Friday, November 17, 2017

លោក ខៀវ ភារិទ្ធ ផ្តល់សំភារ: និងរៀបចំនំបញ្ចុកជូនយាយតា និងសិស្ស ៦០០នាក់ ស្រុកពាមជរ

News New : នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជន
កម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយលោកតាលោកយាយ
ចំនួន ៣០០នាក់ និង សិស្សានុសិស្ស ចំនួន ៣០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា ព្រៃមាន់
ស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ក៏បានប្រគេនថវិកាចំនួន ២០០ដុល្លារ ដល់ព្រះគ្រូចៅអធិការវត្ត
ព្រៃមាន់ សំរាប់កសាងវត្ត ផ្តល់ជូនលោកតាលោកយាយ ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ១
សំរាប់ និងថវិកា ៥០០០រៀល និងប្អូនៗសិស្សានុសិស្សទាំង ៣០០នាក់ ម្នាក់ៗ គឺទទួលបានសំភារ: សិក្សា ១ឈុត និងឃីប ១កញ្ចប់ផងដែរ។ ក្រៅពីនេះ ក៏មានអាហាសាមគ្គីជានំបញ្ចុក ជូន តាយាយ ទាំង ៣០០នាក់ហូបពិសារប្រកបដោយបរិយាកាសសប្បាយរីករាយថែមទៀត។

សូមបញ្ជាក់ថា៖ ពិធីសហការរៀបចំដោយក្រុមការងារ សសយក ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ
ដែលដឹកនាំដោយលោក ឈឹម ផាន់ណា ក៏ដូចជា សសយកស្រុកពាមជរ ដែលដឹកនាំដោយលោក
ហ៊ុន ចាន់ដែន ក្រុមយុវជន១៥៧ និងព្រះអនុគណខេត្តកំពង់ចាម ដោយសាលារៀននេះ ជាទីដែល ព្រះអង្គ ធ្លាប់សិក្សារៀនសូត្រ ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត៕ 







អត្ថបទ ៖ រ៉ន ពិសី

0 comments:

Post a Comment