Saturday, November 11, 2017

គណបក្សសង្គ្រោះជាតិ តុលាការកំពូល យកថ្ងៃទី១៦ ខែ១១ អត្ថន័យគឺ ៧បាត់ ២នៅ ...

បទវិភាគ : តាមការអង្កេតជាបន្តបន្ទាប់ យើងឃើញថា គ្រប់ព្រឹត្តិការណ៍ធំៗ ទាំងឡាយ ដែលកើត
ឡើង ដោយមិនបានព្រៀងងទុក គេតែងតែជ្រើសរើសយកថ្ងៃណា ខែណា ស្របន័យទៅនឹងព្រឹត្តិ
ការណ៍នោះ ។ ជាក់ស្តែង ដូចជា ថ្ងៃទី១៦ ខែ១១ តុលាការកំពូល ជ្រើសរើសជាថ្ងៃបើកសាវនការ
បណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ។ បើយើងពីនិត្យមើលថ្ងៃខែនេះ គឺវាហាក់ដូចជា បង្ហាញថា
គណបក្សសង្គ្រោះជាតិ ពិតជា ត្រូវរំលាយហើយ ព្រោះថា ជាធម្មតាប្រជាពលរដ្ឋខ្មែរទូទៅ តែងតែ
កំណត់ចំណាំ និងហៅ គណបក្សសង្គ្រោះជាតិ ថា " លេខ៧ " គឺវាស្មើនឹង ថ្ងៃទី១៦ ដែរ  បើសិនជា
យើងយកលេខ ១៦ នេះ ទៅគណនាតាមគណិតវិជ្ជានោះ គឺ ១+៦=៧ ។ ដូច្នោះ ថ្ងៃទី១៦ ប្រហែល
ជាថ្ងៃដែលបញ្ចប់លេខ៧ ដូចគ្នាដែរ។ ប៉ុន្តែបាត់លេខ៧ មិនមែនមានន័យថា បាត់គណបក្សប្រឆាំង
នៅកម្ពុជានោះទេ ព្រោះគណបក្សសង្គ្រោះជាតិ កើតឡើងពីការរួបរួមគ្នារវាងគណបក្សពីរ គឺ គណ
បក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ហើយគណ
បក្សទាំងពីរនេះ នៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឡើយទេ ។ ពេលនោះហើយ មន្ត្រីគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីបក្សទាំងពីរនោះ នឹងត្រូវត្រឡប់ទៅបក្សរៀងៗខ្លួន ដើម្បីបន្តនយោ
បាយរបស់ខ្លួនដដែល ។ ដូច្នោះហើយ បានជាយើងសង្កេតឃើញថា ទាំងមន្ត្រី ទាំងអ្នកគាំទ្រគណ បក្សសង្គ្រោះជាតិ មិនសូវមានប្រតិកម្មខ្លាំងក្លា ទៅនឹងការប្តឹងរំលាយនេះឡើយ ព្រោះពួកគេ នៅតែ
អាចធ្វើនយោបាយបានដដែល តាមរយ:គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។ ត្រង់នេះ
ហើយ ដែលអ្នកវិភាគ News New ថា ៧បាត់ ២នៅ គឺមានន័យថា៖ គណបក្សសង្គ្រោះជាតិ(លេខ៧)
បាត់ ២នៅ គឺនៅគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ៕


អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ



0 comments:

Post a Comment