Friday, November 17, 2017

លោក ទូច វណ្ណ: ៖ រឿងនយោបាយ ទុកឱ្យអ្នកនយោបាយធ្វើ និងដោះស្រាយចុះ !

News New : ក្នុងនាមយុវជនមួយរូប ខ្ញុំនៅតែគិតថា "រឿងនយោបាយ គួរទុកឱ្យអ្នកនយោបាយគាត់ ធ្វើ និងដោះស្រាយចុះ " ពុកម៉ែបងប្អូនជាប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ កម្មការិនីគួរបន្តសិក្សា រៀនសូត្រ និងប្រឹងបំពេញការងាររបស់ខ្លួនប្រសើរជាងទៅខ្វល់ខ្វាយរឿងនយោបាយពេកនាំឱ្យឈឺ ក្បាលទេ ។ ខ្ញុំនិយាយនេះ មិនមែនមិនឱ្យបងប្អូនចាប់អារម្មណ៍ពីរឿងនយោបាយនោះទេ គឺបងប្អូន ត្រូវតែតាមដាន ស្តាប់ ទស្សនា អំពីព្រឹត្តិការណ៍នយោបាយខ្លះៗដែរ។ ប៉ុន្តែសូមកុំដល់ថ្នាក់ស្លុងទៅ តាមការបំភាន់ ឬ អូសទាញរបស់អ្នកនយោបាយ ដែលនាំឱ្យយើង ដើរផ្លូវខុសជាមួយគាត់ឱ្យសោះ ព្រោះយើងបានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែររួចហើយ គឺ តាមរយ:ការបោះឆ្នោត ជូនអ្នកតំណាង ដែលខ្លួនឯងស្រលាញ់ ដើម្បីឱ្យពួកគាត់ជួយយើង និងជួយប្រទេសជាតិទាំងមូល ប៉ុន្តែពេលខ្លះពួក គាត់មិនព្រមធ្វើអ្វីៗដើម្បីយើងដើម្បីជាតិ បែរជាទៅប្រព្រឹត្តផ្ទុយពីច្បាប់ និងរួមជាមួយបរទេសធ្វើឱ្យ ខ្មែរ និងជាតិទាំងមូលអាប់ឱនទៅវិញ ។ ដូច្នោះ តើយើងគួរបន្តគាំទ្រ អ្នកនយោបាយ និងទង្វើរខុស របស់ពួកគាត់តទៅទៀតទេ?

បើយើងនិយាយពីពាក្យថា "នយោបាយ" វាប្រៀបបានដូចជាផ្លេកបន្ទោរ គឺមិនទៀតទាត់ និងប្រៀប បានដូចជា បាតដៃមនុស្ស ម្តងផ្កាប់ ម្តងផ្ងារ ដែលមនុស្សល្មមៗ រឺអ្នកមានចំណេះដឹង ចំណេះធ្វើនៅ ទាប មិនអាចវាយតំលៃបានឡើយ។ ជាក់ស្តែងណាស់នយោបាយនៅកម្ពុជានេះ មានការប្រែប្រួល គ្រប់ពេលវេលា ពេលខ្លះក៏ល្អ គឺអ្នកនយោបាយធំៗក៏ធ្វើជាត្រូវគ្នាផ្អែមល្ហែម ពេលខ្លះ ក៏ធ្វើជាឈ្លោះ គ្នា ជេរប្រមាថ ដៀមដាមដាក់គ្នា ព្រោះទាំងនេះ គឺជាទិចនិចរបស់នយោបាយ ។

សូមបងប្អូនចងចាំថា " អ្នកនយោបាយពិត អ្នកនយោបាយកំពូល គេមិនដែលស្លាប់ទេ គឺ គេនៅតែ ត្រូវគ្នា រីករាយជាមួយគ្នា និងទុកផ្លូវឱ្យ គ្នារស់ជានិច្ច គ្រាន់តែសំបកវាផ្សេងប៉ុណ្ណោះ មានតែអ្នកផ្កាប់ មុខពេក និងអ្នកដែលធ្វើជាឈ្នាន់ រឺធ្វើជាឧបករណ៍ឱ្យអ្នកនយោបាយប៉ុណ្ណោះដែលត្រូវស្លាប់ " ។

អត្ថបទវិភាគ ៖ ទូច វណ្ណ:
ប្រភព ៖ Page Facebook : Touch Vannak

0 comments:

Post a Comment