Sunday, November 12, 2017

លោក អាំង សិរីពិសិដ្ឋ ថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម គឺជា " កូនអច្ឆ:រិយ: "

News New : បើយោងតាមកិច្ចសំភាសន៍នៅក្នុងវិទ្យុបេះដូងខ្មែរ FM 99.30MHz កាលពីពេលថ្មីៗនេះ រវាងលោក ទូច វណ្ណ: អនុប្រធានក្រុមការងារផ្សព្វផ្សាយនៃពិធីបុណ្យរម្លឹកគុណសម្តេច ជា ស៊ីម និង
លោកជំទាវ ជាមួយនឹងលោក អាំង សិរីពិសិដ្ឋ អ្នកស្ថាបនិកមួយរូបនៃសៀវភៅ "ដើម្បីប្រទេសជាតិ
ដើម្បីប្រជាជន " ដែលនិយាយអំពីសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម  លោក អាំង សិរីពិសិដ្ឋ
បានបញ្ជាក់ថា៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជា"កូនអច្ឆ:រិយ:" ព្រោះសម្តេច កាលនៅ
វ័យ ១៣ , ១៤ឆ្នាំ ត្រូវបានឪពុកសម្តេច អោយសម្តេច ទៅបួសរៀន នៅក្នុងព្រះពុទ្ធសាសនា ។ ប៉ុន្តែ
ដោយឪពុកសម្តេច ជាមនុស្ស ដែលចូលចិត្តទទួលទានស្រា ជារៀងរាល់ថ្ងៃ  ធ្វើឱ្យក្រុមគ្រួសារទាំង
មូលមិនសប្បាយចិត្ត ។ ពេលនោះ សម្តេច បានដាក់លក្ខខណ្ឌជាមួយឪពុកថា " ខ្ញុំសុខចិត្តទៅបួស
តែលោកឪពុក ត្រូវឈប់ទទួលទានស្រា"។ ឪពុកសម្តេចក៏យល់ព្រម ហើយសម្តេច ក៏ចូលបួសរៀន
ក្នុងវិស័យព្រះពុទ្ធសាសនាទៅ ។ ប៉ុន្តែ ភ្លាមៗនោះ ឪពុកសម្តេច មិនបានឈប់ទទួលទានស្រាទេ ។
សម្តេច ព្យាយាមប្រឹងប្រែងរៀនសូត្របាលី ធម៌អារ្យ គម្ពីរត្រៃដក និងព្យាយាមសាងតែអំពើល្អ ព្រម ទាំងនិយាយលួងលោមឪពុក រហូតលោកឪពុកសម្តេច យល់ឃើញពីទង្វើរល្អ របស់សម្តេច ក៏ឈប់
ទទួលទានស្រា ដឹកនាំគ្រួសារប្រកបភាពរុងរឿង ធ្វើជាឪពុកល្អ និងស្វាមីល្អ តរៀទៅ ។

ដោយសារ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ  មានគុណូបក្ការ:យ៉ាងធំធេង
ចំពោះជាតិមាតុភូមិ ដែលមិនអាចកាត់ថ្លៃបាន នៅថ្ងៃទី១៤ និងទី១៥ វិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ
ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា និងលោកជំទាវ ព្រមទាំងអាជ្ញាធរខេត្តព្រៃវែង ដែលមានឯកឧត្តម ជា សុមេធី អភិបាលខេត្ត
ព្រៃវែង និងលោកជំទាវ អភិបាលរង ស្នងការ ស្នងការង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំ សស​យក ខេត្តព្រៃវែង និងសមាជិក សមាជិកា ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសមាជិក សមាជិកា បានរៀបចំពិធីបុណ្យរម្លឹកគុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ នៅភូមិគ្រឹះសម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានមនុស្សចូលរួមជាង ៣០០០នាក់ ។

ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ៖










អត្ថបទ ៖ ទូច វណ្ណ:








0 comments:

Post a Comment