ្នា គឺ សាលាបឋមសិក្សា ទឹកថ្លា និងអនុវិ ទ្យាល័យ ទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ក្នុងឱកាសនោះ
ដែរ លោកឧកញ៉ា និងលោកជំទាវ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រ
មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ចែកជូនលោក
គ្រូ អ្នកគ្រូ ចូលនិវត្តន៍ចំនួន ១៥នាក់ ក្នុងឃុំទឹកថ្លា មាន ៖ កន្សែងពោះគោ និងថវិកា ៣ម៉ឺនរៀល ។
ជូនលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ៣៣នាក់ ដែលម្នាក់ៗទទួលបាន សៀរភៅធំ ១ក្បាល និងថវិកា
១ម៉ឺន ៥ពាន់រៀល និងសិស្សានុសិស្សទាំងពីរសាលាចំនួន ៥៨៣នាក់ ក្នុងម្នាក់ៗទទួលបាន កាបូប
យួរសំរាប់ដាក់សំភារ:សិក្សា ១សំរាប់ ,សៀវភៅសរសេរ ២ក្បាល ,ប៊ិច ១ដើម ខ្មៅដៃ ១ដើម ,បន្ទាត់
១ដើម​ សរុបជាទឹកប្រាក់អស់ជាង​ ១១លានរៀល ។ បន្ទាប់មកលោក​ឧកញ៉ា ខៀវ ភារិទ្ធ និង លោក ជំទាវ រួមទាំងក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ព្រមទាំង សសយក ស្រុកស្វាយអន្ទរ ក៏បានដាំកូនឈើចំនួន ១០០ដើមនៅក្នុងបរិវេណសាលាទាំងពីរនេះផងដែរ​។

នៅរសៀលថ្ងៃដដែលនេះដែរ លោក ទូច វណ្ណ: ប្រធានស្តីទី ក្រុមការងារ សសយក ចុះជួយស្រុក
ស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន សសយក ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារមួួយ ចំនួន ទៀត ក៏បានបន្តចុះពិនិត្យមើលផ្ទះ ដែលកំពុងសាងសង់ជូនប្អូនស្រីជាក្មេងកំព្រា ២នាក់ បង ប្អូន នៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដែលជារៀបចំកសាងដោយ សសយក ស្រុកស្វាយ អន្ទរ និងក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ព្រមទាំងសប្បុរសជនមួយចំនួនទៀត៕
































អត្ថបទ ៖​ សាន់ ផានិត
រូបភាព ៖​ រ៉ន ពិសី

0 comments:

Post a Comment