Sunday, November 5, 2017

លោក ស សុខា ផ្តល់ផ្ទះ ១ខ្នង ថវិកា ១លាន អង្ករ ២បាវ ប្រាក់ប្រចាំខែ ១០០ដុល្លារ ដល់ក្មេងកំព្រា...

News New : កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកស្រី បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនដល់ប្អូនស្រីកំព្រាពីរនាក់បងប្អូន នៅភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងថវិកា ១លានរៀល អង្ករ ១០០គីឡូក្រាម ព្រមទាំងផ្តល់នូវថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ ក្នុង ១ខែ ជារៀងរាល់ខែរហូតដល់រៀនចប់ថ្នាក់ទី១២ ។ លើសពីនេះទៅទៀត លោក និង លោកស្រី ក៏ បានរៀបចំអាហារសាមគ្គីជូនដល់បងប្អូនប្រជាពលរដ្ឋជាង ២០០នាក់ ដែលបានចូលរួមមាននំបុ័ង និងសំឡការី យ៉ាងឆ្ងាញ់ពិសារផងដែរ។

សូមបញ្ជាក់ថា ៖ ក្មេងកំព្រាទាំងពីរនាក់បងប្អូននេះ កូនច្បង មាន អាយុ ១៦ឆ្នាំ រៀននៅថ្នាក់ទី១០ និងកូនប្អូន មានអាយុ ១០ឆ្នាំ រៀនថ្នាក់ទី៥ ត្រូវបានឪពុកស្លាប់ចោល កាលពីឆ្នាំ២០០៣ ក៏បន្តរស់
នៅក្នុងជីវភាពលំបាកវេទនាជាមួយម្តាយ ដែលទៅស៊ីឈ្មួលគេនៅប្រទេសថៃ ក្រោយមកដល់ឆ្នាំ
២០១៥ ម្តាយក៏ត្រូវស្លាប់ចោលទៀត ដោយសារជំងឺ ។ ក្មេងកំព្រាទាំងពីរ ក៏បន្តរស់នៅយ៉ាងលំបាក
វេទនាបំផុត ក្រោមដំបូលផ្ទះរហែករហុយ ជញ្ជាំងធ្លុះធ្លាយគ្មានទ្វារគ្មានបង្អួច និងដើរស៊ីឈ្មួលកៀង
ទារអោយគេយកលុយទិញអង្ករ និងម្ហូប បានព្រឹកខ្វះល្ងាចគួរអោយសង្វេគណាស់៕























អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ រ៉ន ពិសី

0 comments:

Post a Comment