Friday, November 17, 2017

លោកបណ្ឌិត ឡាច សំរោង ៖ គម្រូបុព្វបុរសជាតម្រាយផ្លូវក្នុងការកសាងជាតិ...

News New : ប្រវត្តិសាស្រ្តខ្មែរ ត្រូវតែសរសេរដោយជនជាតិខ្មែរ​ ការដឹកនាំប្រទេសកម្ពុជា ​ត្រូវតែប្រើ របត់ និងភាពបត់បែនជាក់ស្តែ​ង​ ស្របតាមកត្តាភូមិសាស្រ្តនយោបាយ​ និងសង្គមសេដ្ឋកិច្ចកម្ពុជា​។  ខ្មែរមិនមែនអនុវត្តន៍គោលការណ៍ប្រជាធិបតេយ្យបែបអនាធិប​តេយ្យតាមបរទេស ដោយបំភ្លេចនូវ ភាពសុខសាន្ត​សន្តិភាព​ឯករាជ្យភាព​  អធិបតេយ្យភាព​និងបូរណភាពទឹកដីរបស់ខ្លួន​បាន​នោះទេ។
 
លម្អាន​ ឬគម្រូប្រវត្តិសាស្រ្តរបស់បុព្វបុរសខ្មែរ​ ដែលកសាងប្រទេស​ បង្រួបបង្រួមទឹកដី​ យ៉ាងធំល្វឹង ល្វើយក្លាយជាចក្រភពខ្មែរ​( Khmer Empire )​ គឺជាមេរៀនប្រវត្តិសាស្ត្រ ជិត១ពាន់ឆ្នាំកន្លងមកហើយ​ ដែលអ្នកដឹកនាំខ្មែរគ្រប់រូបត្រូវយកជាគំរូ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព​ និងការអភិវឌ្ឍ ។

​នៅក្នុងគោលការណ៍អភិសមាចារ នៃព្រះពុទ្ធសាសនា​មូលដ្ឋានគ្រឹះចម្បងគឺ​ ការបង្រួបបង្រួម និង ប្រកាន់មាគ៌ាមជ្ឈឹម​បដិបទា​  បានន័យថា​ ក្នុងភាពជាអ្នកដឹកនាំ​ បន្ទាប់ពីបានទទួលជ័យជំនះ លើគូ សត្រូវ​ ឬ គូបដិបក្ខហើ​យ ព្រះមហាក្សត្រជាស្តេច តែងតែ​ប្រើគោលការណ៍នេះ នៅក្នុងការលើក លែងអនុគ្រោះបង្រួបបង្រួមចំពោះ​ភាគីអ្នកក្លាហាន​ អ្នកចេះដឹង​ បញ្ញវន្តក្នុងគោលដៅប្រមូលធន ធានមនុស្ស ដើម្បីកសាង​ និងអភិវឌ្ឍន៍តទៅមុខទៀត​ ។

ខ្មែររួបរួមសាមគ្គីគ្នា ខ្មែររស់​ ខ្មែរបែកបាក់ជាតិអន្តរាយ​  ។ ខ្មែរមិនត្រូវឱនក្បាលយកគម្រូ​ និងជំនួយ បរទេសដើម្បីមកដុតប្រទេសជាតិនិងប្រជាជនខ្លួនឯង​ដូចអតីតគណបក្សសង្រ្គោះជាតិ​ និងមេបក្ស ក្បត់ជាតិឱនក្បាលបម្រើប្រយោជន៏បរទេសនោះឡើយ​ ។ ទឹកត្រជាក់ត្រីកុំកុះករ។






អត្ថបទវិភាគ ៖ បណ្ឌិត ឡាច​ សំរោង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា
រូបភាព ៖ រ៉ន ពិសី

0 comments:

Post a Comment