Friday, November 10, 2017

ប្រធានបក្សសង្គ្រោះជាតិ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

News New : លោក នេត នឿន ប្រធានគណបក្សសង្គ្រោះជាតិ ឃុំរកា និងជា ប្រធានក្រុមប្រឹក្សាឃុំ
រកា ស្រុកពារាំង ខេត្តព្រៃវែង ដែលគេល្បីថា ជាសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សសង្គ្រោះ
ជាតិ បានសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយ កាលពីពេលថ្មីៗនេះ ។

ក្នុងនាមជាប្រធានបក្សឃុំ និងបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំទៀត តែលោកបែរជារត់ចេញ ពីគណបក្សរបស់ខ្លួន ។ តើមូលហេតុអី ?
បើតាមអ្នកវិភាគរបស់គេហទំព័រ News New យល់ឃើញថា ៖
ទី១. មកពីលោកគិតថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយ នាពេលខាងមុខ ។
ទី២. មកពីលោកអស់ជំនឿជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ។
ទី៣. មកពីលោកខឹងទៅនឹងទង្វើរក្បត់ជាតិរបស់ប្រធានបក្សខ្លួន ។
ទី៤. មកពីលោកចង់រក្សាដំណែង និងតួនាទីរបស់ខ្លួនបន្តទៀត ។



អត្ថបទ ៖ សុធា

0 comments:

Post a Comment