Wednesday, November 22, 2017

លោក ទូច វណ្ណ: ស្នើឱ្យអ្នកនយោបាយ កុំយកកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន!

News New : លោក ទូច វណ្ណ: ប្រធានអង្គការសបី  បានសរសេរបង្ហោះសារមួយ នៅក្នុង Page  Face
Book (Touch Vannak) របស់ខ្លួន ដោយធ្វើការអំពាវនាវដល់អ្នកនយោបាយទាំងអស់ ជាពិសេសអ្នក
នយោបាយប្រឆាំង សូមកុំឱ្យកម្មករជាឈ្នាន់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួនឱ្យសោះ។ ខាងក្រោម
នេះ ជាខ្លឹមសារ ដែលលោកបង្ហោះ ៖
" ជាទំលាប់ដដែលៗ របស់អ្នកនយោបាយប្រឆាំង ឱ្យតែពេលមានបញ្ហានយោបាយជាមួយ គណ បក្សកាន់អំណាច ពិសេសពេលដែលខ្លួនឯងធ្វើខុសច្បាប់ ឬ ចាញ់បក្សកាន់អំណាច តែងតែអំពាវ នាវដល់សហគមអន្តរជាតិ អោយផ្តាច់ជំនួយ រឺបញ្ឈប់ការបញ្ជាទិញផលិតផលពីខ្មែរ ។ ជាក់ស្តែង បច្ចុប្បន្ននេះ បន្ទាប់ពីគណបក្សរបស់ខ្លួន គឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ថ្មីៗនេះ ព្រោះតែប្រព្រឹត្តខុសច្បាប់ អ្នកនយោបាយមួយចំនួនតូច របស់បក្សនេះ បានចាកចេញទៅបរទេស ហើយក៏បានកៀងគរពលរដ្ឋខ្មែរ ដែលរស់នៅបរទេស មួយចំនួនតូច មកធ្វើជាកូដកម្មទាមទារបែបនេះបែបនោះ និងអំពាវនាវអោយប្រទេសម្ចាស់ជំនួយ ឈប់ផ្តល់ជំនួយឱ្យខ្មែរ ជាពិសេសអំពាវនាវឱ្យសហគមអឺរ៉ុប និងសហរដ្ឋអាមេរិក ឈប់បញ្ជារទិញ ផលិតផលពីរោងចក្រកាត់ដេរ នៅស្រុកខ្មែរទៀត ។
តើអ្នកនយោបាយប្រឆាំងទាំងនេះ ធ្វើអ៊ីចឹងដើម្បីអ្វី ?
..........................
នៅពេលដែលប្រទេសម្ចាស់ជំនួយផ្តាច់ជំនួយពីខ្មែរ តើអ្នកណាអ្នកខាតបង់? គឺពលរដ្ឋខ្មែរ ដែលក្រី ក្រ ជា អ្នកខាតបង់ ។ នៅពេលដែលសហគមអឺរ៉ុប និង សហរដ្ឋអាមេរិក ឈប់បញ្ជារទិញសំលៀក បំពាក់ពីរោងចក្រកាត់ដេរខ្មែរ។ តើអ្នកណាអ្នកខាតបង់ ? គឺ កម្មករ កម្មការិនីខ្មែរ រាប់សែននាក់ និង គ្រួសារគាត់ ជាអ្នកខាតបង់។ ហើយតើបំណុលធនាគារ ដែលគ្រួសារគាត់ជំពាក់ បានអីសង ?
.........................
បើបងប្អូនចងចាំមិនភ្លេចទេ គឺថ្នាក់ដឹកនាំគណបក្សប្រឆាំង តែងតែពោល ហើយពោលទៀតថា " ស្រលាញ់ខ្មែរ ការពារខ្មែរ និងមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវឡើយ"។ ចុះឥលូវ? មិនត្រឹមតែមិន ស្រលាញ់ខ្មែរ មិនការពារខ្មែរទេ គឺសំលាប់ខ្មែរតែម្តង ។
.........................
អ្នកនយោបាយប្រឆាំង មិនគួរយកជម្រើសសំលាប់ខ្មែរ ដើម្បីតែបំពេញ មហិច្ឆិតាបក្សពួកខ្លួននោះ ទេ គួររកដំណោះស្រាយនយោបាយក្រៅពីនេះ មកដោះស្រាយទៅ ព្រោះកម្មករកម្មការិនី និងពល រដ្ឋខ្មែរ ពុំមែនជាឈ្នាន់ សំរាប់អ្នកនយោបាយនោះឡើយ"៕



ប្រភព ៖ Page Facebook : Touch Vannak

0 comments:

Post a Comment