News New ៖ ទោះបីជាក្នុងតម្លៃណាក៏ដោយ ក៏ប្រជាជនកម្ពុជា ត្រូវតែរួបរួមជាមួយគណបក្សប្រជា ជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថៃរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេស។ នៅក្នុង ន័យនេះ ប្រជាជនកម្ពុជាទាំងអស់ត្រូវចងចាំដែរថា ប្រវត្តិសាស្រ្តបានបង្រៀនយើងជាច្រើន អំពីបទ ពិសោធន៏ដ៏មហាសែនឈឺចាប់ នៃវិនាសកម្នខ្លោចផ្សាដោយសារសង្គ្រាម ។ ជាក់ស្តែងណាស់ កម្ពុជាធ្លាប់បានឆ្លងកាត់នូវភ្នក់ភ្លើងសង្រ្គាមទាំងសង្រ្គាមឈ្លានពានពីរបរទេស និងសង្រ្គាមដណ្តើម អំណាចគ្នាឯងនៅក្នុងស្រុក។ នៅក្នុងនោះដែរ មានសង្រ្គាមបីជំនាន់ ដែលជាបទពិសោធន៏មហា ខ្លោចផ្សានៅក្នុងចិត្ត ហើយដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបត្រូវចងចាំរំលឹកដល់នោះគឺ ៖
១. ក្រោយរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមសុីវិល បានឆាបឆេះឡើងនៅកម្ពុជា នាមួយដង្ហើមក្រោយមក រវាងរបបសាធារណរដ្ឋខ្មែរ និងកងកម្លាំង ដែលស្មោះត្រង់នឹងសម្តេចព្រះនរោត្តមសីហនុ ដែលនិរទេសព្រះកាយនៅបរទេស បាននាំគ្នារត់ ចូលព្រៃគាំទ្រសម្តេច ព្រះនរោត្តម ព្រះសីហនុ ដើម្បីធ្វើសង្រ្គាមទាមទារ អំណាចថ្វាយរបបរាជា និយមវិញ ។ គឺពេលនោះហើយ ដែលសន្តិភាពទាំងមូលរបស់ប្រជាជនកម្ពុជា ត្រូវទាញធ្លាក់ទៅ ក្នុងជ្រោះមហន្តរាយនៃផ្សែងភ្លើងសង្រ្គាម ដោយនៅក្នុងនោះដែរ យើងឃើញថា បាតដៃសហរដ្ឋ អាមេរិកបានលួកយ៉ាងជ្រៅនៅក្នុងការគាំទ្រសព្វបែបយ៉ាងដល់របបរដ្ឋប្រហារសាធារណរដ្ឋខ្មែរ ។
ប្រទេកម្ពុជាពេលនោះត្រូវបែងចែកជាបីជាបួនផ្នែកធំ ហើយរដ្ឋាភិបាល លន់ នល់ គ្រប់គ្រងបាន តែត្រឹមរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជននៅតាមបណ្តាខេត្តមួយចំនួនតែប៉ុណ្ណោះ ។ គឺគ្រានោះ ហើយ ដែលឈាមខ្មែរចាប់ផ្តើមហូរ ដោយសារតែខ្មែរកាប់សម្លាប់ខ្មែរគ្នាឯងដើម្បីដណ្តើមអំណាច និងដើម្បីផ្គាប់ចិត្តបរទេស ។ របបសាធារណរដ្ឋខ្មែរដែលរស់ដោយពឹងលើតែច្រមុះអាមេរិក ដក ខ្យល់ទាំងត្រដរបានត្រឹមប្រាំឆ្នាំប៉ុន្មានថ្ងៃតែប៉ុណ្ណោះ គ្រាប់រ៉ុក្កែតបានចាប់ផ្តើមផ្លោងចូល ពីគ្រប់ ជ្រុងហោះមកចូលក្នុង រាជធានីភ្នំពេញ ។ បណ្តាផ្លូវជាតិនានា ដែលចូលមកកាន់មជ្ឈមណ្ឌលរដ្ឋ បាលសេដ្ឋកិច្ច នយោបាយ របស់បប លន់ នល់ (ក្រុងភ្នំពេញ) ត្រូវបានផ្តាច់ និងគ្រប់គ្រងកាន់កាប់ ដោយក្រុមនានាខ្មែរក្រហម (អង្គការ) ដែលចាប់ផ្តើមជោគជ័យស្ទើរមួយរយភាគរយ ក្រោមលេសរំដោះប្រទេសពីអាមេរិក និងបនអាយ៉ង លន់ នល់ យកអំណាចថ្វាយជូនសម្តេចព្រះនរោត្តម សីហនុ វិញ ។ ហើយចុងក្រោយបំផុត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានចូលមកដល់ក្រុមទា ហានស្លៀកពាក់ខោអាវខ្មៅ បង់កក្រម៉ា ស្ពាយអាវុធច្រង៉េងច្រង៉ាងបានចួលមកដល់ និងបានចាប់ ផ្តើមដេញប្រជាជនចេញពីរាជធានីភ្នំពេញ និងតាមទីប្រជុំជននានាទូទាំងប្រទេស។ ទីបំផុតរបប វាលពិឃាតមួយកើតឡើង និងបានកាប់សម្លាប់ប្រជាជនស្លូត្រង់អស់ជាងបីលាននាក់តែក្នុងរយះ ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ប្រទេសកម្ពុជានាពេលនោះ ត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តមនុស្ស ជាតិនាផែនដីនេះថា កម្ពុជា ជាកម្ពុជាឆ្នាំទីសូន្យ (Cambodia Year Zero ). ឬរបបវាលពិឃាតនៅ កម្ពុជា (Killing Field ) ។
២. ក្រោយថ្ងៃរំដោះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ដែលម្តេចទាំងបីនាពេលជាប្រមុខដឹកនាំ ។ នាពលនោះ របបដឹកនាំប្រជាធិបតេយ្យនានា និងរបបសង្គមនិយមមួយចំនួនធំ បានដាក់កម្ពុជាឲ្យឯកោ ហើយ កម្ពុជាដែលរំដោះប្រទេសពី គុកឥតជញ្ជាំង ពីឋាននរកមិនត្រូវបានគេផ្តល់កៅអី(អាសនះ) នៅក្នុង អង្គការសហប្រជាជាតិ (The United Nation) នោះទេ។ ផ្ទុយទៅវិញ កៅអី ដែលមានតម្លៃសម្រាប់ ផ្តល់ភាពសុខសាន្តដល់ប្រជាជនរបស់ខ្លួន បែរជាផ្តល់ឲ្យពួកឃាតកបាតដៃប្រឡាក់ឈាម ដែល កំពុងរត់ចោលស្រុករស់នៅក្នុងព្រែ គឺពួកខ្មែរក្រហមទៅវិញ។ សង្រ្គាមសុីវិល នៅពេញផ្ទែប្រទេស ដោយមានភាគីខ្មែរផ្សេងទៀតដែលមិនព្រមជាមួយក្រុមខ្មែររំដោះជាតិ រំដោះប្រជាជនពីពួកឃាត កប្រល័យពូជសាសន៍ ហើយបែរជាទៅរួមដៃជាមួយពួកឃាតកបាតដៃប្រឡាក់ឈាមជាតិឯង ហើយងាកបែរមកបំផ្លាញភាពសុខសាន្តរបស់ប្រជាជនខ្នែរទើបរួចពីសេចក្តីស្លាប់ទៅវិញ។ បន្ទាប់ ពីបានការស្វះដ្វែងរកសន្តិភាពដើម្បីភាពសុខសាន្តរបស់ប្រជាជន និងអភិវឌ្ឍន៍ប្រទេសនោះ រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសមេ្តចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសន៍នោះ បាន ផ្តួចផ្តើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣។ គឺពេល នោះហើយ ដែលខ្មែរគ្រប់ភាគីទាំងអស់ បានចាប់ដៃរួបរួមគ្នាកសាងប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ ។
៣.ព្រឹត្តិការណ៏បង្ហូរឈាមថ្ងៃ០៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ សន្តិភាពដ៏ផុយស្រួយមួយ ដែលប្រជាជន ខ្មែររស់នៅុសុខស្រួលមិនទាន់បានបួនឆ្នាំស្រួលបួលផង ភាគីដៃគូរាជរដ្ឋាភិបាល ដែលកាលណោះ មានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាប្រមុខគណបក្សហ្វ៊ុនស៊ិនប៉ិច បាននាំក្រុមខ្មែក្រហម និង ក្រុមកងកម្លាំងប្រដាប់អាវុធជ្រុលនិយមអាណាធិបតេយ្យមួយចំនួន ចូលមកក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដណ្តើមអំណាចទាំងកម្រោលពីដៃគូក្នុងរាជរដ្ឋាភិបាល ហើយក៏ត្រូវបានរាជដ្ឋាភិ បាលកម្ពុជា ដែលមាបសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទីពីរ បានទប់ស្កាត់ចេតនាបង្ក សង្រ្គាមបំផ្លាញសង្គមជាតិ ត្រូវបានទាន់ពេលវេលា។ នៅក្រោយថ្អៃ០៥.០៦ ខែកក្កដា ឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០១៧ នេះ គឺមានរយះពេល២០ឆ្នាំហើយ ដែលព្រះរាជាណាចក្រកម្ពុជារស់នៅក្រោម ដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ដែលមានព្រះមហាក្សត្រ ព្រះបរមនាម នរោត្តម សីហមុនី មាន គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។ កម្ពុជា២០ឆ្នាំកន្លងផុត ដែលបានកសាងប្រទេសពីបាតដៃទទេ ពីភ្នក់ ភ្លើងសង្រ្គាម ពីការហ៊ុំមព័ទ្ធសេដ្ឋកិច្ចគ្រប់ទិសទី បានប្រែក្លាយមកជាព្រះរាជាណាចក្រកម្ពុជា នៃ សន្តិភាព និងការអភិវឌ្ឍ ល្បីល្បាញពេញពិភពលោក។ ទាំងអស់នេះហើយ គឺជាតម្លៃសន្តិភាពពិត ប្រាកដដែលកំពុងទទួលបាន និងកំពុងតែមាននៅក្នុងដៃប្រជាជនកម្ពុជា ប្រុសស្រីក្មេងចាស់ អស់ រយះកាលជាង ៣០ឆ្នាំមកហើយ ។
នៅក្នុងន័យនេះដែរ តាងនាមគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យា ល័យ ចំរើនពហុបច្ចេកវិទ្យា យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្ដីសម្រេច រំលាយគណបក្សសង្រ្គោះជាតិ និង ផ្អាកសកម្មភាពនយោបាយ របស់ថ្នាក់ដឹកនាំ ១១៧នាក់ របស់ គណបក្សនេះ រយៈពេលប្រាំឆ្នាំស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ របស់តុលាការកំពូល នៃ ព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ ។
សេចក្ដីសម្រេចនេះពិតជាត្រឹមត្រូវ និងយុត្តិធម៌បំផុតស្របតាមរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិប តេយ្យ នីតិរដ្ឋ អធិបតេយ្យជាតិ ការបែងចែកអំណាចរដ្ឋ សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ដែល ប្រទេសនានានៅលើសាកលលោកណាក៏ដោយមិនអាចឈរអោបដៃមើលទង្វើក្បត់ជាតិដ៏គឃ្លើន
ឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ម្ដងហើយម្ដងទៀតបានឡើយហើយ
ពិតណាស់ត្រូវតែចាត់ការផ្ដន្តាទោសជាបន្ទាន់តាមច្បាប់ជាធរមាន។
តាមរយៈអំណាចសាលដីកានេះ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សូមចូលរួមគាំទ្រ អស់ពី កម្លាំងចិត្តកម្លាំងកាយផងដែរនូវរាល់ចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់
តែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដឹកនាំដោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារ នីត្យានុកូលភាព របស់ រាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អធិប តេយ្យភាព ឯករាជ្យជាតិ និងការមិនឱ្យមានការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង កម្ពុជាពីសំណាក់ បនប្រតិកិរិយាបរទេសដែលធ្លាប់បានជួយបុគ្គលក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្រ្គោះ ជាតិ និងគូកន។
ជាថ្មីម្ដងទៀត តាងនាមគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាគាំទ្រនិងការពារឱ្យអស់ពីកម្លាំងចិត្ត កម្លាំង កាយចំពោះចំណាត់ការស្របច្បាប់របស់រាជរដ្ឋាភិបាល តាមអំណាចសាលដីកាស្ថាពរ របស់ តុលាការ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និង បង្រ្កាបរាល់សកម្មភាពឃុបឃិត ជាមួយជនក្បត់ជាតិ និងបក្សពួកឱ្យខាងតែបាន ដើម្បីបន្តភាពសុខសន្តិភាពដែលរកបានដោយកម្រ សុវត្ថិភាពសង្គម សាធារណៈ និងការអភិវឌ្ឍប្រទេសដ៏ជឿនលឿន៕
អត្ថបទ ៖ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា
0 comments:
Post a Comment